ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួនផង។

កាសែតប៊ុលហ្គារី Novinata បានសរសេរថា ការដាក់ឱ្យប្រើប្រាស់ប្រាក់អឺរ៉ូ Euro ជាផ្លូវការជារូបិយវត្ថុជាតិកាលពីថ្ងៃទី១ ខែមករា ត្រូវបានរំពឹងថានឹងបើកទំព័រថ្មីមួយនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវបានទទួលរងផលប៉ះពាល់ភ្លាមៗ ដោយសារជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។

ការបិទខ្ទប់ច្រកសមុទ្រ Hormuz បានរុញច្រានតម្លៃប្រេងឆៅ ដូចជា នៅក្រុមហ៊ុន Brent ឱ្យហក់ឡើងយ៉ាងគំហុកដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល។ វាបានបង្កើតបានទៅជាវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមួយនិងកំពុងឆ្លុះបញ្ចាំងជាក់ស្តែងទៅលើទីផ្សារក្នុងស្រុក។

ការរួមបញ្ចូលគ្នារវាងការផ្លាស់ប្តូររចនាសម្ព័ន្ធរូបិយប័ណ្ណ និងសម្ពាធតម្លៃពីខាងក្រៅ បានធ្វើឱ្យអត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសប៊ុលហ្ការីកើនឡើងយ៉ាងលឿនរហូតដល់ ៦.២ ភាគរយ រួចទៅហើយនៅពេលនេះ និងបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសទាំងបីប៉ុណ្ណោះ ដែលមានអត្រាអតិផរណាខ្ពស់បំផុតនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ (Eurozone)។

ទិន្នន័យពីវិទ្យាស្ថានស្ថិតិជាតិបានបញ្ជាក់ថា បន្ទុកដ៏ធ្ងន់ធ្ងរបំផុតគឺបានកើតឡើងនៅក្នុងវិស័យដឹកជញ្ជូន ហើយបន្ទាប់មកគឺការកើនឡើងតម្លៃជាលំដាប់នៃផលិតផលអាហារមូលដ្ឋាន និងសេវាកម្មប្រើប្រាស់តាមផ្ទះ។ នៅពេលដែលអាជីវករលក់រាយបានកែសម្រួលតម្លៃទំនិញ ដោយសារតែតម្លៃភស្តុភារកើនឡើង នោះប្រាក់ចំណូលប្រចាំខែធម្មតារបស់ប្រជាជនគឺមិនអាចបំពេញតម្រូវការគ្រប់គ្រាន់ ដែលធ្វើឱ្យគ្រួសារជាច្រើនប្រឈមមុខនឹងកង្វះខាតរំហូរសាច់ប្រាក់ភ្លាមៗ។

បរិយាកាសដែលមានភាពប្រែប្រួលខ្លាំងបែបនេះ បានបង្ខំឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងទម្លាប់នៃការចំណាយរបស់អតិថិជនជាពលរដ្ឋប៊ុលហ្ការី។ ប្រភពដដែលបានសរសេរថា បច្ចុប្បន្ន គ្រួសារនានាកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការរៀបចំផែនការថវិកាសម្រាប់តែក្នុងខែបច្ចុប្បន្នប៉ុណ្ណោះ និងផ្តល់អាទិភាពខ្ពស់លើការរក្សាសាច់ប្រាក់ងាយស្រួល ដើម្បីអាចឆ្លើយតបបានយ៉ាងរហ័សទៅនឹងការប្រែប្រួលតម្លៃទំនិញ។

ដើម្បីឆ្លងកាត់ការប្រែប្រួលដ៏ខ្លាំងក្លានេះដោយសុវត្ថិភាព អ្នកជំនាញសេដ្ឋកិច្ចបានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្តវិន័យហិរញ្ញវត្ថុឱ្យបានម៉ឺងម៉ាត់ និងកាត់បន្ថយការសម្រេចចិត្តចំណាយតាមអារម្មណ៍។

អ្នកវិភាគហិរញ្ញវត្ថុបានណែនាំថា គ្រប់គ្រួសារគួរតែត្រួតពិនិត្យ និងវាយតម្លៃការចំណាយប្រចាំខែរបស់ខ្លួនជាប្រព័ន្ធ ដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីមើលឃើញរូបភាពពិតប្រាកដនៃការចំណាយបន្ទាប់ពីការផ្លាស់ប្តូរមកប្រើប្រាស់ប្រាក់អឺរ៉ូក្នុងពេលនេះ។

លើសពីនេះ គ្រួសារនានាត្រូវបានជម្រុញឱ្យលុបបំបាត់ការចំណាយដែលមិនចាំបាច់ ឬការចំណាយមើលមិនឃើញ ខណៈពេលដែលត្រូវខិតខំបង្កើតមូលនិធិបម្រុងអាសន្នដែលអាចគ្របដណ្តប់យ៉ាងហោចណាស់បីខែនៃតម្រូវការមូលដ្ឋានក្នុងផ្ ទះដើម្បីធានាថា ការសម្រេចចិត្តទាញយកទុនពីខាងក្រៅណាមួយ នឹងក្លាយជាឧបករណ៍ទប់ទល់ប្រកបដោយស្ថិរភាព មិនមែនជាបន្ទុកបន្ថែមដល់ប្រភពហិរញ្ញវត្ថុនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

Leave a Reply

Your email address will not be published.Required fields are marked *