បន្ថែមពីលើផលិតផលឥណទានដែលមានស្រាប់ដោយអនុគ្រោះដល់ការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យដូចជាការទិញលំនៅឋានជាដើមនោះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកទឹកចិត្តបណ្តាធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានាបង្កើនផលិតផលឥណទានថ្មីដោយការផ្ដល់កម្ចីទុនដល់បណ្តាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យសម្រាប់ការវិនិយោគបន្ថែមដែលអាចទទួលបានផលចំណេញចំនួន4ភាគីក្នុងពេលតែមួយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ស្ថានភាពទូទៅនៃវិស័យអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន បានធូរស្រាលបន្តិចបន្ទាប់ពីការដាក់ចេញឲ្យអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងក្នុងសហគមន៍ ជាពិសេសបន្ទាប់ពីបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងបើកឲ្យចរាចរណ៍នៅទូទាំងប្រទេសឡើងវិញ។ ប៉ុន្តែ ទោះជាយ៉ាងណា ទីផ្សារមួយនេះអាចនិយាយបានថាទើបតែអាចចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗប៉ុណ្ណោះ។

“បើនិយាយពីស្ថានភាពទូទៅយើងមើលឃើញថា ទីផ្សារនេះបានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗបន្ទាប់ពីបានរងគ្រោះធ្ងន់ដោយសារការឆ្លងនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍20កុម្ភៈ។ ប៉ុន្តែវានៅមិនទាន់ល្អប្រសើរដូចគ្រាមុនពេលមិនទាន់ផ្ទុះឡើងនៃព្រឹត្តិការណ៍នោះទេ ដែលយើងអាចប្រៀបបានទៅនឹងមនុស្សដែលទើបតែដឹងខ្លួនកម្រើកដៃជើងឡើងវិញបានបន្ទាប់ពីសន្លប់”
លោក ច្រឹក សុខនីម
ទោះជាបែបនេះក្ដី លោកនៅតែបង្ហាញពីភាពសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញក្នុងល្បឿនមួយដ៏លឿនឡើងវិញក្រោមសកម្មភាពវិនិយោគពីសំណាក់អ្នកនៅក្នុងស្រុកបន្ថែមពីលើគម្រោងធំៗមកពីក្រៅប្រទេសដែលនឹងចូលមកបន្ថែមនៅពេលឆាប់ៗខាងមុខនេះ។
“ការងើបឡើងវិញនេះ វាក៏ផ្ដើមចេញពីចរន្តទីផ្សារនៃការទិញ-លក់ ហើយការទិញលក់ចាំបាច់ត្រូវមានដើមទុនជាសំខាន់។ បច្ចុប្បន្នយើងឃើញមានអ្នកខ្លះគាត់ត្រូវការទុកបង្វិល ជាពិសេសក្រុមហ៊ុនភ្នាក់ងារដែលពួកគាត់មានជំនាញនៅក្នុងការវាយតម្លៃអចលនវត្ថុនៅលើទីផ្សារ ប៉ុន្តែដោយសារតែពួកគាត់មានភាពខ្វះខាតទៅលើទុន ដូច្នេះឱកាសវិនិយោគរបស់ពួកគាត់ត្រូវបាត់បង់”
លោក ច្រឹក សុខនីម
លោកបានអះអាងថា ក្នុងករណីនេះ ប្រសិនបើមានកិច្ចសហការយ៉ាងទូលាយពីសំណាក់វិស័យធនាគារឯកជន ឬគ្រឹះស្ថានហិរញ្ញា នោះពួកគាត់(ក្រុមហ៊ុនភ្នាក់ងារ)នឹងក្លាយជាកម្លាំងចលករបន្ថែមក្នុងការរុញឲ្យទីផ្សារអចលនទ្រព្យមានដំណើរការកាន់តែប្រសើរ ហើយអាចផ្តល់នូវអត្ថប្រយោជន៍ដល់4ភាគីក្នុងពេលតែមួយ រួមមាន ម្ចាស់អចលនវត្ថុ(អ្នកលក់)ទទួលបានជោគជ័យលើការលក់ ក្រុមហ៊ុនភ្នាក់ងារដែលជាអ្នកវិនិយោគទទួលបានចំណេញពីការវិនិយោគ ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានការប្រាក់ ហើយរដ្ឋាភិបាលក៏ទទួលបានចំណូលពីការបង់ពន្ធផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ

ចំណូលប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/10/2026
ចំណូលរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content