បច្ចេកវិទ្យាដាក់បន្ទះឈីបចូលក្នុងសាច់ដើម្បីប្រើជំនួសអត្តសញ្ញាណប័ណ្ណកាន់តែពេញនិយមនៅស៊ុយអែត

ស៊ុយអែត ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋស៊ុយអែតជាច្រើនពាន់នាក់មកហើយដែលបានសម្រេចចិត្តក្នុងការទទួលយកបច្ចេកវិទ្យាដ៏អស្ចារ្យក្នុងការប្រើប្រាស់បន្ទះឈីបដ៏តូចមួយសម្រាប់ជំនួសឲ្យអត្តសញ្ញាប័ណ្ណផង ប្រើជាកូនសោរសុវត្ថិភាពផង ឬសូម្បីតែសំបុត្រសម្រាប់ធ្វើដំណើរតាមរថភ្លើងក៏អាចប្រើជំនួសបានដែរ ។

បន្ទះឈីបដ៏តូចមានទំហំប៉ុនគ្រាប់អង្ករមួយនេះ ជាផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Ulrika Celsing នឹងត្រូវវះកាត់ដាក់បញ្ចូលទៅក្នុងផ្នែកមួយនៃសារពាង្គកាយរបស់អ្នកប្រើប្រាស់គឺជាបច្ចេកវិទ្យាដែលត្រូវបានណែនាំដំបូងនៅក្នុងប្រទេសតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ហើយអស់រយៈពេល៣ឆ្នាំចុងក្រោយនេះពលរដ្ឋស៊ុយអែតប្រមាណជាង ៣ ០០០នាក់មកហើយដែលបានទទួលយក។

ការអនុវត្តបច្ចេកវិទ្យាដ៏អស្ចារ្យនេះបានជួយដល់កិច្ចការងារ និងតម្រូវការចាំបាច់ប្រចាំថ្ងៃជាច្រើនរួចទៅហើយ ដូចជាការធ្វើដំណើរទៅហាត់ប្រាណជំនួសឲ្យការប្រើកាត (Gym Card) ការប្រើប្រាស់ជំនួសឲ្យកាត ឬជាសោរការិយាល័យសុវត្ថិភាព (Key Card) ហើយក៏អាចប្រើប្រាស់ជាមួយសេវាសាធារណៈមួយចំនួនរបស់រដ្ឋផងដែរ ដូចជារថយន្តក្រុង ការធ្វើដំណើរដោយរថភ្លើងជាដើម ជាក់ស្តែងកាលពីឆ្នាំកន្លងទៅក្រុមហ៊ុនរដ្ឋ SJ rail ទើបតែបានដាក់ឲ្យប្រើប្រាស់ជាមួយនឹងអ្នកដំណើរទាំងឡាយណាដែលមានប្រើប្រាស់បន្ទះឈីបដោយការប្រមូលលុយថ្លៃសំបុត្រតាមគណនេយ្យរបស់ពួកគេ ខណៈដែលតម្លៃនៃការដាក់បញ្ចូលឈីបក្នុងសាច់នេះអាចចំណាយថវិកាត្រឹមប្រមាណ ១១៥ដុល្លារតែប៉ុណ្ណោះ។

អ្នកជំនាញបានមើលឃើញទៀតថា បច្ចេកវិទ្យានេះក៏នឹងអាចប្រើប្រាស់ជាមួយនឹងការបញ្ជាទិញទំនិញដូចទៅនឹងអ្វីដែលកាតធនាគារ Credit Card អាចធ្វើបានដូចគ្នា បើទោះបីជាបច្ចុប្បន្នវាមិនទាន់ត្រូវបានធ្វើការតេស្តសាកល្បងនៅឡើយក្តី។

ស៊ុយអែត គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតដែលមានបំណងចង់អនុវត្តបច្ចេកវិទ្យានេះជាងគេបំផុតធៀបទៅនឹងប្រទេសអង់គ្លេស បារាំង និងអាមេរិក ហើយពលរដ្ឋទាំង១០លាននាក់របស់ខ្លួនមិនបានព្រួយបារម្ភឡើយក្នុងការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងបន្ទះឈីប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក