ឆ្នាំ២០២៤ ការផ្គត់ផ្គង់សេវាកម្មអាផាតមិនរំពឹង​កើនឡើង​៥០០យូនីត​បន្ថែ​មទៀត​ ដែលអាចកាន់តែលើស​តម្រូវ​ការ

ភ្នំពេញ ៖ សេវាកម្ម​ផ្គត់ផ្គង់អាផាតមិន​នៅក្នុងរាជធានីភ្នំពេញ គិតត្រឹម​ត្រីមាសទី​១ឆ្នាំ ២០២៤ មានចំនួន​សរុប ​៤ ២០០យូនីត ហើយសម្រាប់ឆ្នាំ ២០២៤​ទាំង​មូល​ រំពឹងថាការផ្គត់ផ្គង់​សេវាកម្មផ្នែកនេះអាចនឹង​មានចំនួន​៥០០យូនីត​បន្ថែមទៀត ។ នេះ​បើតាម​របាយការណ៍របស់​ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ។​

បើតាម​របាយការណ៍​នេះបានបង្ហាញឱ្យដឹងថា​ តំបន់​៣​ដែលមានការផ្គត់ផ្គង់សេវាអាផាតមិន ឬមា​នអ​គា​រ​អាផាតមិនច្រើនជាង​គេនោះ រួមមាន​តំបន់​បឹង​កេង តំបន់​ចំការ​មន​ និងតំបន់​ដូនពេញ ដោយតំបន់​ទាំងបីមាន​ការ​ផ្គត់ផ្គង់រហូតដល់៨២ភាគរយ​ទៅហើយនៃ​អាផាតមិនទាំងអស់​នៅក្នុង​រាជធានីភ្នំពេញ ​។ បើតា​មរបា​យ​កា​រ​ណ៍​នេះ​បានបង្ហាញថា បច្ចុប្បន្ន​នេះ ការផ្គត់ផ្គង់​អាផាតមិន​មានច្រើន​ជាង​តម្រូវ​ការរួចទៅហើយ ។

បើតាម​របាយការណ៍របស់​ក្រុមហ៊ុន​CBRE បានបង្ហាញថា​ អាផាតមិន​កម្រិត ​A មានតម្លៃជួល​ចន្លោះពី​១០​ដុល្លា​រ​​​​អាមេ​រិកទៅ ជាង​៤០​ដុល្លារ​អាមេរិក តែជាមធ្យម​ស្ថិតនៅក្នុង​តម្លៃ ២០ ដុល្លារ​អាមេរិក​ក្នុងមួយ​ម៉ែត្រ​ការ៉េ​ក្នុង​មួ​យខែ ខណៈ​កម្រិត​Bមានតម្លៃ​ចន្លោះ​ពី ៦ដុល្លារ​អាមេរិកទៅ ជាង​៣០​ដុល្លារអាមេរិក ដោយជា​ម​ធ្យ​ម​​​ស្ថិត​​នៅក្នុងតម្លៃប្រមាណ១៣​ដុល្លារ​អាមេ​រិក​ក្នុងមួយម៉ែត្រ​ការ៉េ ក្នុង​មួយខែ ។ តម្លៃនេះ​បើតាម​ការ​ប្រៀបធៀប​នឹង​តម្លៃនៅក្នុងឆ្នាំ២០២៣ ​មានការ​​ធ្លាក់ចុះ​ចន្លោះពី ៣ ទៅ ​៦ភាគរយ តែបើប្រៀបធៀបនឹង​ត្រីមាស​ទី៤ ឆ្នាំ២០២៣​ ឃើញថា​មានការ​កើនឡើង​តិចតួច ។

ស្របពេល​ដែល​ការផ្គត់ផ្គង់​កំពុង​មាននិន្នាការ​កើនឡើ​ងច្រើនជាង​តម្រូវការ អ្នកជំនាញ​មើលឃើញថា​ វិស័យ​អចលនទ្រព្យនិយាយជារួម និង​ទីផ្សារ​អាផាតមិនក៏ដូចជា​ខុនដូ​ មិន​ទាន់មាន​គម្រោង​ថ្មីៗនោះទេ ប៉ុន្តែត្រូវ​ការ​អ្នកវិនិយោគ ឬត្រូវការអតិថិជនមកទទួលសេវា​ក៏ដូចជា​ទិញខុនដូ​​ដែលកំពុង​មានការផ្គត់ផ្គត់លើ​សតម្រូវការ ហើយក៏ត្រូវការ​វិនិ​យោគិន​​ចូលមកវិនិយោគលើ​គម្រោង​មួយចំនួន​ដែល​កំពុងជាប់គាំង​ផងដែរ​ ។

អ្នកនាង ​គឹម គិនកេសា អគ្គនាយិកា​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានលើកឡើងថា ធនាគារ​នៃ​កម្ពុជា បានព្រមាន​ពីការផ្ដល់​កម្ចីដល់​វិស័យ​អចលនទ្រព្យ ​ក៏ដូចជា​ឱ្យប្រុង​ប្រយ័ត្នចំពោះ​ការផ្ដល់​កម្ចី​ទៅ​លើ​វិស័យ​នេះ ។ អ្នក​នាង​បានយល់ស្រ​បចំពោះការលើកឡើង​របស់ធនាគារ​ជាតិ ហើយអ្នកនាង​ក៏មិ​ន​ទា​ន់​រំពឹងថា​នឹងមានវិនិយោគិន​ថ្មីៗចូលមក​បណ្ដាក់ទុនវិនិយោគលើគម្រោងថ្មីៗនោះដែរ សុំត្រឹមតែ​ឱ្យវិនិយោគិន​ទាំង​នោះ​ចូលមកបញ្ចប់គម្រោងដែល​បានផ្អាកកាលពី​អំឡុងវិបត្តិ​កូវីដ​១៩​ និង​ក្នុងពេល​វិបត្តិ​សេដ្ឋកិច្ច​សកល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ