ប្លង់គោលនៃការប្រើប្រាស់ដីក្នុងខេត្ត​ទាំង​៦ ជុំវិញ​បឹងទន្លេសាប នឹង​ត្រូវ​យកធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំង​ប្រទេស

សៀមរាប ៖ ក្នុងគោលបំណងលើក​ស្ទួយជីវភាពប្រជាពលរដ្ឋ​ និងដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​រៀបចំ​ប្លង់គោល​នៃការ​ប្រើប្រាស់​ដីនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដោយនឹងយកប្លង់គោល​នៃការ​ប្រើប្រាស់​ដី​នៅក្នុង​ខេត្តសៀមរាប និងខេត្ត​ចំនួន៥ផ្សេងទៀត​ដែលនៅជុំវិញ​បឹងទន្លេសាប ធ្វើជា​គំរូ​សម្រាប់ការអនុវត្តនៅ​ទូទាំងប្រទេស ។

នៅក្នុងកិច្ចប្រជុំ​ពិគ្រោះយោបល់​ស្ដីពីការ​គ្រប់គ្រង​តំបន់​បឹងទន្លេសាប និង​តំបន់​រមណីយដ្ឋាន​អង្គរ​ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការ​រៀបចំប្លង់​គោលនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប និងខេត្ត​ចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាបនេះ នឹងត្រូវប្រើប្រាស់ធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេសដើម្បី​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម បានស្នើសុំឱ្យអាជ្ញាធរទន្លេសាបមានការឯកភាពគ្នាក្នុងការចូលរួមអនុវត្តការងារនៅក្នុងតំបន់បឹងទន្លេសាប និងបានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងត្រូវចុះអនុវត្តការងាររៀបចំផែនការប្រើប្រាស់ដីនៅខេត្តចំនួន ៦ជុំវិញបឹងទន្លេសាប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«យើងមានក្រុមការងារដែលបានបែងចែកជារួមមានចំនួន ១៣១ ឃុំ ក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាប ដែលត្រូវរៀបចំប្លង់គោលនៃការប្រើប្រាស់ដី។ ជារួមគឺផ្ដើមចេញពីភូមិចំនួន ១១៤ ដែល​ពាក់ព័ន្ធក្នុងតំបន់បេតិកភណ្ឌអង្គរ និងបន្តធ្វើនៅទូទាំងខេត្តសៀមរាប ដោយត្រូវរៀបចំប្លង់គោលនៃការ​ប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅខេត្តសៀមរាប និងខេត្តចំនួន ៥ទៀត នៅជុំវិញបឹងទន្លេសាបនេះ នឹងត្រូវប្រើប្រាស់ធ្វើជាគំរូសម្រាប់អនុវត្តនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ តាមរយៈការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី រួមជាមួយការបង្កើតមូលនិធិឃុំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអា​ចផ្តល់ថវិកាស្របតាមគម្រោងផែនការតាមឃុំនីមួយៗបាន ដែលនេះគឺជាយុទ្ធសាស្ត្រពិសេសមួយសំ​ដៅ​សម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

តាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា តំបន់ទន្លេសាប ក្នុងដែនសមត្ថកិច្ចរបស់ខេត្តសៀមរាបមានឃុំសង្កាត់ចំនួន ៣៣, ក្រុមការងារបានរៀបចំសម្រេចចំនួន ២ឃុំ គឺឃុំពោធិ៍ទ្រាយ ស្រុកពួក និងឃុំកំពុងភ្លុក ស្រុកប្រាសាទ​បាគង ហើយកំពុងរៀបចំ ២ឃុំ/សង្កាត់បន្តទៀត គឺសង្កាត់ចុងឃ្នាស ក្រុងសៀមរាប, និងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។​​​ តំបន់បេតិកភណ្ឌពិភពលោកអង្គរៈ រមណីយដ្ឋានអង្គរមាន ១១៤ភូមិ, ក្រុមការ​ងារ​បានរៀបចំរួចរាល់ចំនួន ៤ ភូមិគឺ ភូមិខ្នាត ស្រុកពួក, ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀ​ម​រាប, ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប, ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ហើ​យក្រុមការងារកំពុងរៀបចំបន្តទៀតចំនួន៥ គឺភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង, ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង និងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង។

នេះជាជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អជ្ញាធរជាតិបឹងទន្លេសាប រដ្ឋបាលខេត្តសៀមរាប  និងរដ្ឋបាលខេត្តទាំង៦ នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស ។

​សូមជម្រាបជូនថា ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែន​ការ​ប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុក​អង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធន​ធានដី ដើម្បិកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

Leave a Reply

Your email address will not be published.Required fields are marked *