ក្រសួង​ដែនដីអាណត្តិ​ថ្មី​កំពុង​ពន្លឿន​ការ​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូនពលរដ្ឋ​តាម​បណ្ដា ក្រុង/ ខេត្ត​/ស្រុក

ភ្នំពេញ ៖ ក្រសួង​រៀបចំដែន​ដីនគរូប​​នីយកម្ម​ និងសំណង់​ ក្នុងអាណត្តិទី​៧​នៃរដ្ឋ​សភា​នេះឃើញថា​ បាន​បញ្ចេ​ញសកម្មភាពយ៉ាងសកម្មទៅលើ​ការ​រៀបចំ​ចុះបញ្ជី​​ និងការ​ចែក​ប័​ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត​ ស្រុក និ​ង​តាម​ជាយរា​ជ​ធានីភ្នំពេញ ។ ជាក់ស្ដែង​ បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម ​និ​ង​សំណង់​ បានបង្ហាញថា​ ក្រសួង​បាន​ចាត់មន្ត្រីចុះ​ផ្សព្វផ្សាយ​ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់។​

បើតាម​ប្រសាសន៍​សម្ដេចមហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២៣​ បានឱ្យដឹងផងដែរថា ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុង​ពន្លឿ​ន​​​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូន​ប្រជាពលរដ្ឋនៅតាម​មូលដ្ឋាននាពេល​បច្ចុប្បន្ននេះ ដោយ​គិតមកដល់​ប​ច្ចុ​ប្ប​ន្ន​​​ក្រសួង​បាន​ចែក​២លាន​ក្បាលដីរួចហើយ ។

សម្ដេច​បានមានប្រសាសន៍ថា​ កាលពីមុន​ប្រជាជន​ភាគច្រើន​ គឺមិនមាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីនោះទេ មាន​ត្រឹម​តែ​​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​អាស្រ័យផល​ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បានជំរុញ​ឱ្យក្រុមការងារ​ចុះ​វាស់​វែង និង​ចេញប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ។​ ក្រោយពី​ចេញ​ប័ណ្ណកម្មសិទ្ធិ​រួច​រាល់ ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដីធ្លី​អាច​មានសិទ្ធិលក់​ដូរ​បន្ត​បាន​ ក្រៅតែពីអាស្រ័យ​ផល​ ។

សម្ដេច​ធិបតី​បន្ថែមថា ​រហូតមកដល់ពេល​នេះនៅសល់​៥លាន​ក្បាលដីទៀតដែល​ត្រូវ​ជំរុញចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ហើយសម្ដេច​ក៏បានយល់​ព្រមទៅតាមសំណើរ​របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ប្រើប្រាស់​កម្លាំង​សរុប​ទាំង​ពីថ្នា​ក់​ក​ណ្ដាល​​ និងថ្នាក់​ខេត្ត ដើម្បីធ្វើយ៉ាង​ណាឱ្យបងប្អូន​ប្រជាពលរដ្ឋ​ឆាប់​ទទួល​បាន​កម្មសិទ្ធិ​ប្រើប្រាស់ ។​

សូមជម្រាបថា ថ្មីៗនេះដែរ រដ្ឋាភិបាល​នៃប្រទេស​ជប៉ុនក៏បាន​គាំទ្រ​ហិរញ្ញវត្ថុដល់​ការ​វាស់វែង ​​និងចុះបញ្ជី​ដីធ្លីរ​បស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ដើម្បីពន្លឿន​ដល់​ការ​ចុះបញ្ជី​ និងចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ