គម្រោងថវិកាជាតិឆ្នាំ២០២២ នឹងជំរុញវិស័យអចលនទ្រព្យឲ្យងើបតាមពីក្រោយវិស័យអាទិភាព

ភ្នំពេញ ៖ បន្ទាប់ពីគម្រោងថវិកាជាតិសម្រាប់ឆ្នាំ២០២២ ត្រូវបានអនុម័តដោយរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាហាក់មើលឃើញច្រកថ្មីដោយប្ដូរមករៀនរស់នៅជាមួយជំងឺកូវីដតែម្ដង។ គោលការណ៍រៀនរស់នៅជាមួយកូវីដនេះ ធ្វើឡើងក្រោយពេលកម្ពុជាចំណាយពេលជិត២ឆ្នាំក្នុងការផ្អាកអាជីវកម្មផ្សេងៗដើម្បីបញ្ចៀសកំណើនអ្នកស្លាប់ និងឆ្លង។

ទឹកប្រាក់ ៨.៥ពាន់លានដុល្លារ ជាចំនួនមួយដែលស្ថិតនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដោយកើនឡើង៨.៤% ធៀបទៅនឹងចំនួនថវិកាជាតិកាលពីឆ្នាំ២០២០។ ថវិកាទាំងនេះ ត្រូវបានរដ្ឋាភិបាលគ្រោងប្រើប្រាស់ក្នុងគោលបំណងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ព្រមទាំងកសាងលទ្ធភាពរស់នៅក្នុងគន្លងថ្មី ដែលការណ៍នេះត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យទាញចូលទៅរកភាពល្អប្រសើរនៃវិស័យនេះនៅក្រោយពេលដែលសង្គមមានការរៀបចំរៀបរយល្អ។

លោកបណ្ឌិត​ ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាបានមានប្រសាសន៍ថា ៖

«វិស័យអចលនទ្រព្យនឹងងើបក្រោយវិស័យអាទិភាពដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ដូច្នេះ ជាអាទិភាពបើកាលណាវិស័យទាំងនេះលូតលាស់ល្អ អចលនទ្រព្យនឹងងើបឡើងតាមក្រោយផងដែរ»

លោកបណ្ឌិតបន្តទៀតថា ភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗនឹងធ្វើឲ្យតម្លៃដីនៅតាមទីប្រជុំជននានាហក់ឡើងនៅពេលខាងមុខ។

ស្រដៀងគ្នានេះ លោកស្រី អាន សុធីតា អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានបង្ហាញពីជំហររបស់លោកស្រីថា ៖

«ការវិនិយោគនៅកម្ពុជាបច្ចុប្បន្នគឺផ្ដោតទៅលើប្រជាជនខ្មែរក្នុងស្រុក ដូច្នេះបើសិនស្ថានភាពល្អប្រសើរ វិនិយោគពីបរទេសនឹងហូរចូលមក ផ្គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកដែលនៅតែមានភាពរលូនល្អ នឹងធ្វើឲ្យវិស័យអចលនទ្រព្យល្អប្រសើរទៅតាមដូច្នោះដែរ!»

យ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា សកម្មភាពទិញលក់នៅក្នុងឆ្នាំ២០២២ខាងមុខនឹងល្អប្រសើរ ក៏ប៉ុន្តែល្អនៅក្នុងកម្រិតមួយក្នុងចំនួនត្រឹម ២០ ទៅ៣០% ប៉ុណ្ណោះ។ លោកស្រីថា វិស័យនេះនឹងល្អវិញនៅឆ្នាំ២០២៣ និង២០២៤ខាងមុខ។

ជារួម ទាំងលោកបណ្ឌិត ហុង វណ្ណៈ ទាំងលោកស្រី អាន សុធីតា សុទ្ធសឹងតែបានបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគតវិស័យអចលនទ្រព្យ គ្រាន់តែការងើបឡើងគឺស្ថិតក្នុងលក្ខខណ្ឌបន្តិចម្ដងៗ តាមពីក្រោយវិស័យអាទិភាពធំៗនៅកម្ពុជា។ គួរបញ្ជាក់ថា វិស័យអាទិភាពទាំង៣ ត្រូវបានក្រសួងសេដ្ឋកិច្ចព្យាករណ៍សម្រាប់ឆ្នាំ២០២២ យ៉ាងដូច្នេះថា វិស័យកសិកម្មនឹងមានកំណើនក្នុងរង្វង់១.១% វិស័យឧស្សាហកម្មក្នុងរង្វង់ ៨.២% និងវិស័យសេវាកម្មក្នុងរង្វង់ ៥.១%។ ដែលចំនួននេះនឹងគ្រប់គ្រាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាទាញវិស័យតូចៗផ្សេងទៀតឲ្យងើបត្រសងគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា