​គម្រោង​វិនិយោគ​តម្លៃ ៣៥០លានដុល្លារ​ក្នុងខេត្តក្រចេះ ទទួលបាន​ការ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល​

ភ្នំពេញ ៖ គម្រោង​វិនិយោគធំមួយ​ក្នុង​ខេត្តក្រចេះ ដែលមានទុនវិនិយោគ​រហូតដល់៣៥០លានដុល្លារអាមេរិក ត្រូវ​បានទទួល​ការ​គាំទ្រ​ពីរាជរដ្ឋាភិបាល​តាម​រយៈកម្មវិធីពិសេសជំរុញការ​វិនិយោគ ដោយក្រុមការងារ​ជំរុញការ​វិនិយោគខេត្តទាំងបួនក្នុងភូមិភាគឦសាន​បាន​ប្រជុំ​ពិភាក្សា​សម្រួល​នីតិវិធី​ធ្វើយ៉ាង​ណា​ឱ្យការ​វិនិយោគ​របស់គម្រោងនេះ​​ទៅ​មុខ​ដោយរលូន ។​

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមការងារ​ជំរុញការវិនិយោគ​ក្នុងភូមិភាគឦសានបានឱ្យដឹងថានៅថ្ងៃទី​២៧​ ខែវិច្ឆិកា ឆ្នាំ២០២៥ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋ​លេ​ខា​ធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និង កិច្ចសម្របសម្រួលនីតិវិធីក្នុងការសាងសង់ពង្រីកផ្លូវនៃគម្រោង​វិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ និង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក ក្នុងខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋ​បាលខេត្តក្រចេះ និង មន្ត្រីជំនាញពាក់ព័ន្ធ ។

នៅក្នុងសេចក្ដីប្រកាស​ព័ត៌មាន​ដដែលនេះបានឱ្យដឹងថា ការសាងសង់ផ្លូវនេះ គឺជាផ្នែកមួយនៃគម្រោងវិនិយោគពហុវិស័យរបស់ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទី្រ ឯ.ក ក្នុងខេត្តក្រចេះ ដែលរួមមាន ការផលិតស៊ីម៉ងត៍, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស, ការកសាងកំពង់ផែពហុបំណង និង អាជីវកម្មពាក់ព័ន្ធផ្សេងទៀត ក្នុងទំហំទុនវិនិយោគសរុបចំនួន ៣៥០ លានដុល្លារអាមេរិក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីសារសំខាន់នៃ “យន្តការច្រកចេញចូលតែមួយ” ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមសម្រេចរួមគ្នា ក្នុងក្របខណ្ឌនៃក្រុមការងារការវិនិយោគ​ក្នុងភូមិភាគឦសាន ក្នុងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីផ្តល់ការសម្របសម្រួល និង ពន្លឿននីតិវិធីចាំបាច់ ជាអតិបរមា ដោយយោងតាមច្បាប់ជាធរមាន ដើម្បីផ្តល់ភាពកក់ក្តៅ និង ទំនុកចិត្ត ដល់វិនិយោគិន ដែលតែងតែទាមទារនូវប្រសិទ្ធភាព ល្បឿន និង តម្លាភាពនៃនីតិវិធី ។​

នៅក្នុង​អង្គប្រជុំស្វាគមន៍ និង គាំទ្រការសាងសង់ផ្លូវ ពីទីតាំងរោងចក្រស៊ីម៉ង់ត៍ ទៅកាន់ទីតាំងកំពង់ផែ ស្ថិតក្នុងស្រុកព្រែកប្រសប់ ដោយក្រុមហ៊ុនត្រូវអនុវត្តតាមច្បាប់ និង បទដ្ឋានបច្ចេកទេសនៃការសាងសង់ផ្លូវ រួមទាំងការប្រើប្រាស់កម្លាំងពលកម្មខ្មែរជាអតិបរិមា ព្រមទាំងលក្ខខណ្ឌផ្សេងទៀត តាមការចាំបាច់ ។

ឯកឧត្តម ​វ៉ា ថន អភិបាលនៃគណៈអភិបាល​ខេត្ត​ក្រចេះ បានថ្លែងប្រាប់​សារព័ត៌មាន ​AMS កាលពីពេលថ្មីៗនេះថា គម្រោង​វិនិយោគលើ​រោងចក្រផលិតស៊ីម៉ង់ត៍ ការ​បង្កើត​តំបន់សេដ្ឋកិច្ច​និងកំពង់​ផែពហុ​បំណង​នេះ គឺជា​គម្រោងដែល​ធំជាង​គេ​ក្នុងខេត្ត​ក្រចេះ នាពេល​នេះ ហើយរដ្ឋាភិបាលខេត្ត​ក្រចេះ ក៏បានសហការជាមួយ​នឹង​ក្រុមការងារជំរុញកា​រវិនិយោគក្នុងភូមិ​ភាគឦសានលើ​ការគាំទ្រ​រាល់ដំណើរកា​រនៃការ​វិនិយោគ ដើម្បីឱ្យគម្រោង​វិនិយោគនោះ​ដំណើរការ​ដោយរលូន​ស្រ​បតាម​បំណងរបស់រាជរដ្ឋាភិបាល ។

គួរ​បញ្ជាក់ថា កម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុងខេត្តទាំង​បួន​ក្នុង​ភូមិភាគឦសានត្រូវ​បានរាជរដ្ឋាភិបាលប្រកាស​ដាក់ឱ្យ​អនុវត្ត​ន៍កាលពីអំឡុងខែមេសា ឆ្នាំ ២០២៥ ដើម្បីជំរុញ​ការ​វិនិយោគក្នុងខេត្ត​នៅភូមិភាគឦសាន​ដែលរួមមាន ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌល​គិរី និង​រតនគិរី ដោយផ្ដោតលើវិស័យកសិកម្ម​កសិ-ឧស្សាហកម្ម និ​ងវិស័យទេសចរណ៍ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *