ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting ) ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងផ្ដល់សេវាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន ៤២ទីតាំង និងបានរៀបចំឧបត្ថម្ភម៉ាស់ជូនដល់រដ្ឋបាលខណ្ឌទាំង១៤ ផ្សាររដ្ឋទាំងអស់ ដោយក្នុងមួយខណ្ឌទទួលបាន ១០ ០០០ម៉ាស់ ផ្សាររដ្ឋនីមួយៗទទួលបាន ៥ ០០០ម៉ាស់ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖
“មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» បាន និងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ជាពិសេសគឺការអនុវត្ត «៣កុំ និង ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំង ទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ”
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យគ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្ត ៣ ការពារ ៣កុំ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរអប់រំយុវជន និងកីឡា ត្រូវចេញលិខិតជូនដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍ហើយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content