ទីផ្សារលក់រថយន្តចិន ទំនងអាចដណ្តើមយកតំណែងកំពូលលេខ ១ ពីជប៉ុននៅឆ្នាំ២០២៥ នេះ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនអាចនឹងដណ្តើមយកតំណែងកំពូលលេខ ១ ក្នុងការលក់ទៅកាន់ទីផ្សារសកលជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នេះ ដោយអាចផ្តួលគូប្រជែងរបស់ខ្លួន គឺជប៉ុន ដែលកាន់តំណែងនេះអស់រយៈពេលជាង ២០ឆ្នាំកន្លងមកហើយ។ នេះបើយោងតាមសេចក្ដីររាយការណ៍ពី Nikkei Asia ។

Nikkei បានចងក្រងតួលេខនៃការលក់ពេញមួយឆ្នាំដោយផ្អែកលើទិន្នន័យពីក្រុមហ៊ុនផលិតរថយន្ត និងទិន្នន័យរបស់ S&P Global Mobility ដែលក្នុងនោះរួមបញ្ចូលទាំង​ការ​លក់​ក្នុង​ស្រុក និង​ការ​នាំ​ចេញ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា។

ជាមួយនឹងទិន្នន័យខាងលើនេះ គេបានព្យាករណ៍ថា ការ​លក់​រថយន្តសរុប​របស់​ចិន​ទៅកាន់ទីផ្សារ​សកល​អាចនឹង​កើន​ឡើង ១៧% ​ឬ ​ប្រហែល ២៧ លាន​គ្រឿងនៅ​ឆ្នាំ​នេះ ខណៈដែលជប៉ុន​អាចលក់បានជិត ២៥ លាន​គ្រឿង​ប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៨ ការលក់របស់ជប៉ុនបានឈានដល់កម្រិតខ្ពស់បំផុតជិត ៣០ លានគ្រឿង។ ក្នុងឆ្នាំ២០២២ ការលក់របស់ជប៉ុននាំមុខលើចិនប្រហែល ៨ លានគ្រឿង ប៉ុន្តែចិនអាចតាមទាន់ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។ កាលពីឆ្នាំ​២០២៣ ចិនបានក្លាយជាអ្នកនាំចេញរថយន្តឈានមុខគេរបស់ពិភពលោក ហើយឥឡូវនេះកំពុងត្រៀមខ្លួនក្លាយជាអ្នកលក់រថយន្តកំពូលនៅឆ្នាំ ២០២៥។ ប្រទេសចិនមានចំណែកប្រហែល ៧០% នៃការលក់សរុបរបស់ក្រុមហ៊ុនរថយន្តចិន ដែលជំរុញដោយការកើនឡើងនៃរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid។

ទន្ទឹមនឹងនេះ ការកើនឡើងសមត្ថភាពនៅក្នុងប្រទេសចិនធ្វើឱ្យមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងឡើង ដោយក្រុមហ៊ុនផលិតរថយន្ត EV ឈានមុខគេ ដូចជា BYD និងក្រុមហ៊ុនផ្សេងទៀតងាកទៅរកការកាត់បន្ថយតម្លៃ។ នៅក្នុងចន្លោះខែមករាដល់ខែវិច្ឆិកា តម្លៃពេញនិយមបំផុតសម្រាប់រថយន្តដឹកអ្នកដំណើរមានតម្លៃ ១៤ ០០០ ដុល្លារទៅ ២​១ ០០០ ដុល្លារ និងមានចំណែកប្រហែល ២៣% នៃការលក់សរុប។ ស្របពេលដែលបរិយាកាសប្រកួតប្រជែងនៅក្នុងប្រទេសចិនកាន់តែយ៉ាប់យ៉ឺន ដោយសារក្រុមហ៊ុនផលិតរថយន្តទាំងនោះពឹងផ្អែកលើការនាំចេញដោយបង្វែររថយន្ត EV ពីទីផ្សារក្នុងស្រុកទៅកន្លែងផ្សេង។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនធ្លាប់តែមានឥទ្ធិពលនៅក្នុងបណ្តាប្រទេសអាស៊ានជាប្រវត្តិសាស្ត្រ ប៉ុន្តែការលក់រថយន្តរបស់ចិនបាននាំមុខដោយអាចនឹងកើនឡើងជិត ៥០% ឬ ប្រហែល ៥ សែនគ្រឿងនៅឆ្នាំនេះ។ នៅក្នុងប្រទេសថៃ រថយន្តជប៉ុនមានចំណែក ៦៩% នៃការលក់រថយន្តថ្មីសរុបគិតត្រឹមខែវិច្ឆិកា ដែលធ្លាក់ចុះយ៉ាងខ្លាំងពីអត្រាប្រហែល ៩០% កាលពីប្រាំឆ្នាំមុន។ ដោយឡែក នៅខាងប៉ែកអឺរ៉ុបវិញ ការលក់រថយន្តរបស់ចិនត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧% ឬ ប្រហែល ២,៣ លានគ្រឿងនៅឆ្នាំនេះ។

មិនត្រឹមតែប៉ុណ្ណោះ ការលក់របស់ចិនក៏កំពុងកើនឡើងជាលំដាប់នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនជាមួយនឹងការព្យាករណ៍កើនឡើង ៣២% ឬ ២៣០ ០០០ គ្រឿងនៅក្នុងទ្វីបអាហ្រ្វិក និង ៣៣% ឬ ៥៤០ ០០ គ្រឿងនៅអាម៉េរិកឡាទីន។ ស្របពេលជាមួយគ្នានេះ គេមើលឃើញថា ការលក់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនធ្លាក់ចុះនៅអាស៊ីអាគ្នេយ៍ និងអឺរ៉ុបនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួនកំពុងផ្លាស់ប្តូរទៅរកវិធីសាស្រ្តផលិតរបស់ចិន។ Nissan Motor កំពុងចាប់ផ្តើមការនាំចេញរថយន្ត EV ដែលមានតម្លៃទាបក្រោមការណែនាំរបស់ចិន ខណៈដែលក្រុមហ៊ុន Toyota កំពុងបង្កើនការទិញពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់ចិនដែលនៅក្នុងអាស៊ីអាគ្នេយ៍។

គួរកត់សម្គាល់ដែរថា ស្របពេលដែលចិនក្លាយជាប្រទេសដែលមានថាមពលស្វ័យប្រវត្តិកាន់តែរឹងមាំ ការព្រួយបារម្ភជាសកលក៏កើនឡើងខ្លាំងឡើងដែរ ដោយប្រទេសនានាកំពុងអនុវត្តវិធានការដូចជា ពន្ធគយ និងការណែនាំស្តង់ដារថ្មីដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ ជាក់ស្តែង អាម៉េរិក និងកាណាដាដាក់ពន្ធលើសពីអត្រា​ ១០០% លើរថយន្ត EV ដែលផលិតដោយប្រទេសចិន ខណៈដែលសហភាពអឺរ៉ុបបានដំឡើងពន្ធដល់ ៤៥,៣% ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *