អត្រាអតិផរណារំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញសម្រាប់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤

ភ្នំពេញ ៖ អត្រាអតិផរណា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញក្នុងអត្រា ២,៥% ដូចគ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការរំពឹងទុកនៃការវិលទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍ស្តីពី ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈសម្រាប់​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​លើ​ការគ្រប់គ្រង​ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍បានឱ្យដឹងទៀតថា អត្រាប្តូរប្រាក់ត្រូវបានរំពឹងទុកនឹងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រាជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ គាំទ្រដោយអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់រៀល។

ស្ថិតក្នុងបរិការណ៍ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងការវិវត្តលឿនជាងការរំពឹងទុកនូវនិន្នាការសកល និងតំបន់ រាជរដ្ឋាភិបាលបាន និងកំពុងបន្តដាក់ចេញឱ្យអនុវត្តនូវគោលនបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធប្រកបដោយភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរៀបចំយន្តការច្បាស់លាស់សម្រាប់បន្តជំរុញការអនុវត្តគោលនយោបាយទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ សំដៅបន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញការស្តារ និងពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពលចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង និងកសាងភាពធន់សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ទៅនឹងវិបត្តិដែលអាចកើតមាន។

គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាពប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាពប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនដែលមានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល។ ប៉ុន្តែការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេសជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា។ ម៉្យាងទៀត ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹងបន្ថយលទ្ធភាពទទួលបានការខ្ចីពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ដូចជាវិស័យឯកជន។ បញ្ហានេះក៏នឹងអាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងផងដែរ ប្រសិនបើការរឹតត្បិតមានរយៈពេលយូរនាពេលខាងមុខ ស្របពេលដែលភាពរឹតត្បិត និងភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏អាចនាំឱ្យទុនបម្រុងអន្តរជាតិបន្តប្រឈមនឹងសម្ពាធជាច្រើន។

ទោះយ៉ាងណា ការងើបឡើងនៃសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងថាអាចគាំទ្រទុនបម្រុងអន្តរជាតិឱ្យកើនឡើង និងស្ថិតក្នុងកម្រិតគ្រប់គ្រាន់ប្រមាណ ៧ខែនៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដោយសារកំណើនលំហូរចូលនៃវិនិយោគផ្ទាល់បរទេស ការនាំចេញ ទេសចរណ៍ និងការបង្វែរចូលនានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ