ចិននឹងរឹតបន្តឹងលើការនាំចេញហ្គាលីយ៉ូម និងហ្គេម៉ាញ៉ូម ដែលជាធាតុសំខាន់សម្រាប់ផលិតបន្ទះឈីប

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី  The Conversation​ បានរាយការណ៍ថា ចិននឹងរឹតបន្តឹងលើការនាំចេញហ្គាលីយ៉ូម (gallium) និង ហ្គេម៉ាញ៉ូម (germanium) ដែលជាធាតុសំខាន់សម្រាប់ផលិតបន្ទះឈីប semiconductor ចាប់ពីខែសីហា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

អ្នកនាំចេញធាតុសំខាន់ទាំងពីរនេះនឹងត្រូវការអាជ្ញាប័ណ្ណពិសេសដើម្បីអាចនាំចេញពីប្រទេសចិន ដោយសាររដ្ឋាភិបាលចិនគឺជាអ្នកគ្រប់គ្រងលើការផ្គត់ផ្គង់ធាតុទាំងពីរនេះធំជាងគេ។ ការរឹតបន្តឹងនេះនឹងបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាលោកខាងលិចជាច្រើនដែលប្រើធាតុទាំងនេះដើម្បីបង្កើតផលិតផលរបស់ពួកគេ។ លើសពីនេះ វាគឺជាការឆ្លើយតបទៅនឹងលោកខាងលិចដែលរឹតបន្តឹងលើការនាំចេញបន្ទះឈីប និងបច្ចេកវិទ្យាកម្រិតខ្ពស់ទៅកាន់ប្រទេសចិន ដែលអាចប៉ះពាល់ដល់វិស័យជាច្រើនដូចជា វិស័យការពារជាតិ និងសន្តិសុខចិន។

ស្របពេលនេះដែរ ហ្គាលលីញ៉ូមត្រូវបានប្រើជាសមាសធាតុនៅក្នុងឧបករណ៍អេឡិចត្រូនិក ដូចជា យានជំនិះអគ្គិសនី ឧបករណ៍ចាប់សញ្ញា ឧបករណ៍ទំនាក់ទំនងវិទ្យុកម្រិតខ្ពស់ LED និងឧបករណ៍ Blu-Ray ហើយការប្រើប្រាស់ឧបករណ៍ទាំងនេះកំពុងកើនឡើងយ៉ាងខ្លាំង។ សារធាតុរ៉ែហ្គាលីយ៉ូម និងហ្គេម៉ាញ៉ូម គឺស្ថិតនៅក្នុងបញ្ជីនៃធាតុសំខាន់ៗរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយចក្រភពអង់គ្លេសចាត់ទុកហ្គាលីយ៉ូមមានសារៈសំខាន់ចំពោះផលប្រយោជន៍ផលិតកម្មរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ វិធានការនាំចេញថ្មីរបស់ចិនគឺអាស្រ័យលើកត្តាមួយចំនួន រួមទាំងភាពតឹងតែងនៃការគ្រប់គ្រង និងការឆ្លើយតបរបស់រដ្ឋាភិបាល និងក្រុមហ៊ុនពីលោកខាងលិច។ លើសពីនេះ ការត្រួតពិនិត្យការនាំចេញថ្មីនេះអាចនឹងធ្វើឲ្យតម្លៃសារធាតុទាំងពីរថ្លៃជាងមុន និងការដឹកជញ្ជូនយូរជាងធម្មតា។ ប្រសិនតម្លៃកាន់តែថ្លៃ និងបង្ភភាពលំបាកដល់ក្រុមហ៊ុនលោកខាងលិចក្នុងការផលិតឧបករណ៍អេឡិចត្រូនិក នោះវាអាចធ្វើឱ្យតម្លៃផលិតផលកាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់ និងពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនចិនផងដែរ។ ក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ការខ្វះខាតឈីបជាសកលបានប៉ះពាល់យ៉ាងខ្លាំងដល់ការផលិតបច្ចេកវិទ្យា ដែលមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក។ ដូច្នោះហើយ ក្រុមហ៊ុនផលិតនៅភាគខាងលិចអាចបង្ខំផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ ដែលនាំឲ្យការចំណាយថ្លៃ និង ភាពស្មុគស្មាញក្នុងការការបង្កើនផលិតកម្មពីប្រភពផ្សេងជំនួស។ បច្ចុប្បន្ននេះ សង្គ្រាមបច្ចេកវិទ្យារវាងប្រទេសចិន និងលោកខាងលិចកាន់តែមានភាពតានតឹង ខណៈដែលចិនគ្របដណ្តប់លើការផ្គត់ផ្គង់សម្ភារៈសំខាន់ៗជាច្រើនដែលត្រូវបានគេស្គាល់ថាជាលោហៈធាតុកម្រ ក៏ដូចជាសម្ភារៈផ្សេងទៀតដែលត្រូវការសម្រាប់ការផ្លាស់ប្តូរថាមពលស្អាត។

គួរឲ្យបញ្ជាក់ផងដែរថា ចិនគ្រប់គ្រងប្រហែល ៦០ ភាគរយនៃការផ្គត់ផ្គង់ធាតុហ្គេម៉ាញ៉ូមទាំងអស់របស់ពិភពលោក ដែលវាបង្កចេញពីធាតុសំខាន់​ពីរ​គឺ ​ស័ង្កសី និង​ ​ធ្យូងថ្ម។ កាលពីមុន អ្នកផលិតហ្គេម៉ាញ៉ូមសំខាន់ពីរគឺរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែសង្រ្គាមបានប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅលោកខាងលិច ដោយនៅចន្លោះឆ្នាំ២០១៧-២០២០ រុស្ស៊ីផ្គត់ផ្គង់ហ្គេម៉ាញ៉ូម ៩ ភាគរយនៃតម្រូវការសរុបរបស់សហរដ្ឋអាមេរិក។ ក្នុងពេលនេះដែរ រុស្ស៊ីអាចនឹងគ្រោងបង្កើនផលិតកម្មហ្គេម៉ាញ៉ូមសម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន។ លើសពីនេះ ហ្គេម៉ាញ៉ូមក៏មានឥទ្ធិពលដល់ឧស្សាហកម្មថាមពលផងដែរ ដោយសារធ្យូងថ្មសំបូរទៅដោយធាតុត្រូវបានដុត។

មិនត្រឹមតែប៉ុណ្ណោះ ចិនមានចំណែកប្រហែល ៨០ ភាគរយនៃការផ្គត់ផ្គង់ហ្គាលលីញ៉ូមរបស់ពិភពលោក ដែលភាគច្រើនធាតុនេះបង្កមកពីការផលិតអាលុយមីញ៉ូម។ ជាធម្មតាហ្គាលីយ៉ូមមិនងាយប្រឈមនឹងបញ្ហាកង្វះខាតទេ ប៉ុន្តែឥឡូវនេះ ការផ្គត់ផ្គង់មានកម្រិតដោយសារកង្វះសមត្ថភាពផលិត។ ហ្គាលលីញ៉ូមត្រូវបានប្រើប្រាស់ក្នុងការកែច្នៃ wafers semiconductor ដែលជាចំណិតស្តើងនៃ semiconductor សម្រាប់ប្រើក្នុងសៀគ្វីអេឡិចត្រូនិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលដាក់ឲ្យអនុវត្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

រដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល

លុយយ័ន កាន់តែមានតម្លៃ ខណៈដែលចិនអាចឈ្នះសង្គ្រាមពាណិជ្ជកម្មតាមរយៈរូបមន្តជំនួញថ្មីប្រេងដូរយកប្រាក់យ័ន និងមាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2026

នៅក្នុងទីផ្សារថាមពលសកល ប្រទេសចិន បាន និងកំពុងពង្រឹងភាពជឿជាក់នៅលើទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងជាមួយនឹងអំណាចរបស់ប្រាក់យ័ន

កម្ពុជា-កាណាដា ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

កម្ពុជា និងកាណាដា ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចដើម្បីត្រួសត្រាយផ្លូវសម្រាប់ពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ

តម្លៃមាសឡើងថ្លៃជាង ៥ ៧០០ ដុល្លារក្នុងមួយតម្លឹង ដោយសារបញ្ហាភូមិសាស្រ្តនយោបាយរវាងអាម៉េរិក និងអឺរ៉ុបកាន់តែតានតឹងពាក់ព័ន្ធនឹងកោះ Greenland

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

តម្លៃមាសឡើងថ្លៃដល់ជាង ៤ ៧៣៧ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ (មាសមានតម្លៃ ៥ ៩០០ ដុល្លារក្នុងមួយតម្លឹង និង ៥៩០ ដុល្លារក្នុងមួយជីនៅលើទីផ្សារកម្ពុជា)

IBC ៖ ទោះជាមានភាពមិនប្រាកដប្រជាលើបញ្ហាពន្ធគយ ការនាំចេញរបស់កម្ពុជា ឆ្នាំ២០២៥ កើនឡើងលើស ១៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2026

បើទោះជាមានភាពមិនប្រាកដប្រជាលើបញ្ហាពន្ធគយ និងវិបត្តិសាកលក៏ដោយ ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៥ បានកើនឡើងរហូតដល់ជាង១៥ភាគរយ

ពលរដ្ឋជនជាតិដើមភាគតិចខេត្តរតនគិរី ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2026

ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅខេត្តរតនគិរី បានទទួលបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុសមូហភាពស្របច្បាប់ ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ក្រសួង​ដែនដី ផ្ដល់ស្នាមញញឹម​ដល់ជនជាតិភាគតិច​ក្នុង​ខេត្តក្រចេះ តាមរយៈការផ្ដល់​បណ្ណ​កម្មសិទ្ធិការពារទ្រព្យសម្បត្តិរបស់ខ្លួន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2026

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ បានផ្ដល់ស្នាម​ញញឹម​ដល់ពលរដ្ឋ​ជនជាតិភាគតិច​ក្នុង​ខេត្តក្រចេះ តាមរយៈការផ្ដល់​បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់​

ក្រសួងរៀបចំដែនដី បញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិឃ្លាំមើលសកម្មភាពសត្វផ្សោតទន្លេមេគង្គ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាលើកដំបូង នៅដើមឆ្នាំ២០២៦នេះ សម្រាប់ឃ្លាំមើលសកម្មភាពរស់នៅរបស់សត្វផ្សោត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី