អាម៉េរិក ហាមឃាត់ការនាំចូលដ្រូនទំនើបពីចិន ដោយសារព្រួយបារម្ភពីហានិភ័យដល់សន្តិសុខជាតិ

បរទេស៖ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមហាមឃាត់ការនាំចូលដ្រូនទំនើបកម្រិតខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ក្រោមហេតុផលព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបច្ចេកវិទ្យាកម្រិតយោធាដែលអាចប៉ះពាល់សន្តិសុខជាតិ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera​ ។

យោងតាមសេចក្តីព្រាងបទប្បញ្ញត្តិដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ សប្ដាហ៍នេះបានឱ្យដឹងថា គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) នឹងហាមឃាត់ការនាំចូលដ្រូន ឬយន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពហោះហើរជាហ្វូង និងបំពាក់សែនស័រកម្ដៅដែលអាចថតរូបភាពបានច្បាស់ល្អ។ ជាមួយគ្នានេះដែរ អាម៉េរិកក៏បានពន្យារពេលលើកលែងការនាំចូលគ្រឿងបន្លាស់ដ្រូនក្រៅពីប្រទេសចិនរហូតដល់ដើមឆ្នាំ២០២៨ ដើម្បីទុកពេលឱ្យក្រុមហ៊ុនក្នុងស្រុកអាម៉េរិករៀបចំខ្លួន និងរកប្រភពផ្គត់ផ្គង់ជំនួស។ យ៉ាងណាមិញ វិធានការរបស់អាម៉េរិក មិនមែនសង្កត់ធ្ងន់លើការហាមឃាត់ដ្រូន និងគ្រឿងបន្លាស់ទាំងអស់នោះទេ ពោលកំណត់គោលដៅលើក្រុមហ៊ុន និងបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះ ដូចជា DJI និង Autel Robotics ដោយចង់កាត់ផ្ដាច់ចេញពីទីផ្សារបស់ខ្លួន។ នេះក៏ជាសញ្ញាបង្ហាញពីជំហររឹងមាំជាងមុនរបស់វ៉ាស៊ីនតោន ប្រឆាំងនឹងបច្ចេកវិទ្យាស៊ើបការណ៍ផលិតនៅបរទេសផងដែរ។

មន្ត្រី FCC បានថ្លែងថា វិធានការទាំងនេះមានភាពចាំបាច់ណាស់ក្នុងការធានាសន្តិសុខខ្សែចង្វាក់ផ្គត់ផ្គង់ដ្រូន និងទប់ស្កាត់ទិន្នន័យសំខាន់មួយចំនួនមិនឱ្យបរទេសអាចចូលប្រើប្រាស់បាន។ កាលពីឆ្នាំ២០២២ គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) ក៏ធ្លាប់បានហាមឃាត់បរិក្ខារទូរគមនាគមន៍ និងឧបករណ៍ស៊ើបការណ៍ថតជាវីដេអូមកពីក្រុមហ៊ុនល្បីៗរបស់ចិន រួមមាន Huawei និង ZTE ផងដែរ ក្រោមហេតុផលថា​​ មានហានិភ័យខ្ពស់ចំពោះសន្តិសុខជាតិ។

មន្ត្រីអាម៉េរិក បានព្រមានថា ឧបករណ៍បរិក្ខារមកពីក្រុមហ៊ុនចិន​ ដូចជា Huawei អាចបង្កផលរំខានដល់បណ្តាញអ៊ីនធឺណេតឥតខ្សែ 5G និងលួចប្រមូលទិន្នន័យសំខាន់ៗ។ ក្នុងនាមជាក្រុមហ៊ុនផលិតបរិក្ខារទូរគមនាគមន៍ធំបំផុតមួយក្នុងពិភពលោក Huawei ត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរ ពាក់ព័ន្ធភាពតានតឹងរវាងចិន និង អាម៉េរិក។ លើសពីនេះ កាលពីឆ្នាំ២០១៩ លោក ត្រាំ ធ្លាប់បានចុះហត្ថលេខាលើច្បាប់បណ្តាញទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ដែលបង្កើតឡើងដើម្បីរឹតបន្តឹងលើសេវាទំនាក់ទំនងទាំងឡាយណា ដែលវ៉ាស៊ីនតោនចាត់ទុកថាអាចគំរាមកំហែងដល់សន្តិសុខជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

Leave a Reply

Your email address will not be published.Required fields are marked *