ប៉េកាំង ៖ អជ្ញាធររបស់ប្រទេសចិននៅថ្ងៃដើមសប្ដាហ៍នេះបានធ្វើការប្រកាសបង្ហាញតួលេខពីការព្យាករណ៍នៃទំនិញលក់រាយនៅគ្រប់ទីផ្សារទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១នេះថា នឹងអាចកើនឡើងរហូតទៅដល់ទំហំជិត ៧ទ្រីលានដុល្លារ ឬប្រមាណជាង ៤៤ទ្រីលានយ័ន។

លោក Wang Bin មន្ត្រីតំណាងនៃក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅថ្ងៃដដែលនេះក៏បានគូសបញ្ជាក់ដែរថា តួលេខនៃការរំពឹងទុកនេះគឺមានអត្រាកើនឡើងប្រមាណជា ១២,៥ភាគរយ ធៀបទៅនឹងទំហំដែលទទួលបានកាលពីឆ្នាំ២០២០ និងកើនឡើងប្រមាណជាង ៨ភាគរយធៀបទៅនឹងឆ្នាំ ២០១៩។

លោក Wang បានបន្ថែមទៀតថា ទំនោរនៃការប្រើប្រាស់ទំនិញនៅក្នុងប្រទេសនឹងបន្តការងើបឡើងវិញយ៉ាងរឹងមំានៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១នេះ។ ជាទូទៅ នៅក្នុងអំឡុងពេលពិធីបុណ្យជាតិ ដែលជាថ្ងៃសម្រាក ពលរដ្ឋចិនជាច្រើននឹងមានសកម្មភាពទិញលក់យ៉ាងមមាញឹកបំផុត ដូចនេះ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវតែពង្រឹងខ្លួនឲ្យបានរួចជាស្រេចក្នុងការគ្រប់គ្រងក៏ដូចជាការបញ្ចេញនូវចំនួនផលិតផលឲ្យបានសមស្របទៅនឹងតម្រូវការប្រចាំថ្ងៃដែលនឹងកើនឡើងយ៉ាងគំហុក។

គួរឲ្យដឹងដែរថា តួលេខចុងក្រោយដែលស្ថាប័នជំនាញចិនប្រមូលបានកាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ទំហំនៃការលក់ទំនិញរាយនៅទូទាំងប្រទេសមានចំនួនរហូតដល់ទៅ ៣,៤៤ទ្រីលានយ័ន ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ២,៥ភាគរយធៀបទៅនឹងតួលេខកាលពីខែសីហា កាលពីឆ្នាំ២០២០៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីភាពខុសគ្នា និងលក្ខណៈពិសេសរវាង ហ៊ីប៉ូតែក និង បញ្ចាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/07/2026
ហ៊ីប៉ូតែក និង បញ្ចាំ គឺសំដៅលើការយកអចលនវត្ថុទៅដាក់ធានាដើម្បីទទួលបានកម្ចីមកប្រើប្រាស់ ប៉ុន្តែលក្ខណៈពិសេសរបស់ហ៊ីប៉ូតែក និងបញ្ចាំ មានភាពខុសគ្នាបើទោះបីជាទាំងពីរនេះ សំដៅលើការដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content