អ្នកជំនាញ​បង្ហើប​ពី​គន្លឹះក្នុងការទិញដី​ទុកលក់ទទួលបានផលចំណេញក្នុងរយៈពេលខ្លី​

ភ្នំពេញ ៖ ការ​វិនិយោគនៅក្នុងវិស័យ​អចលនទ្រព្យនៅប្រទេស​កម្ពុជា​​​​ នៅតែមានភាពពេញនិយម​ និង​មានអ្នក​វិនិ​យោគ​ជា​​ហូរហែ ប៉ុន្តែ​ការ​វិនិយោគ​អចលនទ្រព្យ​នៅពេល​នេះ គឺមិនដូចពីមុន​ឡើយ ដែលតម្រូវ​ឱ្យ​អ្នកវិនិយោគត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។ ​​យ៉ាងណាក្ដី ​ស្ថិតនៅក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ចសកល​កំពុង​មានបញ្ហា​ប្រឈម​នេះ អ្នកជំនាញ និ​ងជំនួញអចលនទ្រព្យ​បានប្រាប់ពីគន្លឹះ​នៃការ​វិនិយោគដីធ្លីដើម្បីទទួល​បានផល​ចំណេ​ញក្នុ​ង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ ។​

លោកឧកញ៉ា ​នឹម វណ្ណៈ អ្នកជំនួញ​ដ៏ល្បីមួយរូប​នៅកម្ពុជា​បានបង្ហើបពីគន្លឹះក្នុងការទិញដីដើម្បី​បានចំណេ​ញ​ក្នុ​ង​រ​យៈ​ពេល​ពេល​ ២ ទៅ ៣ ឆ្នាំខាងមុខ​ ដោយលើកឡើងថា​បើចង់បានប្រាក់ចំណេញខ្ពស់ពីការ​វិនិយោគដីធ្លីគួររកទិញដី​ណា​ដែលមានតម្លៃក្រោមទីផ្សារ​ពី ៣០ ទៅ ៤០​ភាគរយ​ ដើម្បីទុកលក់យកចំណេញ ។

លោកបានបន្តថា ៖

“ថ្វីតត្បិតតែយើង​ត្រូវ​ប្រើពេលយូរ​បន្តិច ​ប៉ុន្តែ​នឹង​ចំណេញច្រើនគួរ​សម​នៅពេលអនាគត ហើយក្នុង​ស្ថានភាពនេះ អ្នកលក់​ដី​មានច្រើនជាងអ្នកទិញ​ ដូចនេះហើយ បើសិនជា​ម្ចាស់ដីលក់​មិនក្រោមទីផ្សារ ​៣០ ​ទៅ ៤០ភាគរយទេ មិនគួរទិញទេ ហើយអ្វីដែលមិនគួរទិញ និង​វិនិយោគជាមួយ​នោះ គឺ​ផ្ទះក្នុងគម្រោង​ដែល​មិន​ទាន់​សង់​ កុំទិញជាដាច់ខាត។ បើសិនជា​ចង់ទិញ​គម្រោង​ផ្ទះ​នោះ យើងគួរ​តែពិនិត្យមើល​ឈ្មោះក្រុមហ៊ុន​ថា តើ​ក្រុមហ៊ុននោះមាន​ច្បាប់​ត្រឹមត្រូវ ឬអត់  ហើយត្រូវពិនិត្យ​មើលកុងត្រា​ឱ្យបានច្បាស់លាស់​មុននឹងកក់​លុយ​ ពីព្រោះថា​ក្នុងកាលៈទេសៈនេះ​ លុយ ​៣០០០ ដុល្លារ ​ទៅ ១ម៉ឺន​ដុល្លារ​​គឺពិបាករកណាស់​ ដូច្នេះហើយមុននឹង​បណ្ដា​ក់ទុ​ន​វិនិយោគលើអ្វីមួយ​ត្រូវ​គិតគូរពីហានិភ័យ​ឱ្យ​នៅសល់តិច​បំផុត។”

លោក​ កែវ សារ៉ន ប្រធានសាខា​នៃក្រុមហ៊ុន Century 21 Zillion Holding ក៏បានលើក​ទឹកចិត្តឱ្យ​អ្នកវិនិយោគដែលមានចំណូល​មធ្យមគួរតែរកទិញដីទុកសម្រាប់លក់យក​ចំណេញ​នៅថ្ងៃខាងមុខ ពីព្រោះថា ​ដីអាច​នឹង​ឡើងថ្លៃ​បន្តទៀត​នៅពេលស្ថានភាពសេដ្ឋកិច្ច​បាន​ប្រសើរ​ឡើងវិញ​។

លោក​បានលើកឡើងទៀតថា បច្ចុប្បន្ន​នេះ ដីដែលម្ចាស់លក់​ក្រោមទីផ្សារ​មានច្រើន​ណាស់ ហើយវាជា​ឱកាស​ល្អសម្រាប់អ្នកមានលុយ​ក្នុងការទិញ​ទុក​យក​ប្រាក់ចំនេញនៅពេល ២ ទៅ ៣ ឆ្នាំទៀត ពីព្រោះថា​ក្នុងស្ថានភាពនេះ​អ្នកលក់ដីច្រើនណាស់​តែអ្នកទិញ​ដីមាន​តិច ​ដូច្នេះហើយដើម្បីលក់ដីឆាប់ដាច់​ម្ចាស់​ដីមានតែលក់​ក្រោមទីផ្សារ​ទើប​មាន​អ្នកទិញ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី