ភ្នំពេញ៖ អ្នកដឹកនាំស្ត្រីវ័យក្មេងកម្ពុជាចំនួន ១០០ នាក់ នឹងទទួលបាននូវចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនពីកម្មវិធីសិក្សាសម្រាប់ស្ត្រីក្នុងភាពជាមេដឹកនាំរបស់គម្រោងមេដឹកនាំយុវវ័យអាស៊ីអាគ្នេយ៍ (YSEALI) ដើម្បីធ្វើឱ្យជីវិតពួកគេកាន់តែមានភាពប្រសើរ។

កម្មវិធីសិក្សាសម្រាប់ស្ត្រីក្នុងភាពជាមេដឹកនាំរបស់គម្រោង YSEALI ដែលផ្តួចផ្តើមដោយបណ្តាញស្ត្រី YSEALI ប្រចាំប្រទេសក្នុងឆ្នាំ ២០២១ ឧបត្ថម្ភដោយស្ថាប័នបេសកកម្មអាមេរិកប្រចាំអាស៊ាន (US Mission to ASEAN) គាំទ្រដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្ថាប័ន Wedu និង Rithipul ដែលជាក្រុមហ៊ុនអប់រំផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដំបូងគេនៅកម្ពុជា នឹងរៀបចំសិក្ខាសាលាខ្នាតតូចសម្រាប់អ្នកដឹកនាំស្ត្រី ដោយផ្តល់សិក្ខាសាលាតាមអ៊ិនធឺណេតរយៈពេល ៣ ថ្ងៃកន្លះ នៅថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី «ហិរញ្ញវត្ថុផ្ទាល់ខ្លួន កាន់តែប្រសើរជីវិតកាន់តែប្រសើរ!» ដោយមានការចូលរួមពីតំណាងមកពីបេសកកម្មអាមេរិកប្រចាំអាស៊ាន និងពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ការអភិវឌ្ឍវិជ្ជាជីវៈត្រូវបានផ្តល់ជូនអ្នកដឹកនាំវ័យក្មេងមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ដែលចង់ធ្វើឱ្យមានឥទ្ធិពលធំជាងមុននៅក្នុងសហគមន៍របស់ពួកគេ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់សិទ្ធិអំណាច និងអប់រំស្ត្រីវ័យក្មេងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងភ្ជាប់ទំនាក់ទំនងពួកគេទៅវិញទៅមក ដើម្បីឱ្យពួកគេអាចរួមចំណែកយ៉ាងវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេក្នុងនាមជាអ្នកដឹកនាំ។ សិក្ខាសាលាខ្នាតតូចសម្រាប់អ្នកដឹកនាំស្ត្រីក៏នឹងអនុញ្ញាតឱ្យស្ត្រីចូលរួមជាមួយដៃគូនៅកម្ពុជា និងជាផ្នែកមួយនៃបណ្តាញស្ត្រី YSEALI។
លោក Paul Colombini មន្រ្តីសេដ្ឋកិច្ចនៃស្ថាប័នបេសកកម្មអាមេរិកប្រចាំអាស៊ានបានលើកឡើងថា ៖
«មេដឹកនាំវ័យក្មេងទាំងនេះកំពុងត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរ និងវឌ្ឍនភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហើយយើងមានមោទនភាពដែលអាចជួយដល់យុវជននៅក្នុងតំបន់នេះ ដែលមិនត្រឹមតែចង់ឃើញការផ្លាស់ប្តូរកើតឡើងនោះទេ ប៉ុន្តែមានឆន្ទៈធ្វើការដើម្បីធ្វើឱ្យវាកើតឡើង»
តាមរយៈសិក្ខាសាលាពង្រឹងសមត្ថភាពនេះ អ្នកដឹកនាំស្ត្រីវ័យក្មេងកម្ពុជាចំនួន ១០០ នាក់ នឹងទទួលបាននូវចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យជីវិតកាន់តែមានភាពប្រសើរ។ អ្នកចូលរួមទាំងអស់នឹងក្លាយជាផ្នែកមួយនៃបណ្តាញស្ត្រី YSEALI កាន់តែទូលំទូលាយ បន្ទាប់ពីបញ្ចប់កម្មវិធីរបស់ពួកគេ ហើយនឹងក្លាយជាសមាជិកនៃបណ្តាញ YSEALI និងផ្តួចផ្តើមគម្រោងសម្រាប់ការអនុវត្តនាពេលអនាគត។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសមាជិក YSEALI ជាង ១២០០ នាក់ និងអតីតនិស្សិត YSEALI ប្រមាណ ៣០០ នាក់ និងស្ត្រី YSEALI ចំនួន ២៧ នាក់។ លោក Stephanie Arzate មន្ត្រីការទូតសាធារណៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថា ៖
«ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជារឿងសំខាន់ ប៉ុន្តែជារឿយៗត្រូវបានមើលរំលងក្នុងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ តាមរយៈការផ្តល់ឱ្យស្ត្រីនូវជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែប្រសើរ YSEALI កំពុងផ្តល់អំណាចដល់ស្ត្រីក្នុងការសម្រេចចិត្តឯករាជ្យ ដែលផ្តល់ប្រយោជន៍ដល់ពួកគេ និងសហគមន៍របស់ពួកគេ»

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content