យ៉ាងហោចណាស់មានស្ត្រីខ្មែរជាង 600នាក់ ដែលភាគច្រើនរស់នៅតាមទីជនបទកំពុងបម្រើការងារជាអ្នកត្បាញសូត្រ និងកម្លាំងកម្មករចំរុះដាំដើមមន រួមនឹងកម្លាំងជំនាញជាង 1,000 ដែលអាស្រ័យផលប្រយោជន៍ និងចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃតាមរយៈសហគ្រាសសូត្រខ្មែរ ដែលកំពុងមានភាពមមាញឹកក្នុងការផលិតសម្រាប់បំពេញតម្រូវការទីផ្សារ និងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
អ្នកស្រី ងន វ៉ាន់ថា ស្ថាបនិកសហគ្រាសសូត្រខ្មែរ Color Silk Enterprise បានមានប្រសាសន៍ប្រាប់AMSឱ្យដឹងថា សហគ្រាសមួយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យតម្បាញសូត្រខ្មែរឱ្យមានទីផ្សារជាប់លាប់ និងមានស្ថិរភាពប្រាក់ចំណូលរបស់សហគមន៍ស្ត្រី។ ក្រៅពីនេះ សហគ្រាសក៏មានគោលដៅច្បាស់លាស់មួយទៀតគឺការបណ្ដុះបណ្ដាលវិជ្ជាជីវៈតម្បាញសូត្រដល់ក្មេងស្រីដែលពុំមានលទ្ធភាពចូលរៀនសូត្រអាចចូលរួម និងទទួលបានការបណ្ដុះបណ្ដាលក្លាយជាអ្នកមានជំនាញ និងអាជីពជាមួយការងារតម្បាញនេះ។
អ្នកស្រីបានបន្តឱ្យដឹងទៀតថា ជាសង្វាក់ផលិតកម្មរបស់សហគ្រាសមួយនេះគឺធ្វើការផលិតសរសៃសូត្រដោយខ្លួនឯង មានមជ្ឈមណ្ឌលស្រាយសរសៃសូត្រនាងដែលបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់ និងតំបន់ជិតខាង ពិសេសស្ត្រីរស់នៅតាមទីជនបទ ដែលក្រៅពីអាចទទួលបានចំណេះដឹង ជំនាញផ្នែកត្បាញសូត្រ ថែមទាំងអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារជាប្រចាំផងដែរ។
អ្នកស្រី ងន វ៉ាន់ថា បានរំលឹកប្រាប់ថា សគ្រាសសូត្រខ្មែរ Color Silk Enterprise បានបង្កើតឡើងនៅឆ្នាំ2009 ក្នុងស្ថានការមួយ ដែលទីផ្សារសូត្រក្នុងស្រុកមានការធ្លាក់ចុះដោយសារតែអ្នកត្បាញភាគច្រើនបានធ្វើការលក់ឱ្យឈ្មួញកណ្ដាល ពុំមានការកំណត់តម្លៃច្បាស់លាស់។ ជាការចូលរួមនៅក្នុងទីផ្សារមួយនេះ ក្រោយការបង្កើតជាសហគ្រាសមួយនេះឡើង អ្នកស្រីបានព្យាយាមធ្វើការផ្លាស់ប្ដូរពីរបៀបនៃការលក់ ដែលអាចធានានូវតម្លៃទីផ្សាររួមក៏ដូចជាអាចរក្សាបាននូវរបបការងារជូនដល់អ្នកពាក់ព័ន្ធឱ្យមានស្ថិរភាព។
ក្នុងការចាប់ផ្ដើមអាជីវកម្មមួយនេះ អ្នកស្រីបានចំណាយដើមទុនដំបូងប្រមាណ 8,000ដុល្លារទៅលើការទិញសម្ភារៈតម្បាញ ដូចជាកីតម្បាញ និង សរសៃសូត្រជាដើម ដែលត្រូវផ្គត់ផ្គង់ដល់អ្នកដែលខ្វះខាតសម្ភារៈក្នុងការផលិត ដើម្បីអាចអភិវឌ្ឍន៍នូវការផលិតឱ្យមានគុណភាព និងមានស្តង់ដារ ដែលក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏អាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី និងទីផ្សារមួយចំនួនទៀតនៅប៉ែកអឺរ៉ុប។

អ្នកស្រីបញ្ជាក់ថា ៖
“ភាពប្រឈមនៃអាជីវកម្មនេះគឺគុណភាព និងកម្លាំងនៃការផលិត ដោយសារបងប្អូនអ្នកត្បាញភាគច្រើនពួកគាត់ធ្វើតាមទម្លាប់ចាស់ បែបប្រពៃណី មិនទាន់មានជំនាញថ្មីច្បាស់លាស់ ហើយគោលដៅរបស់សហគ្រាសគឺទីផ្សារផ្ដោតលើអន្តរជាតិដែលគេទាមទារនូវស្តង់ដាខ្ពស់ ដូច្នេះវាបានក្លាយជាបញ្ហាចោទយ៉ាងសំខាន់។ ម៉្យាងទៀត ពេលនេះទីផ្សារគឺមានការប្រកួតប្រជែងខ្លាំង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌ស្រដៀងៗគ្នាដូចជាប្រទេស ថៃ ឡាវ មីយ៉ាន់ម៉ា ដែលគេអាចលក់តម្លៃទាបជាង និងផលិតបានច្រើនជាង។ ចំណែកខ្មែរយើងមានទ្រង់ទ្រាយផលិតតូចជាង តែយើងនៅតែមានមុខមាត់នៅលើឆាកអន្តរជាតិដោយសារយើងមានសលក្ខណៈពិសេសត្រង់ថា មានប្រវត្តិនៃសរសៃសូត្រខ្មែរត្រឹមត្រូវ មានភាពប្រណីត មានចំណុចពិសេសដែលប្រទេសជិតខាងមិនអាចធ្វើដូច និងគុណភាពនៃសរសៃសូត្រដែលយើងផលិតដោយខ្លួនឯងផ្ទាល់”
អ្នកស្រីបញ្ជាក់ថា ៖
“ហើយនៅថ្ងៃអនាគត ជាគោលដៅចម្បងរបស់ខ្ញុំ គឺចង់ពង្រឹងខ្លួនឱ្យក្លាយជាក្រុមហ៊ុនសូត្រគំរូមួយនៅអាស៊ី ក៏ដូចជាពង្រឹងនូវសក្ដានុពលទីផ្សារសូត្រឱ្យកាន់តែទូលាយនៅក្នុងសហគមន៍អឺរ៉ុប ក្នុងបំណងផ្ដល់ឱកាសការងារ និងបង្កើនបប្រាក់ចំណូលដល់ស្ត្រីក្នុងសហគមន៍ពិសេសនៅតាមជនបទឱ្យបានច្រើនដើម្បីរូមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈដែលបច្ចុប្បន្នយើងបានបំបែកទីតាំងបានចំនួន3រួចទៅហើយ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ”
ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មអ្នកស្រីបានផ្ដល់ជាគំនិតថា គួរផ្ដោតលើចំណុចសំខាន់ៗចំនួន3 រួមមានទី1 ចំណង់ចំណូលចិត្តទៅលើការងារ ព្រោះការចាប់ផ្ដើមការងារ ឬអាជីវកម្មអ្វីមួយចាំបាច់ត្រូវផ្តើមចេញពីក្ដីស្រឡាញ់។ ទី2 ត្រូវមានជំនឿចិត្តលើខ្លួនឯង មានឆន្ទៈក្នុងការដឹកនាំ និងបង្កើតអាជីវកម្មមួយឡើងបាន។ ទី3 គឺសមត្ថភាព និងចំណេះដឹងទូទៅឱ្យទូលាយ ជាពិសេសពាក់ព័ន្ធទៅនឹងផ្នែកទំនាក់ទំនង ការគ្រប់គ្រងរំហូរហិរញ្ញវត្ថុ ចំណេះដឹងផ្នែកទីផ្សារ និងការស្វែងយល់ពីបញ្ហាសង្គមដែលទាក់ទងនឹងប្រភេទអាជីវកម្ម។ ទាំងអស់នេះគឺជាអ្វីដែលចាំបាច់ត្រូវតែមានឱ្យបានរួចរាល់មុនពេលចាប់ផ្តើមគ្រប់ដំណើរអាជីវកម្មទាំងអស់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ប្រទេសកម្ពុជាទើបតែបោះជំហានប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូងកាលពីដើមឆ្នាំ ២០២៦នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content