អាជីវកម្មក្នុងស្រុក ថ្មី ប្លែក ផលិតយន្តហោះបញ្ជាធ្វើពីស្នោ អាចហោះបានខ្ពស់ ហើយលក់បានថ្លៃគួរសម 

យន្តហោះ ជាមធ្យោបាយធ្វើដំណើរផ្លូវអាកាសមួយ ដែលគេនិយមជិះទៅឆ្ងាយឆ្លងប្រទេស​ ឬឆ្លងទ្វីបដោយសារតែវាមានល្បឿនលឿន និងប្រើប្រាស់ពេលវេលាតិចជាងមធ្យោបាយដទៃ។ ក្រៅពីយន្តហោះពិតប្រាកដដែលត្រូវបានផលិតឡើងដោយប្រទេសជឿនលឿន និងមានបច្ចេកវិទ្យាខ្ពស់នោះ បច្ចុប្បន្ននេះ មានកូនខ្មែរមួយរូបបានកែច្នៃ និងផលិតជាយន្តហោះបញ្ជាមួយប្រភេទ ដែលមានរូបរាងស្អាត និងអាចហោះហើរបានខ្ពស់គួរឱ្យកោតសរសើរ។

លោក ជឿន ចននី ជាស្ថាបនិក គំនិត ដែលជាម្ចាស់អាជីវកម្មបែបបច្ចេកវិទ្យា ផលិតយន្តហោះបញ្ជាតូចៗ មានទីតាំងស្ថិតនៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុងបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់អាជីវកម្មក្នុងស្រុករូបនេះបានប្រាប់ឱ្យដឹងថា ៖

«ខ្ញុំបានសិក្សាអំពីការធ្វើយន្តហោះនេះតាំងពីឆ្នាំ២០០៥ ដោយសារតែចំណង់ចំណូលចិត្តផង និងមានក្ដីស្រមៃចង់មានរោងចក្រផលិតយន្តហោះដោយខ្លួនឯងផង ពោលគឺធ្វើឱ្យស្រុកខ្មែរមានកន្លែងផលិតយន្តហោះដូចបរទេសដែរ»។

លោកបន្ថែមថា៖

«សម្រាប់ប្រភេទយន្តហោះបញ្ជានេះយើងមាន ៣ ប្រភេទគឺ Airbus A320 F16 និងប្រភេទ T50A ដែលមានតម្លៃ ៤០ដុល្លារ ហើយប្រភេទដែលគេពេញនិយមជាងគេគឺប្រភេទ T50A ហើយអតិថិជនដែលនិយមគាំទ្រច្រើនគឺអ្នករស់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង»។

ពាក់ព័ន្ធនឹងការផលិតទៀតសោត ស្ថាបនិកវ័យ ៣២ឆ្នាំរូបនេះបានរៀបរាប់ថា ៖

« យន្តហោះបញ្ជារបស់ខាងយើងខ្ញុំផលិតពីស្នោ ដែលយើងត្រូវអារច្រៀកឱ្យចេញជារូបរាងយន្តហោះ រួចបិតស្កុតឱ្យជាប់ល្អ ទើបដំឡើងគ្រឿអេឡិចត្រូនិក ដែលអាចឱ្យយន្តហោះបញ្ជារបស់អាជីវកម្ម «គំនិត» មួយនេះអាចហោះបានកម្ពស់ ១០០ម៉ែត្រ និងចម្ងាយ ៣០០ម៉ែត្រ ហើយជាធម្មតាខាងយើងផលិតទុកក្នុងមួយខែប្រមាណ ១០០គ្រឿង»។

ទន្ទឹមគ្នានេះដែរ លោក ចននី ក៏បានរំឭកពីផលលំបាកដែរថា ដំបូងឡើងយើងជួបផលលំបាកច្រើនទាក់ទងនឹងបច្ចេកទេសដែលធ្វើឱ្យយន្តហោះអាចហោះបានលឿន ហោះហើរបានល្អ ក៏ប៉ុន្តែបញ្ហាប្រឈម និងផលលំបាកទាំងនោះត្រូវបានដោះស្រាយរួចហើយ ដែលរងចាំតែពេលមានឱកាស និងធនធានដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកផលិតកម្មឱ្យធំតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា លោក ជឿន ចននី បានចាប់ផ្ដើមអាជីវកម្ម «គំនិត» ដោយប្រើដើមទុនតិចតួចដែលបានមកពីការធ្វើការងារឱ្យគេ ហើយចាប់ផ្ដើមសន្សំ និងផលិតបន្តិចម្ដងៗដោយចាប់ផ្ដើមពីយន្តហោះគប់ ពោលគឺពុំទាន់មានម៉ាស៊ីននៅឡើយទេ។ ដោយឡែកដើមទុននេះ លោកបានចំណយទៅលើការទិញសម្ភារក្នុងការផលិត ដូចជា ស្នោ ស្កុត កាំបិត និងតែមជាដើម។

សម្រាប់ពេលអនាគត ស្ថាបនិក «គំនិត» មានគម្រោងចង់ឱ្យប្រទេសកម្ពុជាមានរោងចក្រផលិតយន្តផ្ទាល់តែម្ដង ដោយលោកបញ្ជាក់ថា លោកបានសម្រេចនូវជំហានទីមួយទៅលើការផលិតយន្តហោះបញ្ជាខ្នាតតូច ហើយនៅពេលមានដើមទុនគ្រប់គ្រាន់លោកនឹងផលិតយន្តហោះកាន់តែធំទៅៗដែលអាចឱ្យមនុស្សបើកបានផងដែរ។ ចុងក្រោយ លោក ចននី ក៏បញ្ចេញពីទស្សនទានផ្ទាល់ខ្លួនដែរថា សម្រាប់អ្នកដែលស្រឡាញ់ខាងផ្នែកវិស្វកម្ម មិនថាចំពោះ វិស្វកម្មយន្តហោះ ឬក៏រថយន្ត នោះទេ គួរតែខំសិក្សារស្រាវជ្រាវ និងផលិតនូវផលិតផលឱ្យអស់ពីលទ្ធភាព បើទោះបីមិនបាននាំចេញ ក៏អាចកាត់បន្ថយការនាំចូល ហើយក៏ជាការចូលរួមបង្កើនធនធានមនុស្សនៅកម្ពុជាបានមួយចំណែកតូចផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសេវាហិរញ្ញវត្ថុ ដែលកំពុងមានវត្តមាន និងពេញនិយមនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/06/2024

បច្ចុប្បន្ន សេវាឥណទាន ឬហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

មន្ត្រីកសិកម្ម ៖ កិច្ចអន្តរាគមផ្នែកបច្ចេកទេស ជាអាទិភាពដើម្បីរកដំណោះស្រាយជូនប្រជាកសិករដែលជួបបញ្ហាពីការផ្ទុះឡើងករណីដង្កូវហ្វូង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

ឯកឧត្តម ងិន ឆាយ បានថ្លែងថា ការងារអន្តរាគមន៍ខាងផ្នែកបច្ចេកទេស ជាអាទិភាពចាំបាច់ដើម្បីស្វែងរកដំណោះស្រាយជូនពុកម៉ែបងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន

ក្រសួងពាណិជ្ជកម្មក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះផ្លែទុរេនជ្រលក់សារធាតុគីមី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង មកដាក់លក់លើទីផ្សារកម្ពុជា ដោយមានប្រើសារធាតុគីមី

៥​ខែ​ដើមឆ្នាំ២០២៤ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់ប្រទេសសមាជិក​ RC​E​P​ ​មានការកើន​ឡើង​ ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសដៃគូសេដ្ឋកិច្ច RCEP បានកើនឡើងដល់ ១៤,១៧ ពាន់លានដុល្លារ

ស្ថាប័ន OECD ព្យាករពីស្ថានភាពសេដ្ឋកិច្ចសកល ២៥ឆ្នាំក្រោយ ខណៈចិននឹងក្លាយជាមហាអំណាចថ្មីជំនួសអាមេរិកយ៉ាងប្រាកដ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

រយៈពេល២៥ឆ្នាំខាងមុខនេះមានបម្រែបម្រួលជាច្រើនដោយក្នុងនោះអង្គការអន្តរជាតិ OECD បានមើលឃើញថា ពិភពលោកនឹងអាចមានចំនួនមនុស្សកើនឡើងទៅដល់៩ពាន់លាននាក់

PillTech និង Sanofi GHU រួមគ្នា ដើម្បីជួយវិស័យសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2024

ក្រុមហ៊ុន PillTech ជាធុរកិច្ចខ្មែរឈានមុខផ្នែកបច្ចេកវិទ្យាវិស័យសុខាភិបាល និង Sanofi Global Health Unit (GHU) ដែលជាអង្គភាពមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន Sanofi បានចាប់ដៃគូក្នុងគោលបំណងអោយការផ្តល់សេវាសុខាភិបាល

ប្រជាកសិករយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួស

ជំនួញ, ព្រឹត្តិការណ៍

• 24/06/2024

អាជីវកម្មជីធម្មជាតិ កំពុងទទួលបានការគាំទ្រស្ទើរទូទាំងប្រទេស ខណៈដែលប្រជាកសិករមានការយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួសវិញ។

ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ឧស្សាហកម្មកាត់ដេរ និង វាយនភណ្ឌជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ។

សារៈសំខាន់នៃកិច្ចសន្យាឥណទានដែលអ្នកប្រើប្រាស់កម្ចីផ្លូវការគួរស្វែងយល់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2024

កិច្ចសន្យាឥណទាន គឺសំដៅទៅលើកិច្ចសន្យាខ្ចីប្រាក់រវាងអតិថិជន និងស្ថាប័នផ្ដល់កម្ចីផ្លូវការដែល រូមមាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ...

សក្ដានុពល​ក្នុងវិស័យកសិកម្មនៃតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ នឹងកាន់តែទាក់ទាញ​ការ​វិនិយោគក្រោយ​គម្រោង​​ធារាសាស្ត្រ​ធំៗ​លេចជារូបរាង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/06/2024

សក្ដានុពល​ក្នុងវិស័យកសិកម្មនៃតំបន់​ប៉ូលសេដ្ឋកិច្ចទី៤ នឹងកាន់តែទាក់ទាញ​ការ​វិនិយោគក្រោយ​គម្រោង​​ធារាសាស្ត្រ​ធំៗ​លេចជារូបរាង​