ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បិទការប្រើប្រាស់មុខងារបញ្ញាសិប្បនិម្មិត Chatbot Grok ក្រោយបារម្ភខ្លាចបៀតបៀនដល់ផ្លូវភេទ

បរទេស៖ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានសម្រេចបិទមុខងារបញ្ញាសិប្បនិម្មិត Chatbot Grok របស់ Elon Musk ដោយសារមានការផលិតមាតិការ ឬ រូបភាពក្លែងក្លាយដែលអាចបំពាន ឬបៀតបៀនដល់ផ្លូវភេទ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានពី BBC ។

Grok មានមុខងារដូចទៅនឹង ChatGPT ឬ Gemini ដែរ ប៉ុន្តែភាគច្រើនត្រូវបានគេប្រើប្រាស់នៅលើវេទិកា X ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាព AI ។ យ៉ាង​ណា​មិញ នៅក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ វាកាន់តែបង្កជាហានិភ័យគួរឱ្យបារម្ភ ដោយសារ​វាត្រូវបាន​គេប្រើ​ប្រាស់ដើម្បី​កែ​សម្រួល​រូបភាព​មនុស្ស​ពិត​ទៅជារូបភាពដែលមានភាពស៊ិចស៊ី​ បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ឬលើសពីនេះទៅទៀត។ សម្រាប់បណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍បានបង្ហាញពីក្តីបារម្ភថា Grok អាចត្រូវបានប្រើប្រាស់ដើម្បីផលិតរូបភាពអាសអាភាសដោយគ្មានការអនុញ្ញាត ឬ យល់ព្រមពីម្ចាស់រូបភាពដែលភាគច្រើនជាស្ត្រី និងកុមារ។ ទន្ទឹមនឹងនេះ ទាំង Grok និងក្រុមហ៊ុនមេរបស់ខ្លួន X កំពុងប្រឈមនឹងសម្ពាធរបស់អង់គ្លេស បន្ទាប់ពីលេខាធិការបច្ចេកវិទ្យា លោកស្រី Liz Kendall បានអំពាវនាវឱ្យមានការបិទឬ ហាមឃាត់ការចូលប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមិនអនុវត្តតាមច្បាប់សុវត្ថិភាពអនឡាញ។

ថ្មីៗនេះ ក្រសួងទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដែលប្រកាសពីវិធានការរបស់ពួកគេប្រឆាំងនឹង Grok។ ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ គណៈកម្មការទំនាក់ទំនង និងព័ត៌មានម៉ាឡេស៊ី បានលើកឡើងថា ខ្លួនបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុន X រួចហើយ ដើម្បីស្វែងរកវិធានការតឹងរ៉ឹង បន្ទាប់ពីបានរកឃើញថា Grok ត្រូវបានប្រើប្រាស់ក្នុងរូបភាពមិនល្អម្តងហើយម្តងទៀត ដើម្បីបង្កើតមាតិកាដែលបង្កគ្រោះថ្នាក់។ យ៉ាងណាមិញ X បរាជ័យក្នុងការដោះស្រាយហានិភ័យដែលមានស្រាប់នៅលើវេទិការបស់ខ្លួន។ ដូច្នោះហើយ មុខងារ Grok នឹងត្រូវបានហាមឃាត់រហូតដល់ពេលដែល X ផ្តល់កិច្ចការពារប្រកបដោយប្រសិទ្ធភាព និងគាំទ្រឱ្យអ្នកប្រើប្រាស់អាចរាយការណ៍អំពីខ្លឹមសារដែលបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត។

លោក Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ឥណ្ឌូនេស៊ី បានលើកឡើងថា ការប្រើប្រាស់ Grok ដើម្បីផលិតខ្លឹមសារអាសអាភាស គឺជាការរំលោភសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពតាមអ៊ីនធឺណិត ហើយក្រសួងក៏បានស្នើសុំឱ្យវេទិកា X ផ្តល់ការបំភ្លឺអំពីការប្រើប្រាស់ Grok នេះផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *