សហគ្រាសសូត្រខ្មែរកំពុងផ្ដល់លទ្ធភាព និងស្ថិរភាពការងារដល់ស្ត្រីជនបទ

យ៉ាងហោចណាស់មានស្ត្រីខ្មែរជាង 600នាក់ ដែលភាគច្រើនរស់នៅតាមទីជនបទកំពុងបម្រើការងារជាអ្នកត្បាញសូត្រ និងកម្លាំងកម្មករចំរុះដាំដើមមន រួម​នឹង​កម្លាំងជំនាញជាង 1,000 ដែលអាស្រ័យផលប្រយោជន៍ និងចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃតាមរយៈសហគ្រាសសូត្រខ្មែរ ដែលកំពុង​មាន​ភាពមមាញឹកក្នុងការផលិតសម្រាប់បំពេញតម្រូវការទីផ្សារ និងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។


អ្នកស្រី ងន វ៉ាន់ថា ស្ថាបនិកសហគ្រាសសូត្រខ្មែរ Color Silk Enterprise បានមានប្រសាសន៍ប្រាប់AMSឱ្យដឹងថា សហគ្រាសមួយនេះត្រូវ​បាន​បង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យតម្បាញសូត្រខ្មែរឱ្យមានទីផ្សារជាប់លាប់ និងមានស្ថិរភាពប្រាក់ចំណូលរបស់សហគមន៍ស្ត្រី។ ក្រៅពីនេះ សហគ្រាសក៏មានគោលដៅច្បាស់លាស់មួយទៀតគឺការបណ្ដុះបណ្ដាលវិជ្ជាជីវៈតម្បាញសូត្រដល់ក្មេងស្រីដែលពុំមានលទ្ធភាពចូលរៀនសូត្រអាចចូលរួម និង​ទទួលបានការបណ្ដុះបណ្ដាលក្លាយជាអ្នកមានជំនាញ និងអាជីពជាមួយការងារតម្បាញនេះ។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា ជាសង្វាក់ផលិតកម្មរបស់សហគ្រាសមួយនេះគឺធ្វើការផលិតសរសៃសូត្រដោយខ្លួនឯង មានមជ្ឈមណ្ឌលស្រាយសរ​សៃ​សូត្រ​នាងដែលបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់ និងតំបន់ជិតខាង ពិសេសស្ត្រីរស់នៅតាមទីជនបទ ដែលក្រៅពីអាចទទួលបានចំណេះដឹង ជំនាញផ្នែកត្បាញសូត្រ ថែមទាំងអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារជាប្រចាំផងដែរ។

អ្នកស្រី ងន វ៉ាន់ថា បានរំលឹកប្រាប់ថា សគ្រាសសូត្រខ្មែរ Color Silk Enterprise បានបង្កើតឡើងនៅឆ្នាំ2009 ក្នុងស្ថានការមួយ ដែល​ទីផ្សារ​សូត្រ​ក្នុងស្រុកមានការធ្លាក់ចុះដោយសារតែអ្នកត្បាញភាគច្រើនបានធ្វើការលក់​ឱ្យឈ្មួញ​កណ្ដាល​ ពុំមានការកំណត់តម្លៃច្បាស់លាស់។ ជាការចូលរួមនៅ​ក្នុង​ទីផ្សារមួយនេះ ក្រោយការបង្កើតជាសហគ្រាសមួយនេះឡើង អ្នកស្រីបានព្យាយាមធ្វើការផ្លាស់ប្ដូរពីរបៀបនៃការលក់ ដែលអាចធានានូវ​តម្លៃទីផ្សារ​រួមក៏​ដូចជា​អាចរក្សាបាននូវរបបការងារ​ជូនដល់អ្នកពាក់ព័ន្ធឱ្យមាន​ស្ថិរភាព។

ក្នុងការចាប់ផ្ដើមអាជីវកម្មមួយនេះ អ្នកស្រីបានចំណាយដើមទុនដំបូងប្រមាណ 8,000ដុល្លារទៅលើការទិញសម្ភារៈតម្បាញ ដូចជាកីតម្បាញ និង សរសៃ​សូត្រជាដើម ដែលត្រូវផ្គត់ផ្គង់ដល់អ្នកដែលខ្វះខាតសម្ភារៈក្នុងការផលិត ដើម្បីអាចអភិវឌ្ឍន៍នូវ​ការ​ផលិត​ឱ្យមានគុណភាព និងមានស្តង់ដារ ដែលក្រៅពី​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក ក៏អាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី និងទីផ្សារមួយចំនួនទៀតនៅប៉ែកអឺរ៉ុប។

អ្នកស្រីបញ្ជាក់ថា ៖

“ភាពប្រឈមនៃអាជីវកម្មនេះគឺគុណភាព និងកម្លាំងនៃការផលិត ដោយសារបងប្អូនអ្នកត្បាញភាគច្រើនពួកគាត់ធ្វើតាមទម្លាប់ចាស់ បែបប្រពៃណី មិនទាន់មាន​ជំនាញ​ថ្មីច្បាស់លាស់ ហើយគោលដៅរបស់សហគ្រាសគឺទីផ្សារផ្ដោតលើអន្តរជាតិដែលគេទាមទារនូវស្តង់ដាខ្ពស់ ដូច្នេះវាបាន​ក្លាយ​ជាបញ្ហាចោទយ៉ាងសំខាន់។ ម៉្យាងទៀត ពេលនេះទីផ្សារគឺមានការប្រកួតប្រជែងខ្លាំង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌​ស្រដៀងៗ​គ្នា​ដូចជាប្រទេស​ ថៃ ឡាវ មីយ៉ាន់ម៉ា ដែលគេ​អាច​លក់តម្លៃទាបជាង និងផលិតបានច្រើនជាង។ ចំណែកខ្មែរយើងមានទ្រង់ទ្រាយផលិតតូចជាង តែយើង​នៅ​តែ​មាន​មុខមាត់នៅលើឆាកអន្តរជាតិដោយសារយើង​មាន​សលក្ខណៈពិសេសត្រង់ថា មានប្រវត្តិ​នៃ​សរសៃសូត្រខ្មែរត្រឹមត្រូវ មានភាពប្រណីត មានចំណុច​ពិសេស​ដែលប្រទេសជិតខាងមិនអាចធ្វើដូច និងគុណភាពនៃសរសៃ​សូត្រ​ដែលយើង​ផលិត​ដោយ​ខ្លួន​ឯងផ្ទាល់”

អ្នកស្រីបញ្ជាក់ថា ៖

“ហើយនៅថ្ងៃអនាគត ជាគោលដៅចម្បងរបស់ខ្ញុំ គឺចង់ពង្រឹងខ្លួនឱ្យក្លាយជាក្រុមហ៊ុនសូត្រគំរូមួយនៅអាស៊ី ក៏ដូចជាពង្រឹងនូវ​សក្ដានុពលទីផ្សារសូត្រឱ្យកាន់តែទូលាយនៅក្នុងសហគមន៍អឺរ៉ុប ក្នុងបំណងផ្ដល់ឱកាសការងារ និងបង្កើនបប្រាក់ចំណូលដល់ស្ត្រីក្នុងសហគមន៍ពិសេសនៅ​តាម​ជនបទ​ឱ្យបានច្រើនដើម្បីរូមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈដែលបច្ចុប្បន្នយើងបានបំបែកទីតាំងបានចំនួន3រួចទៅហើយ ស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ”

ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មអ្នកស្រីបានផ្ដល់ជាគំនិតថា គួរផ្ដោតលើចំណុចសំខាន់ៗចំនួន3 រួមមានទី1 ចំណង់ចំណូលចិត្តទៅលើការងារ ព្រោះ​ការ​​ចាប់ផ្ដើមការងារ ឬអាជីវកម្មអ្វីមួយចាំបាច់ត្រូវផ្តើមចេញពីក្ដីស្រឡាញ់។ ទី2 ត្រូវមានជំនឿចិត្តលើខ្លួនឯង មានឆន្ទៈក្នុងការដឹកនាំ និងបង្កើត​អាជីវកម្ម​មួយ​ឡើងបាន។ ទី3 គឺសមត្ថភាព និងចំណេះដឹងទូទៅឱ្យទូលាយ ជាពិសេសពាក់ព័ន្ធទៅនឹងផ្នែកទំនាក់ទំនង ការគ្រប់គ្រងរំហូរហិរញ្ញវត្ថុ ចំណេះដឹងផ្នែកទីផ្សារ និងការស្វែងយល់ពីបញ្ហាសង្គមដែលទាក់ទងនឹងប្រភេទអាជីវកម្ម។ ទាំងអស់នេះគឺជាអ្វីដែលចាំបាច់ត្រូវតែមានឱ្យបានរួចរាល់មុនពេលចាប់ផ្តើមគ្រប់ដំណើរ​អាជីវកម្មទាំងអស់៕

[ads-global layout_id=6 position_id=1 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

[ads-global layout_id=6 position_id=2 ads_size=2]

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon