ផ្លូវជាតិលេខ​៥ មានសារសំខាន់​ក្នុងការ​តភ្ជាប់តំបន់​ដាច់​ស្រយាល និងជួយលើកកម្ពស់ជីវភាពពលរដ្ឋ​

ភ្នំពេញ ៖ ផ្លូវជាតិលេខ​៥ ពីព្រែក​ក្ដាម ទៅ​ខេត្ត​បាត់ដំបង​ ត្រូវ​បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការហើយនៅ​ព្រឹ​ក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ក្រកម្ពុជា​ ខណៈដែលផ្លូវ​មួយនេះមានសារសំខាន់ក្នុងការតភ្ជាប់តំបន់​ដាច់​ស្រយាលទៅតំបន់​ទីក្រុង​ និងជួយ​លើក​​កម្ពស់ជីវភាពប្រជាពលរដ្ឋ​នៅតាម​បណ្ដោយផ្លូវមួយនេះឱ្យ​កាន់តែ​ប្រសើរ ។

ថ្លែង​នៅក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​កំណាត់​ផ្លូវជាតិលេខ​៥ ពីព្រែក​ក្ដាម​ទៅដល់​ខេត្ត​បាត់ដំបង​នៅព្រឹកថ្ងៃទី ២២ វិច្ឆិកា ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បាន​មាន​ប្រសាសន៍ថា ផ្លូវជាតិលេខ​៥មិនមែន​ត្រឹមតែផ្ដល់​ភាព​ងាយស្រួលសម្រាប់ពលរដ្ឋ​ធ្វើដំណើរ​ឡើង​ចុះរាជធានីភ្នំពេញ​នោះទេ ប៉ុន្តែវា​បានជួយ​ត​ភ្ជាប់​​រវាងពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូ​វ​​នេះទៅ​នឹង​តំបន់​ផ្សេងៗទៀត ​និង​តំបន់​ដាច់ស្រយាលមក​កាន់​តំបន់​​ទី​ប្រជុំ​ជន ។​ បន្ថែមពីលើ​នេះ ផ្លូវ​មួយ​នេះដែរ​នឹង​ជួយ​ជំរុញ​សកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់​ជីវភាព​ប្រជា​ព​ល​រដ្ឋ​ដែលអាស្រ័យលើផ្លូវជាតិលេខ​៥ និងលែង​ឱ្យ​ប្រជាពលរដ្ឋ​ដែលធ្លាប់​រស់​នៅតំបន់​ដាច់​ស្រយាល​ឯកោ​ទៀត​ហើយ ។

សម្ដេច​បន្តថា​ ផ្លូវ​នេះ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​កម្ចីឥណទាន ពីបរទេស​ដើម្បីសាងសង់ ប៉ុន្តែទោះបីជា​ផ្លូវ​នេះ​ ត្រូវ​បានប្រើប្រាស់ថវិកា​ច្រើនប៉ុនណា​ក៏ដោយ ក៏រដ្ឋាភិបាលចំណាយថវិកា​ក្នុងការ​សាងសង់ដើម្បីជួយ​ស​ម្រួ​ល​​ដល់ការ​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​ ជំរុញកំណើន​សេដ្ឋកិច្ច​តាមរយៈពន្លឿន​ការដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​​ប្រទេស ជួយ​ជំរុញឱ្យ​មានការ​វិនិយោគ​លើឧស្សាហកម្ម​ រោងចក្រ​ ទៅដល់​ជិត​ផ្ទះ​បងប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​​ពួកគាត់មានការងារ​ធ្វើ​ មានប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់ជីវភាព​ ។

សម្ដេចបន្ថែមថា​ គោល​ដៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី​៧​នេះ គឺទី១​ជំរុញ​កំណើនសេដ្ឋកិច្ច ទី២ បង្កើត​កា​រងារ​ឱ្យ​ច្រើន​ជូន​ប្រជាពលរដ្ឋ​ ហើយការងារ​នោះទៀត​សោត គឺជា​ការងារ​ដែលមានគុណភាព​ ការងារ​ដែ​ល​មាន​បៀវត្សរ៍​ខ្ពស់ និងមានជំនាញ​ផ្សេងៗ និងការងារ​ដែលផ្ដល់នូវ​ការគាំពារសិទ្ធិ​និង​សុខុមាលភាព​សង្គ​ម​ ទី៣ សមធម៌ គឺចែករំលែក​ផល​ទាំងអស់ទូទាំង​ប្រទេស ដោយមិនឱ្យ​ប្រមូល​ផ្ដុំ​នៅក្រុមណា​មួយ ឬ​នៅ​កន្លែ​ង​ណាមួយ គឺ ត្រូវពង្រាយ​ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ទី​៤ .បង្កើន​ប្រសិទ្ធភាព បម្រើ​សេវា​ជូន​ប្រ​ជាព​ល​រដ្ឋ និងលើក​ទឹកចិត្ត​ឱ្យមានកា​រវិនិយោគ​នៅគ្រប់​រាជធានី ខេត្ត និង ទី៥.ចីរភាព ដែលសំដៅ​ដល់​រាល់​​កិច្ច​ការ​ ត្រូវ​មាន​និរន្តរភាព​និងចីរភាព  ។​​

អ្នកស្រី​ អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia បានបង្ហាញពីសុទិដ្ឋិនិយម​ចំពោះ​សក្ដានុពល​តំ​បន់​តាមបណ្ដោយផ្លូវជាតិលេខ​៥ ដោយ​អ្នក​ស្រី​បាន​លើក​ឡើង​ថា ផ្លូវជាតិលេខ៥ ជា​ផ្លូវ​ដ៏​សំ​ខាន់​​ និងមានភាពទាក់ទាញនៅពេល​ខាងមុខនេះ ។​

អ្នកស្រីបន្តថា ផ្លូ​វនេះ​​នឹងទាក់ទាញ​ការ​វិនិយោគលើវិស័យឧស្សាហកម្ម​​ រោងចក្រ ​សហគ្រាស​ កាន់តែច្រើន​ ពី​ព្រោះ​ថា​​ទីតាំង​ភូមិ​សាស្ត្រ​នៅតាមបណ្ដោយផ្លូវ​ជាតិលេខ​៥ មានភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូនទំនិញ​ទៅកាន់​ច្រក​ព្រំ​ដែនអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម