អ្នកសេដ្ឋកិច្ច ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រងសន្និធិប្រេងឲ្យបានល្អប្រសើរ

ភ្នំពេញ ៖ និយាយដល់វិបត្តិថាមពល ជាពិសេសការកើនឡើងនៃតម្លៃប្រេងនាពេលបច្ចុប្បន្នបានក្លាយជាបញ្ហាមួយដ៏សំខាន់ដែលបណ្តាប្រទេសនានានៅលើសកលលោកកំពុងព្រួយបារម្ភ រហូតមានប្រទេសមួយចំនួនអស់ស្តុកប្រេងនៅទូទាំងប្រទេស និងកំពុងស្វះស្វែងរកជំនួយ ក៏ដូចជាដំណោះស្រាយបន្ទាន់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMS ថា ការនាំចូលប្រេងឥន្ធនៈ ឬការទិញប្រេងទុកសម្រាប់ប្រើប្រាស់សម្រាប់តែប្រទេសកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  បានត្រៀមទុកជាមុន និងជាចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់​គ្រងសន្និធិប្រេងបានល្អប្រសើរ តែអ្វីដែលកាន់តែល្អជាងនេះ គឺការទិញប្រេងពីប្រភពមួយក្នុងតម្លៃធូរថ្លៃ ។

លោកបណ្ឌិតបានបង្ហាញពីទស្សនៈបែបនេះ បន្ទាប់ពីមានរបាយការណ៍ក្រសួងពាណិជ្ជកម្មដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២កន្លងទៅ ដោយបញ្ចាក់ពីការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាពីទីផ្សារអន្តរជាតិមានតម្លៃជាង៩៧១លានដុល្លារអាមេរិក កើនឡើងជិត៦០% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ។

លោកបណ្ឌិត ហុង វណ្ណៈបានបញ្ជាក់ថា ៖

“បើយើងសង្កេតមើល ឬកត់សម្កាល់លើស្ថានការទាក់ទងនឹងប្រេងឥន្ធនៈសម្រាប់កម្ពុជា ទី១គឺ ស្ថាប័នមានសមត្ថកិច្ចមានបច្ចេកទេសនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងការគ្រប់គ្រងសន្និធិប្រេងទុកជាការល្អ ជាជាងការដាច់ប្រេងស្តុកដែលសម្រាប់ទុកប្រើប្រាស់ដោយប្រការណាមួយ។ ទី២ នេះគឺជាយុទ្ធសាស្ត្រ និងជាចក្ខុវិស័យវែងឆ្ងាយ ដែលរាជរដ្ឋាភិបាល បានចង្អុលទិសក្នុងការគ្រប់គ្រងសន្នធិប្រេង ដែលមិនធ្វើឱ្យប៉ះពាល់ដល់ចរន្តការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងដំណើរការផលិតកម្មមួយចំនួននៅក្នុងប្រទេស ដែលយើងបានដឹងថាប្រទេសមួយចំនួនបាននឹងកំពុងជួបប្រទះរួចមកហើយ រាជរដ្ឋាភិបាលមិនដើរតាមផ្លូវនេះទេ គឹបានគិតគូរពីបញ្ហានេះបានច្បាស់លាស់”

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់បន្ថែមថា ចំណុចដ៏សំខាន់មួយទៀតនោះគឺការទិញប្រេងពីប្រភពមួយក្នុងតម្លៃធូរថ្លៃគឺរឹតតែពិសេសសម្រាប់កម្ពុជា ដែលមានតម្រូវការប្រេងឥន្ធនៈ និងក៏មានអំណរសាទរពីប្រជាជនក្នុងអន្តរកាលនេះ ព្រោះវាអាចរួមចំណែកជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋទប់ស្កាត់នូវតម្លៃប្រេងដែលនឹងនៅតែហក់ឡើងបន្តទៀត។

យោងតាមរបាយការណ៍ដែលចេញដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថាពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ មានតម្លៃជាង ៩៧១ លានដុល្លារ កើនឡើងជាង៣៥៤លានដុល្លារ ឬស្មើនឹង ៥៧.៣៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៦១៧លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះការនាំចូលប្រេងសាំង មានតម្លៃជាង៣៤១លានដុល្លារ កើនឡើង១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា តម្លៃនៃការនាំចូលប្រេងឥន្ធនៈនៅរយៈពេល៥ខែនេះ កើនឡើងរហូតដល់ជាង៥០% គឺ បណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ បន្ទាប់ពីផ្ទុះសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលតាម​រយៈការសង្កេតមើលតម្លៃប្រេងលើទៅផ្សារអន្តរជាតិ ថ្លៃប្រេងនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ បើទោះបីជាបច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រេងថ្លៃបន្តិចមែន ប៉ុន្តែកម្ពុជាមិនទាន់ប្រឈមនឹងកង្វះខាតប្រេងសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសនៅឡើយទេ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន អនុវត្តយុទ្ធសាស្រ្តស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសឱ្យបានយ៉ាងហោចណាស់២០ថ្ងៃ។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន តម្លៃប្រេងសាំង លក់រាយតាមស្ថានីយ៍នានា ក្នុងរយៈពេល១០ថ្ងៃនេះ ថ្លៃ៥៨០០រៀលក្នុងមួយលីត្រ ម៉ាស៊ូត ៦៣០០រៀលក្នុងមួយលីត្រ និងសាំងស៊ុបពែរថ្លៃ៦៤០០រៀលក្នុងមួយលីត្រ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)