ភ្នំពេញ ៖ ប្រព័ន្ធការពារហិរញ្ញវត្ថុ គឺសំដៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងរក្សាបាននូវសុខភាពហិរញ្ញវត្ថុល្អប្រសើរ ដែលមនុស្សគ្រប់គ្នាតែងតែចង់បាន ដើម្បីចៀសវាងបំណុលលើសលប់ ហើយដើម្បីសម្រេចបានប្រព័ន្ធការពារហិរញ្ញវត្ថុរឹងមាំ គឺលុះត្រាតែមានទម្លាប់កត់ត្រាទិន្នន័យចំណូលចំណាយត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុ។ នេះបើយោងតាមការណែនាំរបស់អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ។

លោក ទិត្យ កំរង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឫទ្ធិពល ជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានពន្យល់ថា ប្រព័ន្ធការពារហិរញ្ញវត្ថុគឺសំដៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុ ព្រោះវាមានទំនាក់ទំនងជាមួយគ្នា ហើយពេលមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នោះទើបវាមានប្រព័ន្ធការពារហិរញ្ញវត្ថុ។
លោកបាថ្លែងបន្តថា បើនិយាយពីប្រ័ន្ធការងារហិរញ្ញវត្ថុ វាប្រៀបដូចនឹងប្រព័ន្ធការពាររាងកាយមនុស្សដែរ ដែលការពារពីផលប៉ះពាល់ផ្សេងៗពីខាងក្រៅ ដូចជាមេរោគ និងជំងឺផ្សេងៗជាដើម។ សម្រាប់ប្រព័ន្ធការពារហិរញ្ញវត្ថុ វាសំដៅទៅលើការពារកុំឱ្យមានបញ្ហាផ្នែកសុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នា យើងត្រូវបង្កាកុំឱ្យមានហានិភ័យហិរញ្ញវត្ថុ ដូចជាការជៀសវាងពីបំណុលលើសលប់ ការសម្រេចហិរញ្ញវត្ថុមិនត្រឹមត្រូវ ហើយការចាយវាយមិនត្រូវត្រូវ ដែលវាអាចនាំឱ្យជាបង្កើតជាបំណុល។

លោកបញ្ជាក់ដូច្នេះថា ៖
“ការរៀបចំហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ក្នុងនោះគឺមានការធ្វើផែនការហិរញ្ញវត្ថុ គោលការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្នុងគ្រួសារច្បាស់លាស់ នៅពេលដែលអនុវត្តតាមចំណុចទាំងនេះបាន វាអាចបង្កើតបានជាប្រព័ន្ធការពារហិរញ្ញវត្ថុ។ សុខភាពហិរញ្ញវត្ថុល្អគឺយើងមានចំណូលគ្រប់គ្រាន់ ដែលអាចអនុញ្ញាតឱ្យយើងអាចចំណាយលើតម្រូវការប្រចាំថ្ងៃរបស់យើង សម្រេចលើគោលបំណងដែលយើងចង់បាន ហើយអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗទាក់ទនងនឹងបញ្ហាហិរញ្ញវត្ថុ”
លោក ទិត្យ កំរង បានលើកឡើងថា ៖
“និយាយជារួម ខ្ញុំយល់ឃើញថា ប្រព័ន្ធការពារហិរញ្ញវត្ថុគឺប្រព័ន្ធការពារមួយ ដែលធ្វើឱ្យសុខភាពហិរញ្ញវត្ថុរបស់យើងបានប្រសើរ ហើយយើងមានចំណូលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងអាចដោះស្រាយបានបញ្ហាហិរញ្ញវត្ថុណាមួយដែលកើតឡើងភ្លាមៗ ដោយមិនចាំបាច់ប្រើប្រាស់កម្ចីណាដែលនាំឱ្យមានបញ្ហាចំណាយកាន់តែច្រើន”
ទាក់ទងនឹងសំនួរថា តើធើ្វដូចម្តេចដើម្បីបង្កើតឱ្យមានប្រព័ន្ធការពារហិរញ្ញវត្ថុ លោកបានលើកឡើងថា ៖
“យើងត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ឬកម្មពិធីសិក្សាដែលមានក្បូនខ្នាតត្រឹមត្រូវ ដែលអាចជួយឱ្យយើងមានទម្លាប់ល្អក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងមានបំណិនក្នុងជីវិត”
លោក ទិត្យ កំរង បានពន្យល់បន្ថែមថា ៖
“សុខភាពហិរញ្ញវត្ថុគឺនិយាយពីចំណូល ចំណាយ ការសន្សំ និងបំណុល។ ក្នុងវដ្តរបស់វា យើងត្រូវរកចំណូល ហើយបើចំណូលលើសចំណាយ យើងអាចសន្សំប្រាក់បាន ប៉ុន្តែបើការចំណាយលើសចំណូល ក្នុងករណីបន្ទាន់ណាមួយនោះ គឺយើងត្រូវប្រើប្រាស់កម្ចី ដែលវាធ្វើឱ្យប៉ះពាល់បញ្ហាហិរញ្ញវត្ថុរបស់យើង។ ដើម្បីមានប្រព័ន្ធការពារហិរញ្ញវត្ថុ យើងត្រូវគ្រប់គ្រងចំណូល និងចំណាយរបស់យើងឱ្យបានត្រឹមត្រូវ”
ការប្រើប្រាស់កម្ចីណាមួយដោយឥតព្រៀងទុក ឬក៏អាចនិយាយបានថា វាជាកម្ចីដោះទាល់ អំឡុងបញ្ហាកើតឡើងភ្លាមៗ គឺវាបង្កើនដល់ការចំណាយ ស្របពេលចំណូលមិនអាចនឹងចំណាយទៀត នោះគឺធ្វើឱ្យចំណាយកើនឡើង និងមានផលប៉ះពាល់សុខភាពហិរញ្ញវត្ថុ។
ទាក់ទនឹងបញ្ហានេះ លោក ទិត្យ កំរង បានលើកឡើថា ការប្រើប្រាស់កម្ចីដោះទាល់កាន់តែច្រើនទៅៗ នោះវាអាចធ្វើឱ្យបំណុលកើនឡើងលើសលប់ ដែលអាចប៉ះពាល់ដល់កិត្តិយស ឬបាត់បង់ទ្រព្យសម្បត្តិ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលត្រូវមានប្រព័ន្ធការពារហិរញ្ញវត្ថុ ហើយត្រូវដឹងថា មានចំណូលប៉ុន្មាន ចំណាយប៉ុន្មាន និងខ្ទង់សន្សំឱ្យបានត្រឹមត្រូវ ហើយក្នុងករណីត្រូវប្រើប្រាស់កម្ចីជាចាំបាច់ ត្រូវខ្ចីដោយពិចារណាឱ្យបានច្បាស់លាស់ និងសម្រេចចិត្តឱ្យបានត្រឹមត្រូវ នោះផលល្អពីការប្រើប្រាស់កម្ចីនឹងផ្តល់ឱ្យវិញ។ លោកបានបញ្ជាក់ថា ៖
“វាដូចជាការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយដែរ យើងចង់មានភាពច្បាស់លាស់ នោះយើងចាំបាច់ត្រូវមានទិន្នន័យ ដូច្នេះការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ដើម្បីឱ្យដឹងពីខ្ទង់ចំណូល និងចំណាយរបស់យើង គឺវាជួយឱ្យយើងអាចវិភាគស្ថានភាពហិរញ្ញវត្ថុរបស់យើងបាន។ នេះហើយដែលហៅថា ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្រុមគ្រួសារ ហើយតួលេខទទួលបានបន្ទាប់ពីការគុណគូរួចពីចំណូល និងចំណាយ វានឹងបញ្ជាក់ពីទម្លាប់ និងឥរិយាបទចាយវាយរបស់យើង៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/07/2026
ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content