បរទេស៖ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រថៃកាលពីថ្ងៃពុធម្សិលមិញនេះបានឈានទៅដល់ការសម្រេចចិត្តបោះឆ្នោតគាំទ្រជាផ្លូវការចំពោះសេចក្តីព្រាងច្បាប់ថ្មីដែលអនុញ្ញាតឲ្យកញ្ចប់ថវិកាជាតិប្រមាណជា 3.1 ទ្រីលានបាត ឬស្មើនឹងប្រមាណ 99.7 ពាន់លានដុល្លារមកប្រើប្រាស់សម្រាប់កិច្ចការងាររបស់ខ្លួនក្នុងឆ្នាំ2022 គិតចាប់ពីខែតុលាឆ្នាំនេះតទៅ។
កញ្ចប់ថវិកាជាតិលើកនេះត្រូវបានគេមើលឃើញថា គឺមានសារៈសំខាន់បំផុតនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីយោធា Prayut Chan-o-cha ដែលត្រូវយកទៅប្រើប្រាស់ក្នុងកិច្ចការងារស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយបញ្ហាវិបត្តិកូវីដព្រមទាំងត្រៀមខ្លួនចំពោះការវាយប្រហារសាជាថ្មីដោយវីរុសកូវីដ។
កិច្ចពិភាក្សាគ្នាដែលប្រព្រឹត្តទៅអស់រយៈពេល 3 ថ្ងៃមុនពេលដែលសេចក្តីព្រាងនេះត្រូវបានបោះឆ្នោតគាំទ្រសរុបមាន 269 សម្លេង និងការបោះឆ្នោតប្រឆាំងដល់ទៅ 201 សម្លេង ខណៈដែលមានអវត្តមានសមាជិកសភាចំនួន 2រូប ។
ទោះបីជាយ៉ាងណាក្តី សេចក្តីព្រាងច្បាប់នេះនឹងត្រូវរង់ចាំការបោះឆ្នោតគាំទ្រចំនួន 2 លើកទៀតមុនពេលដែលវានឹងត្រូវយកទៅឲ្យព្រឹទ្ធសភា និងរាជរដ្ឋាភិបាលថៃក្នុងការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះកញ្ចប់ថវិកានេះត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះប្រមាណជា 5.7 ភាគរយធៀបទៅនឹងកញ្ចប់ថវិកាកាលពីឆ្នាំ2020 ជាមួយនឹងការកើនឡើងនៃឱនភាពថវិកាជាតិប្រមាណជា15 ភាគរយ ឬត្រូវជា 700 ពាន់លានបាត។
យោងតាមការព្យាករណ៍របស់ក្រុមអ្នករៀបចំកញ្ចប់ថវិកាបានបញ្ជាក់ថា សេដ្ឋកិច្ចជាតិថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី 2 របស់អាស៊ីអាគ្នេយ៍នោះនឹងអាចទទួលបានកំណើនចន្លោះពី 2.5 ភាគរយទៅ 3.5 ភាគរយនៅក្នុងឆ្នាំ2021 និងប្រមាណជា 4 ទៅ 5 ភាគរយនៅក្នុងឆ្នាំ 2022 ខណៈដែលក្រុមភ្នាក់ងារឯកជនបានទស្សន៍ទាយថាសេដ្ឋកិច្ចនឹងអាចកើនឡើងរវាង 1.5 ទៅ2.5 ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំនេះដោយសារតែបញ្ហាកូវីដនៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លានៅឡើយ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content