ការនាំចេញអង្ករនៅឆ្នាំ២០២៣ អាចសម្រេចបានក្នុងរង្វង់ ៦៧ម៉ឺនតោន ស្មើនឹង៩៥% នៃផែនការ

ភ្នំពេញ៖  សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ការនាំចេញអង្កររបស់កម្ពុជាម្រាប់ឆ្នាំ២០២៣ នឹងកើនឡើងប្រមាណពី ៥ ទៅ ១០ ភាគរយបើធៀបនឹងឆ្នាំមុន។ ការនាំចេញបានកើនឡើងប្រហែល ៦៧០ ០០០ តោនដែលស្មើនឹង៩៥ ភាគរយនៃគោលដៅនាំចេញ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ចំនូន៧០០.០០០ តោន។

ឧកញ៉ា សុង សារ៉ន ​ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការនាំចេញអង្ករពេញមួយឆ្នាំ២០២៣នេះ នឹងមានកំណើនប្រមាណពី ៥% ទៅ ១០% បើធៀបទៅនឹងឆ្នាំ២០២២​ ពោលគឺអាចនាំចេញក្នុងរង្វង់ប្រមាណ ៦៧ម៉ឺនតោន ឬស្មើនឹង ៩៥% នៃផែនការដែលបានចេញ ៧០ម៉ឺនតោន។

ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា ៖

«កំណើនឆ្នាំ២០២៣នេះ ខ្ញុំគិតថានឹងមានកំណើនប្រហាក់ប្រហែលពី ៥% ទៅ ១០% ហើយជាកំណើនមួយ ដែលយើងទទួលយកបាន តែនិយាយត្រង់ទៅ អង្ករយើង គឺល្អជាងប្រទេសជិតខាងទាំងគុណភាព ទាំងតម្លៃ គឺល្អប្រសើរ។ កំណើនប្រមាណពី ៥% ទៅ ១០% នេះ ប៉ុណ្ណឹងយើងគិតថាល្អ សម្រាប់យើងដែលស្រូវពុំមាននាំចេញគ្រប់គ្រាន់ ហើយយើងត្រូវប្រកួតប្រជែងជាមួយប្រទេសវៀតណាម ក្នុងការប្រមូលទិញស្រូវ ហើយយើងដឹងស្រាប់ហើយថាវៀតណាម ជាប្រទេសមានការរីកចម្រើនខ្លាំងជាងយើង ដោយប្រទេស​នេះ​ដើរលឿនជាងយើង​ក្នុង​ការសម្ងួត​ស្រូវ ឃ្លាំងស្តុកទុក ការដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ​»។

លោក ឧកញ៉ា បានបញ្ជាក់បន្ថែមថា កំណើននៃការនាំចេញអង្ករតិចតួចនេះ ​ដោយសារកម្ពុជាមិនមានស្រូវគ្រប់គ្រាន់ សម្រាប់នាំចេញនៅ​រយៈពេលចុងក្រោយនេះ ​ព្រោះបណ្តា​រោងម៉ាស៊ីន ដែលជាសមាជិករបស់សហព័ន្ធ ត្រូវប្រកួតប្រជែងទិញស្រូវពីកសិករ ជាមួយឈ្មួញវៀតណាម ខណៈ​តម្លៃអង្ករ និងស្រូវបានកើនឡើង ហើយកម្ពុជាព្យាយាមនាំចេញក្នុងកម្រិត​គិតគូរ ដើម្បីកុំឱ្យមានការខាតបង់ ដល់ឧស្សាហកម្មស្រូវអង្ករ ដល់កសិករ និងអាចធ្វើឱ្យរោងម៉ាស៊ីន អាចរស់បានបើទោះបីជាពួកគេរងការខាតបង់តិចតួច។ តែយ៉ាងណាម្ចាស់រោងម៉ាស៊ីននា​នា ត្រូវតែខិតខំប្រមូលទិញស្រូវពីកសិករ បើមិនដូច្នេះទេ មិនអាចប្រកួតប្រជែងជាមួយវៀតណាមបានឡើយ។

លោកឧកញ៉ា បន្ថែមថា តម្លៃស្រូវអង្ករនៅឆ្នាំ២០២៤ នឹងបន្តឡើងទៀត ដែលកម្ពុជាអាចនឹងខ្វះខាតស្រូវ និងអង្ករ សម្រាប់នាំចេញសម្រាប់ឆ្នាំនេះ ក៏នឹងជះឥទ្ធិពលដល់ការនាំចេញនៅឆ្នាំក្រោយផងដែរ។ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដោយសារការប្រមូលផលស្រូវ​នៅដើមឆ្នាំពីខែមករា ដល់ខែមីនា មិនមានចំនួនច្រើនគ្រប់គ្រាន់សម្រាប់ការនាំចេញ​។ តែយ៉ាងនេះក្តី លោករំពឹងថា ចាប់ពីត្រីមាសទី២ ឆ្នាំ២០២៤ទៅ ​​សន្ទុះនៃនាំចេញនឹងកើនឡើងវិញ​ នៅពេលរដូវប្រមូលផលស្រូវប្រាំង​មកដល់។

លោកឧកញ៉ា សុង សារ៉ន បានបន្ថែមថា ទោះបីបច្ចុប្បន្នកម្ពុជាកំពុងជួបបញ្ហាប្រឈមក្នុងការទិញអង្ករសម្រាប់នាំចេញ និងប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះ ក៏មានការទទួលស្គាល់កាន់តែច្រើនឡើងអំពីគុណភាព និងតម្លៃប្រកួតប្រជែងរបស់អង្ករកម្ពុជា ខណៈដែលឧស្សាហកម្មបន្តដោះស្រាយភាពស្មុគស្មាញទាំងនេះ ខ្លួននៅតែប្តេជ្ញាចិត្តចំពោះកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់កសិកររោងម៉ាស៊ីនកិនស្រូវ ធានានូវនិរន្តរភាពនៃឧស្សាហកម្មរបស់យើង និងសេដ្ឋកិច្ចទាំងមូល។

យោងតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន ​មានកំណើនប្រមាណ ៦%​ បើធៀបនឹងឆ្នាំមុន ទទួលបានទឹកប្រាក់ ៤២០លានដុល្លារ ខណៈនាំចេញស្រូវវិញ ជិត៤លានតោន ​ទទួលបានទឹកប្រាក់ជាង ១ ១០០លានដុល្លារ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦