ការចម្អិនម្ហូបមិនអាចខ្វះបាននោះទេនូវគ្រឿងផ្សំគោល ដូចជា ស្ករ អំបិល ប៊ីចេង ទឹកត្រី ជាដើម ដែលធ្វើឱ្យម្ហូបអាហាមានឱជារសឆ្ងាញ់ពិសា។ ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការចម្អិនឱ្យកាន់តែងាយស្រួលក្នុងការផ្សំគ្រឿង ស្មើដៃល្អ មិនសាប មិនប្រៃនោះ ផលិតផលថ្មីដែលច្នៃឡើងដោយសហគ្រិនក្នុងស្រុកជាកូនខ្មែរ «ទឹកឆា» ត្រូវបានបង្កើតឡើង និងកំពុងចរាចរណ៍នៅក្នុងទីផ្សារ។

ទឹកឆា ជាផលិតផលជំនួយគ្រឿងទេសម្យ៉ាង ដែលត្រូវបានបង្កើតឡើងដោយរូបមន្តជាលក្ខណៈគ្រួសារ ដើម្បីលាយចម្អិនម្ហូបអាហារបានយ៉ាងងាយស្រួល និងមានឱជារសឈ្ងុយឆ្ហាញ់ផងដែរ។
អ្នកស្រី លី សូរិយ៉ា ជាស្ថាបនិកផលិតផលខាងលើបានប្រាប់ឱ្យដឹងថា ទឹកឆា ជាផលិតផលថ្មីមួយដែលបង្កើតឡើងដោយកូនខ្មែរ អាចជួយដល់អ្នកចម្អិនអាហារមានភាពងាយស្រួលជាងមុន និងធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ដូចម្ហូបនៅតាមបណ្តាហាងទំនើបដូច្នោះដែរ។

អ្នកស្រីបញ្ជាក់ថា ៖
“ទឹកឆាគឺមានប្រយោជន៍ច្រើន ពោលគឺមានគុណតម្លៃខ្លាំងមែនទែនចំពោះអ្នកដែលគាត់ធ្វើម្ហូប និងអ្នកដែលចូលចិត្តធ្វើម្ហូប ឬអ្នកធ្វើអាជីវកម្មលើវិស័យម្ហូបអាហារផ្ទាល់តែម្ដង ដោយសារពេលខ្ញុំធ្វើម្ហូបឆាមួយចាន ទោះដាក់តែទឹកឆាចូលទៅគឺឆ្ងាញ់ល្មម មិនចាំបាច់ដាក់អំបិល និងស្ករឡើយ”
អ្នកស្រីបន្តថា ៖
“ដោយសារតែមើលឃើញពីគុណភាព និងគុណតម្លៃបែបនេះហើយ ទើបយើងបានវេចខ្ចប់ផលិតផលនេះប្រកបដោយគុណភាព និងមានតម្លៃសមរម្យជូនអតិថិជនយើងដែលអាចឱ្យគាត់ចំណេញពេលវេលាក្នុងការចម្អិន ថែមទាំងទទួលបានម្ហូបដែលមានរសជាតិឆ្ងាញ់ ពិសេសម្រាប់អាជីវកម្មម្ហូបអាហារ ដោយអ្នកចម្អិនមិនចាំបាច់ចំណាយពេលច្រើន ហើយបើទោះជាពេលខ្លះខ្វះចុងភៅក៏បុគ្គលិកអាចចម្អិនបាន”

អ្នកស្រីបន្ថែមទៀតថា ៖
“ទឹកឆាអាចប្រើបានច្រើនមុខ ពោលគឺម្ហូបអាស៊ីអាចប្រើប្រាស់បានទាំងអស់ ដែលយើងអាចយកទៅប្រឡាក់ ឆា លីង សូម្បីប្រហុកក៏យើងអាចប្រើប្រាស់បានដែរ និយាយរួមទៅគឺអាចប្រើជំនួស អំបិល ស្ករស ប៊ីចេង និងប្រេងខ្យងបាន”
ចំពោះផលិតផលទឹកឆា មានបីប្រភេទគឺ ពណ៌លឿង រសជាតិប្រេងឆាធម្មតា ពណ៌ក្រហម រសជាតិហឹរ និងពណ៌ផ្ទៃមេឃ រសជាតិស្រាលសម្រាប់ឆាបន្លែ ដោយមានចំណុះផ្សេងៗគ្នា។
អ្នកស្រី លី សូរិយ៉ា បានបន្តថា ៖
“សម្រាប់រយៈពេលចាប់ផ្ដើមវិញ យើងបង្កើតវាបានប្រមាណមួយឆ្នាំហើយ តែយើងចាប់ផ្តើមលក់បានប្រហែលជា៨ខែមុន តែអ្វីដែលជាសមិទ្ធផលសមប្រកបនោះគឺ អតិថិជនគាត់ប្រើប្រាស់អស់រយៈពេលកន្លងមកនេះ ហើយនៅតែបន្តគាំទ្រ ជាពិសេស មានភោជនីយដ្ឋានខ្នាតធំមួយចំនួនបានគាំទ្រ និងទិញច្រើន ១ខែដល់ទៅ២០កេស”
ពាក់ព័ន្ធនឹងសង្វាក់ផលិតកម្មវិញ ផលិតផលទឹកឆាត្រូវការធាតុផ្សំរួមមាន ប្រេងខ្យង អំបិល ស្ករ និងប៊ិចេង ដោយលាយបញ្ចូលគ្នាដោយប្រើម៉ាស៊ីន បន្ទាប់មកបញ្ចូលវាទៅកន្លែងស្តុកដោយទុកឱ្យត្រជាក់ប្រមាណ ១០ម៉ោង រួចវេចខ្ចប់ច្រកចូលដបទៅតាមចំណុះផ្សេងៗ បិតគម្រប និងដាក់បិតស្ទីកគ័រជាការស្រេច។ ទឹកឆា ដែលផលិតហើយ អាចមានសុពលភាពរហូតដល់១០ខែ ហើយក៏មានការបញ្ជាក់ ច.ប.ផ បញ្ជាក់ពីសុវត្ថិភាព និងគុណភាពត្រឹមត្រូវអាចនាំចេញទៅប្រទេសក្រៅបាន។
គួរបញ្ជាក់ដែរថា ការចាប់ផ្តើមនៃអាជីវកម្មនេះ គិតថាចំណាយដើមទុនតិច ប៉ុន្តែនៅពេលចាប់អនុវត្តមែនទែនគឺចំណាយច្រើនទាំងការផ្សព្វផ្សាយ ការបង្រៀន ដោយអាចចំណាយដល់ខ្ទង់ម៉ឺនដុល្លារ ហើយសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនត្រូវនាំចូលមកពីក្រៅប្រទេស៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/06/2026
អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា - សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content