នវានុវត្ត ៖ បន្ទាប់ពីបានចំណាយពេលក្នុងការសិក្សាអំពីសូឡាអស់រយៈពេលជាច្រើនខែរួចមក កសិករម្នាក់រស់នៅក្នុងខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តប្រើប្រាស់សូឡាក្នុងការបូមទឹកស្រោចស្រពលើដំណាំដូងក្រអូបរបសស់ខ្លួន ហើយបង្ហាញពីការរំពឹងខ្ពស់ទៅលើផលដែលទទួលបាន។
លោក ឌួង អឿន ដែលជាម្ចាស់ដីចំការចំនួន ២០ហិចតា នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបាន រៀបរាប់ទាំងមានទំនុកចិត្តថា លោកបានចាប់ផ្ដើមការដាំដុះមក ទន្ទឹមជាមួយនឹងការដាក់សូឡាដើម្បី បូមទឹកតែម្ដង។ ដោយជំហានដំបូង លោកបានចំណាយប្រាក់អស់ជាង ៩ពាន់ដុល្លារសម្រាប់ការតម្លើងផ្ទាំងសូឡា ហើយមូលហេតុចម្បងៗដែលលោកមានការទុកចិត្តលើ វិធីស្រោចស្រពថ្មីនេះ ក៏ព្រោះតែទីមួយ ខ្លួនលោកផ្ទាល់បានចំណាយពេលដើរស្វែងយល់អំពីការប្រើប្រាស់សូឡា ផ្ដោតជាពិសេសពីកសិករផ្សេងដែលបាន និងកំពុងប្រើតែម្ដង។

ម្យ៉ាងទៀត លោកបានចូលរួមសិក្ខាសាលានានា ដែលពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ ក៏ដូចជា ចំណេះដឹងផ្នែកកសិកម្ម។ ឯទី២នោះគឺ លោកបានមើលឃើញជាក់ស្ដែងអំពីការចំណាយខ្ពស់ទៅលើថ្លៃប្រេងសាំង ប្រសិនបើលោកសម្រេចចិត្តប្រើម៉ាស៊ីនក្នុងការបូមទឹកនោះ។ និងទី៣ ដែលនាំឱ្យលោកសប្បាយចិត្តបំផុត គឺទំហំនៃការបូមទឹកក្នុងរយៈពេល ៤ខែមកនេះ ពោលគឺក្រោយពីលោកបានប្រើសូឡាមក។
កសិកររូបនេះបានរៀបរាប់ថា៖
“ខ្ញុំបានដាក់សូឡានេះ ៣ ទៅ ៤ខែហើយ! ហើយឃើញថា មិនដែលភ័យរឿងខ្វះទឹកស្រោចដំណាំទេ ពេលខ្លះសឹងតែលើសផងក៏មាន”

លោកបន្តថា បើសិនប្រើប្រាស់ប្រេង គឺច្បាស់ជាមិនដូចគ្នាទេ ដោយហេតុថា ខ្លាចអស់ប្រេងសាំងច្រើន គឺប្រាកដជាមិនហ៊ានបូមយូរឡើយ។ ចំណុចបន្ទាប់ដែលរួមចំណែកផ្ដល់ទំនុកចិត្តដល់លោកផងដែរនោះគឺ ការចំណេញលើកម្លាំងពលកម្ម ព្រោះថាបន្ទាប់ពីដាក់សូឡាហើយ គឺមិនទាមទារមនុស្សដើម្បីមើល ឬបញ្ឆេះម៉ាស៊ីននោះទេ។ ឆ្លៀតឱកាសនេះ លោកអាចយកកម្លាំងទៅប្រើប្រាស់លើការថែទាំដំណាំតែម្ដង។
គួររំលឹកថា កាលពីពេលកន្លងទៅ អ្នកជំនាញផ្នែកកសិកម្ម លោកបណ្ឌិត សួង ណយ ក៏ធ្លាប់បានលើកឡើងផងដែរអំពីភាពងាយស្រួលនៃការប្រើប្រាស់សូឡាបម្រើឱ្យវិស័យកសិកម្ម។ ម្យ៉ាងទៀត វាក៏ជួយទៅដល់សុខភាពដី ក៏ដូចជាបរិស្ថានជុំវិញផងដែរ បើទោះជាកសិករត្រូវចំណាយប្រាក់ក្នុងការតម្លើងខ្ពស់បន្តិចក៏ដោយ។

លោកបន្ថែមដែរថា នេះជាជំហានមួយក្នុងការឈានទៅប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម សំដៅធានានូវការផលិតស្បៀងឱ្យមាននិរន្តរភាពនាពេលអនាគត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content