សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

បរទេស៖ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងថ្លៃនៅទូទាំងពិភពលោក ជាពិសេសកំពុងប៉ះពាល់សេដ្ឋកិច្ចនៅទ្វីបអាស៊ី។ នេះបើយោងតាមការរាយការណ៍ពី CNA។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ប្រេងប្រហែល ២០ លានបារ៉ែលត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ ហើយប្រហែល ៨០ ភាគរយ នៃការដឹកជញ្ជូនទាំងនោះមានទិសដៅទៅកាន់អាស៊ី។ នេះមានន័យថា ទោះបីជាទ្វីបអាស៊ីមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីតំបន់សង្រ្គាមក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចរបស់ពួកគេនៅតែប្រឈមនឹងការរំខាន ដោយសារពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីមជ្ឈិមបូព៌ា។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានពណ៌នាស្ថានភាពនេះថាជា “វិបត្តិអាស៊ី”។ ថ្វីត្បិតតែច្រក Hormuz គឺជាផ្លូវសមុទ្រតូចចង្អៀតក្តី ប៉ុន្តែជាវាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ការនាំចេញពីតំបន់មជ្ឈិមូព៌ាទៅកាន់ទិសដៅផ្សេងៗជាច្រើននៅលើពិភពលោក។ ការដឹកជញ្ជូនប្រេង និងឧស្ម័នដែលផលិតដោយអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត កាតា អ៊ីរ៉ាក់ បារ៉ែន និងអ៊ីរ៉ង់ត្រូវឆ្លងកាត់ផ្លូវមួយនេះ ខណៈដែលតំបន់អាស៊ីគឺជាគោលដៅចម្បង។

ឧស្ម័នធម្មជាតិរាវ (LNG) ជិត ៩០ ភាគរយ ត្រូវបាននាំចេញតាមរយៈច្រកមួយនេះ ហើយទីផ្សារអាស៊ីដែលមានចំណែកប្រហែល ២៧ ភាគរយ នៃការនាំចូល LNG សរុប។ ជាក់ស្តែង ប្រទេសបង់ក្លាដែស ឥណ្ឌា និងប៉ាគីស្ថាននាំចូល LNG ដែលឆ្លងកាត់ច្រក Hormuz ស្ទើរតែពីរភាគបី នៃការនាំចូលសរុបរបស់ពួកគេក្នុងឆ្នាំ ២០២៥។ ប្រទេសអាស៊ីស្ទើរតែទាំងអស់ជាពិសេស ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។

ស្របពេលដែលសេដ្ឋកិច្ចអាស៊ីនៅតែពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័ន អាម៉េរិកបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ និងបានក្លាយជាអ្នកនាំចេញថាមពលសំខាន់មួយចាប់តាំងពីឆ្នាំ ២០១៩។ កាលពីឆ្នាំ ២០១៦ អាមេរិចបានវ៉ាដាច់អារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសផលិតប្រេងធំបំផុត និងបានក្លាយជាអ្នកផលិតឧស្ម័ន LNG ធំបំផុតនៅឆ្នាំ ២០១៧ ។

ទោះជាយ៉ាងណាក្តី តំបន់អាស៊ីពឹងផ្អែកលើការនាំចូលពីមជ្ឈិមបូព៌ាខ្លាំងជាងអាម៉េរិក ​ដែលធ្វើឱ្យសេដ្ឋកិច្ចជាច្រើននៅអាស៊ីងាយ នឹងរងផលប៉ះពាល់ពីសង្គ្រាម។ ជាក់ស្តែង ជាងពាក់កណ្តាលនៃប្រេងរបស់ឥណ្ឌា និងពីរភាគបីនៃការនាំចូល LNG គឹមានប្រភពមកពីមជ្ឈិមបូព៌ា។

ចិននាំចូលប្រេង ៥០ ភាគរយ និងនាំចូល LNG មួយភាគបីនៃចំនួនសរុបពីមជ្ឈិមបូព៌ា។ ជប៉ុននាំចូលប្រេង​ ៩៥ ភាគរយ និង LNG ១១ ភាគរយ ពីមជ្ឈិមបូព៌ា។ កូរ៉េខាងត្បូងនាំចូលប្រេង ៧០ ភាគរយ និង LNG ២០ ភាគរយ ពីមជ្ឈិមបូព៌ា។​ លោក Balakrishnan លើកឡើងថា បញ្ហានេះកើតឡើងចំពេលដែលរដ្ឋាភិបាលនៅអាស៊ីភាគច្រើនកំពុងមានសង្ឃឹមថា កំណើនសេដ្ឋកិច្ចរបស់ពួកគេនឹងមានស្ថិរភាពជាងមុន។ ជាលទ្ធផល​ ការបិទច្រកសមុទ្រ Hormuz បង្កឱ្យមានផលប៉ះពាល់ខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយអាស៊ី​។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា តំបន់អាស៊ីមានចំណែក ២/៣ នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែក ៤០ ភាគរយ នៃពាណិជ្ជកម្មពិភពលោក។ លោក Lawrence Anderson ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អារ៉ាប៊ីសាអូឌីត និងបារ៉ែន លើកឡើងថា ស្របពេលដែលប្រេង និងឧស្ម័នគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចអាស៊ី នោះពួកគេងាយរងគ្រោះខ្លាំងចំពោះការរំខាននៃការផ្គត់ផ្គង់ថាមពលពីរដ្ឋឈូងសមុទ្រ។

មិនត្រឹមតែប៉ុណ្ណោះ ហានិភ័យដ៏គ្រោះថ្នាក់មួយទៀត គឺអ៊ីរ៉ង់គំរាមវាយប្រហារថាមពលក្រោមសមុទ្រ និងខ្សែកាបអុបទិកនៅក្នុងឈូងសមុទ្រពែក្ស។ ប្រសិនបើអ៊ីរ៉ង់ធ្វើបែបនោះមែន វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះការតភ្ជាប់អ៊ីនធឺណិតអន្តរជាតិ និងលំហូរទិន្នន័យសកល ជាពិសេសធនាគារ និងសកម្មភាពហិរញ្ញវត្ថុផ្សេងទៀតរវាងអឺរ៉ុប និងអាស៊ី។

លើសពីនេះ ផលប៉ះពាល់ពីការបិទច្រកសមុទ្រ Hormuz មិនត្រឹមជំរុញតម្លៃប្រេង និងឧស្ម័នឡើងថ្លៃនោះទេ ប៉ុន្តែកំពុងជំរុញឱ្យអត្រាអតិផរណាកាន់តែខ្ពស់។ នៅក្នុងឆ្នាំ ២០២៤ ប្រហែល ១/៣ នៃជីដឹកតាមផ្លូវសមុទ្រពិភពលោកបានឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ដូច្នោះហើយ នៅពេលដែលតម្លៃឧស្ម័នឡើងថ្លៃ  តម្លៃជីក៏ឡើងថ្លៃដែរ ដូចទៅនឹងតម្លៃអាហារឡើងថ្លៃតាមតម្លៃប្រេងដែរ។ លើសពីនេះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនប្រឈមមុខនឹងបំណុលខ្ពស់ ថវិកាជាតិមានកម្រិត និងលទ្ធភាពចូលទៅប្រភពហិរញ្ញវត្ថុតឹងរឹងជាងមុន។

លោក Anderson ព្រមានដែរថា អាជីវកម្ម និងអ្នកប្រើប្រាស់ធម្មតា នឹងត្រូវប្រឈមមុខនឹងការឡើងថ្លៃនៃទំនិញ និងសេវាកម្ម ដោយសារការឡើងចុះនៃរូបិយប័ណ្ណ។ បញ្ហានេះនឹងប៉ះពាល់មិនត្រឹមតែតម្លៃអាហារ ​និងតម្រូវការមូលដ្ឋានផ្សេងទៀតតែប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ទេសចរណ៍ថែមទៀតផង។ បន្ថែមពីនេះ ​ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី ​ដូចជា ​ភាគហ៊ុន មូលបត្រ​បំណុល និង​ការ​វិនិយោគ​ក៏​នឹង​ត្រូវ​រង​ផលប៉ះពាល់​ដែរ ​ប្រសិនបើ​វិបត្តិ​នេះ​បន្ត​អូសបន្លាយ​ក្នុង​រយៈពេល​ជាច្រើន​ខែ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

“កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥” ពង្រឹងសមត្ថភាពធុរកិច្ចថ្មីលើការអភិវឌ្ឍផលិតផល ឬ សេវាកម្មឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/04/2026

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានបើកដំណើរការជាផ្លូវការនូវ “កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៥” ដើម្បីពង្រឹងសមត្ថភាពធុរកិច្ចថ្មីលើការអភិវឌ្ឍផលិតផល ឬ សេវាកម្មឌីជីថលឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

សារព័ត៌មាន CNA វិភាគពីមូលហេតុដែលតំបន់អាស៊ីរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាខ្លាំងជាងតំបន់ផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងថ្លៃនៅទូទាំងពិភពលោក ជាពិសេសកំពុងប៉ះពាល់សេដ្ឋកិច្ចនៅទ្វីបអាស៊ី។

ក្រសួងយុត្តិធម៌ផ្ដល់យន្តការ ការពារពលរដ្ឋពីហានិភ័យក្នុងការទិញ-លក់អចលនវត្ថុ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/04/2026

ក្រសួងយុត្តិធម៌ ទើបតែបានដាក់ចេញគោលការណ៍ និងដំណោះស្រាយមួយចំនួន ដើម្បីការពារផលប្រយោជន៍ដល់​ប្រជាពលរដ្ឋ​ក្នុងការទិញ-លក់ អចលនវត្ថុ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារការទិញអចលនទ្រព្យ ពិសេសដីឡូដ៍ និងផ្ទះ។

ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ពង្រីកប្រតិបត្ដិការអាជីវកម្មតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/04/2026

សហគ្រិនខ្មែរបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយ ផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៦០ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ដ្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រិនខ្មែរ។

ប្រជាកសិករ នឹងចេះចាត់ចែងលុយកាក់កាន់តែប្រសើរ តាមរយៈកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/04/2026

បងប្អូនប្រជាកសិករ នឹងទទួលបានចំណេះដឹងហិរញ្ញវត្ថុកាន់តែប្រសើរ ពិសេសទាក់ទងការសម្រេចចិត្ត និងការចាត់ចែងសាច់ប្រាក់ ឬលុយកាក់ សម្រាប់របរបង្កបង្កើនផលដំណាំរបស់ខ្លួន តាមរយៈការចូលរួមស្តាប់ និងសិក្សាពីកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣

FMIS ជួយឱ្យការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/04/2026

FMIS ឬ ឈ្មោះពេញថា “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” បាន និងកំពុងដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយផ្តោតលើលទ្ធផល និងសមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

កប៉ាល់កុងតឺន័រ ចិន ផ្ដើមដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានភ័យព្រួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

កប៉ាល់កុងតឺន័រខ្នាតយក្សដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្សចិន Cosco ចំនួន ២ គ្រឿងកាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមបើកឆ្លងកាត់ច្រកសមុទ្រ Hormuz សាឡើងវិញ បន្ទាប់ពីបញ្ឈប់ការធ្វើនាវាចរណ៍មួយរយៈធំ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

យោងហោចណាស់​ក្រុមហ៊ុន​អាកាសចរណ៍ចំនួន​ ១៨ ក្នុងចំណោម​ក្រុមហ៊ុន​សរុបចំនួន ៣៦ ដែលកំពុង​ប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *