សហរដ្ឋអាមេរិកអនុម័តលើកញ្ចប់ថវិកា ១,៧ ទ្រីលានដុល្លារ ត្រៀមបញ្ចប់ភារកិច្ចមន្ត្រីរដ្ឋាភិបាលតាមផ្នែក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសុក្រដើម្បីអនុម័តកញ្ចប់ថវិកាប្រមាណជា ១,៧ ទ្រីលានដុល្លារ ដើម្បីជៀសវាងពីការត្រៀមទុក និងបញ្ចប់ការងារភារកិច្ចរបស់មន្ត្រីរដ្ឋាភិបាលតាមផ្នែកមួយចំនួន។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តវិធានការលើកញ្ចប់ថវិកានេះម្តងរួចទៅហើយ តាមរយៈសភាទាំងពីរជួយទប់ស្កាត់លទ្ធភាពក្នុងការឈានទៅដល់ការបិទដែលនឹងធ្វើឱ្យបុគ្គលិករដ្ឋាភិបាលមួយចំនួនបាត់បង់ការងារ ខណៈដែលកាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា​ កញ្ចប់ថវិកាផ្តល់មូលនិធិនេះនឹងអាចជំរុញអាទិភាពសំខាន់ៗសម្រាប់ប្រទេស ហើយបានបិទវឌ្ឍនភាពទ្វេភាគីមួយឆ្នាំជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនអាមេរិក ហើយលោកនឹងចុះហត្ថលេខាលើវិធានការនេះឱ្យបានឆាប់នៅបំផុត។

កញ្ចប់ថវិកាខាងលើនេះរួមបញ្ចូលទាំងការកើនឡើង ១០ ភាគរយនៃការចំណាយលើផ្នែកយោធា ឬ ៨៥៨ ពាន់លានដុល្លារ រួមទាំង ៧៧២,៥ ពាន់លានដុល្លារសម្រាប់កម្មវិធីក្នុងស្រុកផ្សេងៗ និង ៤៥ ពាន់លានដុល្លារជាជំនួយបន្ថែមលើផ្នែកយោធា សេដ្ឋកិច្ច មនុស្សធម៌សម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូផងដែរ ចំណែកឯទឹកប្រាក់ ៤០ ពាន់លានដុល្លារផ្សេងទៀតទុកសម្រាប់កម្មវិធីជំនួយសង្គ្រោះគ្រោះមហន្តរាយក្នុងប្រទេសដែលកំពុងតស៊ូពីគ្រោះរាំងស្ងួត ទឹកជំនន់ ភ្លើងឆេះព្រៃ និងព្រឹត្តិការណ៍ផ្សេងៗទៀត។ បើធៀបកាលពីឆ្នាំមុន ការចំណាយលើយោធាគឺ ៧៤០ ពាន់លានដុល្លារប៉ុណ្ណោះ ចំណែកឯការចំណាយលើកម្មវិធីក្នុងស្រុកក៏មានការកើនឡើងប្រហែល ៦ ភាគរយក្នុងឆ្នាំនេះផងដែរ។ កញ្ចប់ថវិកានេះត្រូវបានគេរំពឹងថាជាផ្នែកចុងក្រោយនៃច្បាប់ ដែលមានទឹកប្រាក់ទំហំធំបំផុតដែលត្រូវបានអនុម័តមុនពេលសភាថ្មីនឹងប្រជុំនៅខែមករា។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋសង្ឃឹមថា នឹងមានការពន្យារពេលការបោះឆ្នោតលើច្បាប់ចំណាយរហូតដល់ពួកគេគ្រប់គ្រងនៅឆ្នាំក្រោយ។ មុនការបោះឆ្នោតថ្ងៃសុក្រ អ្នកខ្លះនៅក្នុងបក្សបានបញ្ចេញមតិរិះគន់ថា ច្បាប់នេះនឹងបង្កើនបំណុលជាតិ និងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ ហើយសមាជិកមួយចំនួនទៀតក៏បានសម្តែងការខកចិត្តចំពោះតម្លៃ ៤៥ ពាន់លានដុល្លារសម្រាប់ជំនួយមួយផ្សេងទៀតដល់អ៊ុយក្រែន។

សមាជិកម្នាក់បាននិយាយថា ៖ ជាការពិតទៅនៅក្នុងសប្តាហ៍នេះ សមាជិកសភាជាច្រើនឡើងមានវត្តមានដើម្បីស្តាប់សុន្ទរកថារបស់ប្រធានាធិបតីនៃប្រទេសបរទេសជាជាងបោះឆ្នោតលើថវិកាប្រតិបត្តិការប្រចាំឆ្នាំសម្រាប់ជាតិរបស់យើងទាំងមូល។​ ឥឡូវនេះ ប្រទេសជាតិទាំងមូលកំពុងត្រជាក់ខ្លាំង ហើយយើងគួរតែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ។

ទោះជាយ៉ាងណាក្តី សមាជិកសភាជាច្រើនមិនពេញចិត្តក្នុងការអនុម័តវិធានការនេះ រួមទាំងនៅក្នុងសភាទាំងពីរត្រូវបានបែកបាក់គ្នា ដោយសារតែសមាជិកអភិរក្សនិយមបានបញ្ឈប់គំនិតផ្តួចផ្តើមលើបញ្ហាដូចជាសិទ្ធិបោះឆ្នោត និងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ វិធានការនេះបានអនុម័តដោយជោគជ័យនូវកញ្ចប់ថវិកាក្នុងទំហំទឹកប្រាក់ដ៏ធំទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក