ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា ឯកសារមួយនៅក្នុងចំណោមឯកសារជាច្រើនទៀតបានបង្ហាញថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំដកទណ្ឌកម្មតឹងតែងមួយចំនួនទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិធនាគាររុស្ស៊ី ដើម្បីជំរុញការធ្វើពាណិជ្ជកម្មស្បៀងអាហារ និងជីដែលបម្រើឱ្យវិស័យកសិកម្មឡើងវិញ។

អ្នកការទូត EU ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រទេសជាសមាជិករបស់តំបន់ ចង់បញ្ជាក់ឱ្យច្បាស់ថា គ្មានអ្វីពីទណ្ឌកម្មដែលធ្វើឱ្យការដឹកជញ្ជូនគ្រាប់ធញ្ញជាតិយឺតយ៉ាវចេញពីរុស្ស៊ី ឬអ៊ុយក្រែននោះឡើយ។ សំណើរបស់ EU គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតលើទណ្ឌកម្មរបស់តំបន់ដែលកំពុងត្រូវបានចរចាដោយរដ្ឋជាសមាជិក ហើយវានឹងទាមទារការយល់ព្រមជាឯកច្ឆ័ន្ទ ដើម្បីចូលជាធរមាន។

យោងតាមសេចក្តីព្រាងផែនការក្នុងឯកសារ ការដកទណ្ឌកម្មបង្កកនឹងមានចំពោះធនាគារដែលមានឈ្មោះក្នុងបញ្ជីខ្មៅទណ្ឌកម្មរបស់សហភាពរួចហើយដោយសារតែ «មូលនិធិ ឬធនធានសេដ្ឋកិច្ចចាំបាច់សម្រាប់ការទិញ នាំចូល ឬដឹកជញ្ជូនផលិតផលកសិកម្ម និងអាហារ រួមទាំងស្រូវសាលី និងជី»។
ជំហានរបស់ EU នាពេលនេះធ្វើឡើងខណៈដែលទីក្រុងប្រ៊ុចសែលប្រកែកនឹងការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ ដែលថាទណ្ឌកម្មរបស់លោកខាងលិច កំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក មិនមែនបណ្ដាលមកពីការឈ្លានពានអ៊ុយក្រែនរបស់ខ្លួននោះឡើយ។ សហភាពអឺរ៉ុបចោទថា ការចោទប្រកាន់របស់រុស្ស៊ីគឺជារឿងខុសពីការពិត ព្រោះទណ្ឌកម្មរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការនាំចេញស្បៀងអាហារនោះឡើយ ហើយរុស្ស៊ីគឺជាអ្នកបិទខ្ទប់អ៊ុយក្រែនមិនឱ្យនាំចេញគ្រាប់ធុញ្ញជាតិរបស់ខ្លួន។
ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅត្រូវបានរារាំងតាំងពីនាវាចម្បាំងរុស្ស៊ី និងគ្រាប់មីនដែលអ៊ុយក្រែនដាក់ដើម្បីបញ្ចៀសការវាយលុកខ្លាំងពីកងកម្លាំងរុស្ស៊ី ខណៈកង្វះខាតស្បៀងអាហារបានបង្កើនហានិភ័យនៃគ្រោះទុរភិក្សសម្រាប់ប្រជាជនរាប់សិបលាននាក់នៅក្នុងប្រទេសក្រីក្រ ជាពិសេសនៅទ្វីបអាហ្រ្វិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content