កសិករម្នាក់បង្ហាញក្ដីរំពឹងខ្ពស់ ក្រោយបានប្រើប្រាស់សូឡាសម្រាប់កសិកម្មរបស់ខ្លួន

នវានុវត្ត ៖ បន្ទាប់ពីបានចំណាយពេលក្នុងការសិក្សាអំពីសូឡាអស់រយៈពេលជាច្រើនខែរួចមក កសិករម្នាក់រស់នៅក្នុងខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តប្រើប្រាស់សូឡាក្នុងការបូមទឹកស្រោចស្រពលើដំណាំដូងក្រអូបរបសស់ខ្លួន ហើយបង្ហាញពីការរំពឹងខ្ពស់ទៅលើផលដែលទទួលបាន។

លោក ឌួង អឿន ដែលជាម្ចាស់ដីចំការចំនួន ២០ហិចតា  នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបាន រៀបរាប់ទាំងមានទំនុកចិត្តថា លោកបានចាប់ផ្ដើមការដាំដុះមក ទន្ទឹមជាមួយនឹងការដាក់សូឡាដើម្បី បូមទឹកតែម្ដង។ ដោយជំហានដំបូង លោកបានចំណាយប្រាក់អស់ជាង ៩ពាន់ដុល្លារសម្រាប់ការតម្លើងផ្ទាំងសូឡា ហើយមូលហេតុចម្បងៗដែលលោកមានការទុកចិត្តលើ វិធីស្រោចស្រពថ្មីនេះ ក៏ព្រោះតែទីមួយ ខ្លួនលោកផ្ទាល់បានចំណាយពេលដើរស្វែងយល់អំពីការប្រើប្រាស់សូឡា ផ្ដោតជាពិសេសពីកសិករផ្សេងដែលបាន និងកំពុងប្រើតែម្ដង។

ម្យ៉ាងទៀត លោកបានចូលរួមសិក្ខាសាលានានា ដែលពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ ក៏ដូចជា ចំណេះដឹងផ្នែកកសិកម្ម។ ឯទី២នោះគឺ លោកបានមើលឃើញជាក់ស្ដែងអំពីការចំណាយខ្ពស់ទៅលើថ្លៃប្រេងសាំង ប្រសិនបើលោកសម្រេចចិត្តប្រើម៉ាស៊ីនក្នុងការបូមទឹកនោះ។ និងទី៣ ដែលនាំឱ្យលោកសប្បាយចិត្តបំផុត គឺទំហំនៃការបូមទឹកក្នុងរយៈពេល ៤ខែមកនេះ ពោលគឺក្រោយពីលោកបានប្រើសូឡាមក។

កសិកររូបនេះបានរៀបរាប់ថា៖

“ខ្ញុំបានដាក់សូឡានេះ ៣ ទៅ ៤ខែហើយ! ហើយឃើញថា មិនដែលភ័យរឿងខ្វះទឹកស្រោចដំណាំទេ ពេលខ្លះសឹងតែលើសផងក៏មាន”

លោកបន្តថា បើសិនប្រើប្រាស់ប្រេង គឺច្បាស់ជាមិនដូចគ្នាទេ ដោយហេតុថា ខ្លាចអស់ប្រេងសាំងច្រើន គឺប្រាកដជាមិនហ៊ានបូមយូរឡើយ។ ចំណុចបន្ទាប់ដែលរួមចំណែកផ្ដល់ទំនុកចិត្ត​ដល់​លោក​ផងដែរនោះគឺ ការចំណេញលើកម្លាំងពលកម្ម ព្រោះថាបន្ទាប់ពីដាក់សូឡាហើយ គឺមិន​ទាមទារ​មនុស្សដើម្បីមើល ឬបញ្ឆេះម៉ាស៊ីននោះទេ។ ឆ្លៀតឱកាសនេះ លោកអាចយក​កម្លាំងទៅ​ប្រើប្រាស់លើការថែទាំដំណាំតែម្ដង។

គួររំលឹកថា កាលពីពេលកន្លងទៅ អ្នកជំនាញផ្នែកកសិកម្ម លោកបណ្ឌិត សួង ណយ ក៏ធ្លាប់បានលើកឡើងផងដែរអំពីភាពងាយស្រួលនៃការប្រើប្រាស់សូឡាបម្រើឱ្យវិស័យកសិកម្ម។ ម្យ៉ាងទៀត វាក៏ជួយទៅដល់សុខភាពដី ក៏ដូចជាបរិស្ថានជុំវិញផងដែរ បើទោះជាកសិករត្រូវចំណាយប្រាក់ក្នុងការតម្លើងខ្ពស់បន្តិចក៏ដោយ។

លោកបន្ថែមដែរថា នេះជាជំហានមួយក្នុងការឈានទៅប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម សំដៅធានានូវការផលិតស្បៀងឱ្យមាននិរន្តរភាពនាពេលអនាគត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច