ក្រុមហ៊ុនជាច្រើនកំពុងព្យាយាមកាត់បន្ថយការបំភាយឧស្ម័ន និងពឹងផ្អែកព្រៃឈើកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

បរទេស ៖ យោងទៅតាមប្រភពពី The Verge បានបង្ហាញថា ក្រុមហ៊ុនកាន់តែច្រើនកំពុងអនុវត្តលើគោលដៅបញ្ចេញឧស្ម័នសូន្យ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ពួកគេនាពេលអនាគត ប៉ុនែ្តពួកគេចាំបាច់ត្រូវពឹងផ្អែកលើព្រៃឈើក្នុងការចាប់យកកាបូន។

ការសិក្សាថ្មីមួយបានបង្ហាញថា ការពឹងផ្អែកលើដើមឈើដើម្បីចាប់យកកាបូនឌីអុកស៊ីតចេញពីបរិយាកាសនឹងមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុនោះទេ។ ប្រសិនបើការបំភាយឧស្ម័នថយចុះទាបខ្លាំងនោះយុទ្ធសាស្រ្តបញ្ចេញឧស្ម័នសូន្យសុទ្ធនេះនឹងមិនសូវមានប្រសិទ្ធភាពនោះទេ។ ប្រសិនបើឥទ្ធិពលរបស់មនុស្សទៅលើព្រៃឈើដូចជាការកាប់ព្រៃឈើត្រូវបានបញ្ឈប់ក្រោមលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្ន នោះជីវម៉ាស់នៅលើដីអាចកើនឡើងដល់ទៅ ៤៤,១ ជីហ្គាតោន។ អ្នកស្រាវជ្រាវក៏គូសបញ្ជាក់ផងដែរថា ព្រៃឈើដែលលិចទៅដោយកាបូន ឬ សមត្ថភាពស្រូបយកកាបូនគួរតែត្រូវបានរក្សាទុក ដើម្បីប្រឆាំងនឹងការបំភាយឧស្ម័នពីវិស័យនានាដែលមិនអាចចៀសបាន។

មិនត្រឹមតែប៉ុណ្ណោះ ព្រៃឈើដើរតួជាកន្លែងលេចកាបូន ព្រោះនៅពេលដែលដើមឈើដុះលូតលាស់ឡើង ពួកវាប្រើប្រាស់ឧស្ម័នកាបូនិកក្នុងដំណើរការរស្មីសំយោគ ហើយប្រែក្លាយវាទៅជាសារធាតុរុក្ខជាតិ ឬជីវម៉ាសផ្សេងៗ។ លើសពីនេះ ពួកវាក៏រក្សាទុកកាបូននៅលើដីដោយបង្កើនសារធាតុសរីរាង្គរបស់ដីផងដែរ នោះហើយគឺជាមូលហេតុដែលព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារភពផែនដីពីការឡើងកំដៅខ្លាំង។ នៅកន្លែងដែលមានការកាប់ឈើ ឬបញ្ហាផ្សេងទៀតដែលបានបំផ្លាញព្រៃឈើ ការស្ដារឡើងវិញនូវតំបន់នោះ គឺជាដំណោះស្រាយមួយក្នុងការបូមយកកាបូនឌីអុកស៊ីតពីបរិយាកាសមកវិញ ខណៈពេលក្រុមហ៊ុនអាជីវកម្មអាចរក្សានូវកម្រិតនៃការបំភាយបានដូចធម្មតា។

ទោះជាយ៉ាងណាក្តី តួនាទីរបស់ព្រៃឈើក្នុងការស្រូបយកកាបូនឌីអុកស៊ីតមានដែនកំណត់។ អ្នកស្រាវជ្រាវនៅ ETH Zurich និងមជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណៈកម្មការអឺរ៉ុប ​​​លោក Caspar Roebroek បានលើកឡើថា ពួកគេបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការរំខានដោយធម្មជាតិដែលកើតឡើងនៅក្នុងព្រៃឈើដូចជាភ្លើងឆេះព្រៃ ការខូចខាតពីព្យុះ និងសត្វល្អិតជាដើម។ ពួកគេក៏អាចប៉ាន់ប្រមាណថាផ្ទៃដី ១,៦ លានគីឡូម៉ែត្រការ៉េ នឹងត្រូវការដាំដើមឈើឡើងវិញដើម្បីទូទាត់សងវិញ ហើយទំហំផ្ទៃដីនេះ​ប្រហែល​ប៉ុននឹង​អាឡាស្កា។

លើសពីនេះ វាត្រូវការពេលវេលារាប់ទសវត្សរ៍សម្រាប់ព្រៃឈើដើម្បីលូតលាស់ដល់ភាពចាស់ទុំ។ ទន្ទឹមនឹងនេះ វិបត្តិអាកាសធាតុកំពុងកើតឡើង ហើយមនុស្សជាតិត្រូវចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីកំណត់ការឡើងកំដៅផែនដីឱ្យនៅក្រោម ១,៥ អង្សាសេ ដើម្បីសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ស្របពេលនេះដែរ អង្គការសហប្រជាជាតិ បង្កើតវេទិកាសំខាន់បំផុតរបស់ពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានបង្ហាញថា ព្រៃឈើតែមួយមុខនឹងមិនអាចជួយសង្គ្រោះភពផែនដីបានពេញលេញនោះទេ ពោលគឺវាត្រូវការចូលរួមពីមនុស្សជាខ្លាំង។ ការចាប់យកកាបូនឌីអុកស៊ីតចេញពីបរិយាកាសគឺចាំបាច់ណាស់ ដើម្បីឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធក្នុងវិស័យពិសេសៗ ហើយយុទ្ធសាស្ត្រផ្សេងៗគ្នាជាច្រើននឹងត្រូវការអនុវត្តឱ្យបានលឿនគ្រប់គ្រាន់ ពីព្រោះវាជាចំណុចសំខាន់បំផុតគឺការកាត់បន្ថយការបំភាយឧស្ម័ន។

យោងតាមប្រភពពដដែលបានរៀបរាប់ថា ក្រុមហ៊ុនដែលកំពុងវិនិយោគលើការចាប់យកកាបូនព្រៃឈើប្រហែលជាមិនបានដឹងពីរឿងសំខាន់ៗនោះទេ ដោយសារវាត្រូវការពេលវេលា ហើយព្រៃឈើក៏ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដូច្នេះសមត្ថភាពផ្ទុកកាបូនរបស់ពួកគេអាចនឹងងាយរងគ្រោះដោយសារសីតុណ្ហភាពខ្ពស់របស់ផែនដី។ ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​កើត​ឡើង​លឿន​ណាស់ ហើយបញ្ហាទាំងនោះ​មាន​និន្នាការ​កាន់តែ​អាក្រក់​ទៅ​ៗ​យ៉ាង​ឆាប់​រហ័ស​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ទាំងនោះមិន​ចាត់​វិធាន​ការ​នៅ​កន្លែង​ដែល​វា​ត្រូវ​ការ​បំផុត ដែលរួមចំណែកកាត់​បន្ថយ​ការ​បំភាយ​ហ្វូស៊ីលនោះទេ។ ទោះបីជាវាបង្ហាញពីដែនកំណត់របស់ព្រៃឈើចំពោះការស្រូបយកកាបូនក៏ដោយ ប៉ុន្តែព្រៃឈើនៅតែមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងអាកាសធាតុ។ ស្របពេលនេះដែរ អ្នកស្រាវជ្រាវជាច្រើន​បានបញ្ជាក់ថា ការរក្សាទុកកាបូនកាន់តែច្រើននៅលើដី នោះវាកាន់តែប្រសើរសម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ខណៈដែលការកាប់បំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃគឺជាប្រភពដ៏សំខាន់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ នៅក្នុងកម្រិតនៃការបំភាយបច្ចុប្បន្ន ព្រៃឈើអាចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុក៏បានពិតមែន ប៉ុន្តែប្រសិនបើមនុស្សកាត់បន្ថយការបំភាយឧស្ម័នកាបូនិកយ៉ាងច្រើនពីប្រភពហ្វូស៊ីល នោះពួកគេអាចជួយជម្រុញដល់តួនាទីព្រៃឈើក្នុងការចាប់យកកាបូនបានកាន់តែច្រើន។ ក្រៅពី​មានតួនាទីនៅក្នុង​វដ្ត​កាបូន ព្រៃឈើ​មានផ្តល់សារៈសំខាន់​ផ្សេង​ទៀតដូចជា ការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ ជាជម្រកនៃប្រភេទសត្វរាប់លានប្រភេទ និងសហគមន៍ប្រពៃណីរាប់ពាន់នៅជុំវិញពិភពលោកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦