ក្រោយការអនុវត្តនូវវិធានការក្នុងការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលផលិតពីសាច់ជ្រូកពីប្រទេសវៀតណាមដោយខុសច្បាប់ ដែលកំពុងមានការ
ផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលគួរឲ្យព្រួយបារម្ភនោះ បច្ចុប្បន្នការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកចាប់ផ្តើមមានកំណើនកើនឡើងជាបណ្តើរៗ និងបានផ្តល់នូវផលចំណូលដល់អ្នកចិញ្ចឹមដែលធ្លាប់ទទួលរងនូវផលលំបាកកាលពីពេលកន្លងទៅ។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងប្រាប់AMSថា ឥឡូវនេះកសិករ និងកសិកដ្ឋានចិញ្ចឹមជ្រូកទទួលបានផលគួរសមបន្ទាប់ពីឆ្លងកាត់ការលំបាករាប់មិនអស់ ខណៈដែលតម្រូវការបរិភោគសាច់ជ្រូកក្នុងស្រុកកំពុងមាននិន្នាការកើនឡើងជាបណ្តើរៗ ហើយ ប្រសិនបើសកម្មភាពទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងមានប្រសិទ្ធភាពនោះវារឹតកាន់តែប្រសើរឡើងថែមទៀត។
លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា ៖
«តម្លៃជ្រូករស់ដែលកសិករលក់ចេញទៅលើទីផ្សារគឺត្រូវមានតម្លៃឯកភាពគ្នា ដើម្បីការពារតម្លៃលើទីផ្សារ ឬក៏ការពារពីការក្រឡុកទីផ្សាររបស់ឈ្មួញកណ្តាល។ ពេលនេះ តម្លៃជ្រូករស់គឺមានតម្លៃក្នុង 1គីឡូក្រាមតម្លៃតែពី 14,000រៀលក្នុង1គីឡូក្រាម ខណៈដែលទីផ្សារលក់រាយតម្លៃដល់ទៅជាង 23,000 ទៅ 25,000រៀលក្នុង 1គីឡូក្រាម»
«ជាកត្តាសំខាន់ បើគ្មានជំងឺឆ្លងដែន(ប៉េស្តជ្រូកអាហ្វ្រិក)តាមរយៈការនាំចូលជ្រូកពីប្រទេសវៀតណាមទេនោះ ក្នុងអំឡុងពេល2 ឆ្នាំទៀតជ្រូកយើងមិនខ្វះទេ គឺអាចផ្គត់ផ្គង់នៅលើទីផ្សារបាន។ យើងអាចលើកឧទាហរណ៍ថា ដោយគិតជាមធ្យមយើងហូបសាច់ជ្រូកប្រមាណជា 8,000 ក្បាលក្នុង1ថ្ងៃ បើទីផ្សារទូលាយ។ តែបើទីផ្សារចង្អៀតយើងហូបអស់តែត្រឹម 5,000 ក្បាលក្នុង1ថ្ងៃ បានហើយ។ ការកាត់បន្ថយនេះគឺកាត់បន្ថយការនាំចូល។ ឧបមាថា បើយើងធ្លាប់នាំចូលជ្រូក 3,000ក្បាលក្នុង1ថ្ងៃ យើងឱ្យនាំចូលតែ 2,000ក្បាលក្នុង1ថ្ងៃ បានហើយ។ ដូច្នេះយើងអាចកាត់បន្ថយការនាំចូល និងទប់ស្កាត់តម្លៃមិនឱ្យឡើងផងដែរ ដើម្បីស្ថិរភាពតម្លៃក្នុងស្រុក»

យោងតាមការជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានបន្តរាលដាល និងផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម។ ស្របនឹងវិធានការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងដាក់ចេញវិធានការតឹងរឹងក្នុងការទប់ស្កាត់ការរីករាលដាល និងការលូចនាំចូលជ្រូកពីប្រទេសវៀតណាម។
សេចក្តីប្រកាសក៏បានស្នើឱ្យអាជ្ញាធរបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ដោយហាមឃាត់ការនាំចូលខុសច្បាប់នូវការនាំចូលសត្វជ្រូកសាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូកដើម្បីចៀសវាងការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសពីតំបន់ជាប់ព្រំដែនប្រទេសវៀតណាម។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់AMSថា បន្ទាប់ពីមានការប្រកាសរបស់រដ្ឋមន្ត្រីអំពីការរាតត្បាតជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសជិតខាង យើងបានអនុវត្តតាមសេចក្តីប្រកាសនោះហើយដោយទប់ស្កាត់ការនាំចូលសត្វជ្រូក និងពុំទាន់មានអ្វីជាជំងឹរាតត្បាតនាំចូលមកកម្ពុជាទេ។
ទោះជាយ៉ាងណា ឯកឧត្តម តាន់ ផាន់ណារ៉ា បានមានប្រសាសន៍ថា ៖
«ផលិតកម្មសត្វក្នុងស្រុកគឺមានការកើនឡើងប្រមាណជាង15ភាគរយ និងបានកាត់បន្ថយនូវតម្រូវការនាំចូលមកនៅអប្បបរមា។ ដោយសារស្ថិរភាពនៃតម្លៃទីផ្សារ ជាកត្តាសំខាន់ធ្វើឱ្យការចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមជ្រូក របស់កសិករមានការកើនឡើង នេះជាកត្តាចម្បងដែលក្រសួងបាននឹងកំពុងធ្វើ និងជំរុញឱ្យបន្តកើនឡើងទៅឆ្នាំខាងមុខទៀត»


ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុលហ្ការី-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/07/2026
លោកនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev នៅសប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានបោះពុម្ពផ្សាយធំៗរបស់ប្រទេសអាល្លឺម៉ង់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នវានុវត្តន៍ និងការស្រាវជ្រាវវិទ្យាសាស្ត្រ

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/07/2026
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content