ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម សម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ សាខាខេត្តតាកែវ ជិតថ្នល់បែកគុស

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខត្រាក់ទ័រចនឌារ មកកាន់ទីផ្សារកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីត្រាក់ទ័រចនឌារ មជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាខេត្តតាកែវ​​។ កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ ឯកឧត្តម ញ៉ែម ស្រស់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង មន្ទីរ / ស្ថាប័ន ខេត្ត និងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនចនឌារ និងអ្នកសារព័ត៌មាន សរុបប្រមាណជាង២០០នាក់។

អគារតាំងបង្ហាញនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម ដែលបានបង្ហាញពីការរីកចម្រើនក្នុងវិស័យកសិកម្មក្នុងខេត្តតាកែវ និងការគាំទ្របងប្អូនកសិករដែលជឿជាក់លើផលិតផល​ និងត្រាក់ទ័រ ចនឌារ។ អគារតាំងបង្ហាញថ្មីនេះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ​ ដែលត្រូវបានប្តូរពីទីតាំងចាស់ដែលនៅក្នុងក្រុងដូនកែវ។ ទីតាំងថ្មីនេះ មានភាពធំទូលាយ និងផាសុកភាពជាងមុន ដែលនឹងផ្តល់ភាពងាយស្រួលដល់​បងប្អូនប្រជា​កសិករ និងអតិថិជនដែលរស់នៅក្នុងខេត្តតាកែវ និងតាមបណ្តាខេត្តនានាជុំវិញខេត្ត ដើម្បីបំពេញតម្រូវការការងារកសិកម្ម និងប្រើប្រាស់គ្រឿងយន្តកសិកម្មដែលមានគុណភាពខ្ពស់ ជម្រុញដល់ការអភិវឌ្ឍជីវភាពប្រជាកសិករក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ ទីតាំងថ្មីនេះមានដូចជា អគារតាំងបង្ហាញផលិតផលចនឌារ ឧបករណ៍បំពាក់កសិកម្ម ឃ្លាំងស្តុកគ្រឿងបន្លាស់ និងរោងជាងជួសជុល និងសេវាកម្ម ដែលនឹងផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្ម​យ៉ាង​កក់ក្តៅដល់ម្ចាស់ត្រាក់ទ័រ ចនឌារ និងប្រជាកសិករដែលមានតម្រូវការការងារកសិកម្ម។

សូមរំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយអាជីវកម្មក្នុងវិស័យកសិកម្ម យានយន្ត ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូន ដំណោះស្រាយឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងអាជីវកម្មម្ហូបអាហារ។ ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបានចុះចែកអំណោយចំនួន៣លើក ដល់បងប្អូនប្រជាជនភាសសឹកចំនួន៣០០០គ្រួសារ នៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាបជាដើម។



បច្ចុប្បន្ន ក្រុមហ៊ុន អ អិម អេ ខេមបូឌាផ្នែកគ្រឿងយន្តកសិកម្ម ចនឌារ មានទីតាំងផ្គត់ផ្គង់ និងចែកចាយផលិតផល សេវាកម្ម និងគ្រឿងបន្លាស់ត្រាក់ទ័រចនឌារ ចំនួន៥កន្លែង ធំៗ ដូចជា ក្រុងភ្នំពេញ ខេត្តតាកែវ កំពង់ធំ ពោធិសាត់ និងខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនសេវាកម្មជួសជុលដល់ទីកន្លែងជូនអតិថិជន ព្រមទាំងមានដៃគូអាជីវកម្មដែលជាតំណាងជួសជុល និងចែកចាយគ្រឿងបន្លាស់ ទូទាំងប្រទេស សម្រាប់បម្រើជូនដល់អតិថិជនយ៉ាងពេញចិត្ត ដោយមានភាពងាយស្រួល លឿនបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 1800 208 086


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *