មួយរយៈចុងក្រោយនេះបញ្ហានៃការប្រើប្រាស់ថាមពលអគ្គិសនី និងការបង់ប្រាក់សងត្រឡប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាបានក្លាយទៅជាប្រធានបទមួយដ៏ក្ដៅគគុក ខណៈអ្នកប្រឈមវិបត្តិហិរញ្ញវត្ថុមួយចំនួនដែលបាត់បង់ចំណូលក្រោមការអនុវត្តវិធានការបិទខ្ទប់ក្រុងស្នើសុំឱ្យមានការយោគយល់ និងពន្យារពេលលើការបង់ប្រាក់។
កាលពីថ្ងៃទី29 ខែមេសា ឆ្នាំ2021កន្លងទៅនេះ អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយដោយបង្ហាញពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនីក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ក្រុង ជាមួយនឹងការជំរុញ លើកទឹកចិត្តដល់ពលរដ្ឋដែលជាអតិថិជនធ្វើការទូទាត់លើថ្លៃប្រើប្រាស់ឱ្យបានទៀងទាត់ជូនដល់អគ្គិសនីកម្ពុជា ដើម្បីអាចរក្សាបានរក្សាបានលទ្ធភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីផ្តល់លទ្ធភាពដល់អគ្គិសនីកម្ពុជាក្នុងការទូទាត់បន្តទៅដល់អ្នកផលិតអគ្គិសនីទាំងក្នុង និងក្រៅប្រទេសដែលបានទិញបន្តមកផ្គត់ផ្គង់ក្នុងស្រុក។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីយកម្ពុជា ទទួលស្គាល់ថាពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ពិតជាជួបផលលំបាក ប៉ុន្តែអគ្គិសនីកម្ពុជាមិនអាចមានលទ្ធភាពក្នុងការលើកលែង ឬការពន្យារការទូរទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីបាននោះឡើយ។
ផ្តល់បទសម្ភាសន៍ដល់បណ្តាញអ្នកសារព័ត៌មានក្នុងកាលពីពេលថ្មីៗនេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ៖«កម្លាំងថាមពលភាគច្រើនដែលកំពុងផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកនៅពេលបច្ចុប្បន្នគឺទិញពីប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងប្រទេសឡាវ ហើយមួយចំណែកទៀតទិញពីអ្នកផលិតក្នុងស្រុក»។
ឯកឧត្តមបន្តថា ៖ «សម្រាប់អ្នកផ្គត់ផ្គង់ពីក្រៅស្រុកនៃប្រទេសជិតខាង ពួកគេមានសិទ្ធិកាត់ផ្ដាច់ភ្លើងពីកម្ពុជាភ្លាមៗក្នុងករណីដែលកម្ពុជាគ្មានប្រាក់បង់ទៅឱ្យគេ ហើយអាចមានការពិន័យជាការប្រាក់ទៅលើលុយដែលជំពាក់ថែមទៀត។ ដោយឡែកសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុកក៏អាចជួបបញ្ហាដូចជាគ្នា ដូចជារោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅព្រះសីហនុ និងរោងចក្រអគ្គសនីផ្សេងទៀតនៅក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ បន្ទាយមានជ័យ និងស្វាយរៀងជាដើម ក៏រងការផ្តាច់ចរន្តថាមពល និងការពិន័យដូចគ្នា បើគ្មានប្រាក់សងទៅធនាគារជាដៃគូអភិវឌ្ឍនោះ»។
ជាមួយនឹងការលើកឡើងពីហេតុផលខាងលើនេះ ក្នុងនាមជាអាជ្ញាធរអគ្គិសនីកម្ពុជា ឯកឧត្តម កែវ រតនៈ បានជំរុញ និងលើកទឹកចិត្តឱ្យពលរដ្ឋដែលមានលទ្ធភាពត្រូវទូរទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីឱ្យបានទៀងទាត់ ដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីអាចធានាដល់ស្ថិរភាព និងនិរន្តរភាពនៃការផ្គង់ផ្គង់អគ្គិសនីនៅកម្ពុជា៕

[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ

















































Account
Security
Favourite Content