ផលិតផលពីឫស្សីកំពុងមានតម្រូវការខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាបុណ្យមួយ ដែលប្រជាជនខ្មែរបានឈប់សម្រាក ពិសេសគឺការជួបជុំបងប្អូនក្រុមគ្រួសារ និងរៀបចំផ្ទះទទួលទេវតាឆ្នាំថ្មី។ ពិសេសជាងនេះទៀតទៅ មិនត្រឹមតែតាមផ្ទះនេះទេ សូម្បីតែតាមសាលារៀន វត្តអារាម និងស្ថាប័ននានា ក៏មានការរៀបចំតុបតែងល្អ ដែលជាឱកាសមួយសម្រាប់ផលិតផលធ្វើពីឫស្សីទទួលបានទីផ្សារ និងតម្រូវការខ្ពស់ផ្គត់ផ្គង់ស្ទើរមិនទាន់។

ជាក់ស្ដែង អ្នកស្រី ហូរ ស្រីលក្ខ័ ជាអ្នកតំណាងឱ្យក្រុមអ្នកផលិតផលសម្ភារៈតាំងលម្អ និងប្រើប្រាស់ច្នៃចេញពីឬស្សី ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឃើញថា ផលិតផលពីសហគមន៍របស់យើងមានតម្រូវការខ្លាំងខុសពីឆ្នាំមុនៗ។

អ្នកស្រីបានបញ្ជាក់ថា ៖

“សម្រាប់ផលិតផលធ្វើដោយដៃរបស់យើងឃើញថា មានតម្រូវការខ្លាំង ពោលគឺគេសម្រុកកម្ម៉ង់ទិញតាំងពីមុនបុណ្យចូលឆ្នាំមួយខែ គឺដាច់ខ្លាំង ដែលគេទិញយកទៅតុបតែង​គ្រប់កន្លែង គ្រប់ផលិតផល គ្រប់ទំហំតែម្ដង មានប៉ុន្មានក៏គេយកអស់ៗ”

អ្នកស្រីបានបន្ថែមទៀតថា ផលិតផលយើងគឺលក់ដាច់គ្រប់មុខមិនថា អង្រុត ឈ្នាង ត្រក ទាំងខ្នាតតូចសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ និងខ្នាតធំសម្រាប់ដាក់តាំងលំអរ ពិសេសពេលមានកម្មវិធីសង្ក្រាន្តតាមកន្លែងនីមួយៗ។ សម្រាប់ឈ្មួញវិញ គឺមានការកម្ម៉ង់ជាបន្តបន្ទាប់ មិនថាអ្នកបោះដុំ អ្នកទិញយកទៅលក់បន្ត និងអ្នកទិញយកទៅលក់នៅតាមតំបន់ប្រាសាទនោះទេ។

ដោយសារតម្រូវការខ្លាំងបែបនេះ អ្នកតំណាងខាងលើ បានលើកឡើងដែរថា ផលិតផលយើងអាចលក់បានក្នុងតម្លៃល្អជាងមុន ប៉ុន្តែក៏ជួបផលលំបាកខ្លះដែរ ដោយសារផលិតផលទាំងនេះត្រូវចំណាយពេលយូរក្នុងការផលិត ហើយក្នុងរដូវនេះកសិករភាគច្រើនជាប់ដៃប្រមូលផលស្រែវប្រាំងច្រើន ជាហេតុធ្វើឱ្យខ្វះកម្លាំងផលិតផងដែរ។

គួរបញ្ជាក់ដែរថា ដើម្បីសម្រេចបាននូវផលិតផលនីមួយៗ អ្នកផលិតត្រូវការចំណាយពេលយូរ និងច្រើនដំណាក់កាលតាំងពីការពុះច្រៀកឫស្សី ការបិតសម្អាតឱ្យស្អាត រួចក្រងដំឡើងជារូបរាង។ បន្ថែមពីនេះ គេត្រូវការវល្លិ៍ផ្សេងៗទៀត ដើម្បីយកមកផលិតឱ្យបានជាផលិតផលសម្រេចមួយសម្រាប់ដាក់តាំងលម្អ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី