បញ្ហាកាកសំណល់ប្លាស្ទិក និងសកម្មភាពមនុស្សបានចូលរួមបំពុលបរិយាកាសភពផែនដី នៅតែជាប្រធានបទដ៏ធំរបស់ពិភពលោកក្នុងការចូលរួមជាមួយគ្នាដោះស្រាយប្រកបដោយទំនួលខុសត្រូវទាំងរដ្ឋាភិបាល និងវិស័យឯកជនផងដែរ ខណៈដែលបច្ចេកវិទ្យា និងអាជីវកម្មកើតថ្មី (Startup) ជាច្រើនបានកកើតឡើងក្នុងគោលបំណងបញ្ចេញស្នាដៃ និងចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ឲ្យបរិស្ថានបានអប្បបរិមាបំផុត។

នៅថ្ងៃនេះ AMS Economy សូមលើកយកនូវបច្ចេកវិទ្យាជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយដែលអាចកាត់បន្ថយផលប៉ះពាល់បរិស្ថាន ហើយថែមទាំងអាចជួយកែច្នៃកាកសំណល់របស់មនុស្សទៅជាជីកំប៉ុសថែមទៀត តាមរយៈការបង្កើតបន្ទប់ទឹកអនាម័យ Throne ។

The Throne ជាបន្ទប់ទឹកអនាម័យចល័តដែលមានរូបរាងតូចស្អាត និងចម្លែកបន្តិច ប៉ុន្តែមានសមត្ថភាពដ៏អស្ចារ្យ និងគួរឲ្យស្ងើចសរសើរខ្លាំងមែនលើគំនិតច្នៃប្រឌិត។ វាត្រូវបានផលិតឡើងពីបច្ចេកវិទ្យា 3D សុទ្ធសាធ ហើយដោយសារការប្រើប្រាស់វត្ថុធាតុដើមចេញពីការកាកសំណល់ប្លាស្ទិក១០០ភាគរយ និងមានរូបរាងតូចងាយស្រួលផ្លាស់ទីកន្លែងបំផុត ដែលចំណុចសំខាន់ទាំងនេះគឺជាដំណោះស្រាយដ៏ស័ក្ដិសមបំផុតទៅនឹងបញ្ហាដែលភពផែនដីកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ ក្រៅតែពីនេះ The Throne ក៏មានសមត្ថភាពធ្វើការងារបច្ចេកវិទ្យាមួយចំនួនពីខាងក្នុងផងដែរ ដូចជាប្រព័ន្ធពន្លឺ ប្រព័ន្ធគ្រប់គ្រងទឹកដោយសន្សំសំចៃ ជាពិសេស អាចទាញយកកាកសំណល់របស់មនុស្សផលិតជាជីកំប៉ុសថែមទៀតផង។

យោងតាមការបញ្ជាក់របស់អ្នកជំនាញដែលផលិត The Throne បានឲ្យដឹងថា បន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តនេះនឹងជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត ជាពិសេសមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់បណ្តាសហគមន៍ក្រីក្រ ដែលអាចចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content