តាមរយៈការសិក្សា និងរបាយការណ៍ដែលចេញដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក3 (AMRO) បានបង្ហាញថា ការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ឲ្យបានលឿន រួមជាមួយនឹងវិធានការគោលនយោបាយសារពើពន្ធដែលបានដាក់ចេញរបស់រដ្ឋាភិបាលកម្ពុជា គឺជាគោលដៅដែលអាចបត់បែនបានដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ។
នៅក្នុងរបាយការណ៍ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក3 (AMRO) បានបង្ហាញថា ទោះបីជាមានការរំខានសកម្មភាពវិនិយោគក្នុងស្រុកដោយសារបញ្ហាជំងឺឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍20កុម្ភៈ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថានៅក្នុងឆ្នាំ2021 អាចនឹងមានកំណើនកើនឡើង 4.0ភាគរយ ដោយសារវិស័យសំខាន់ៗមួយចំនួនចាប់ផ្តើមងាកត្រឡប់មករកភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។
វិស័យដែលត្រូវបានរំពឹងថានឹងក្លាយជាឆ្អឹងបង្អែកក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា រួមមានវិស័យទេសចរណ៍(ផ្តើមចេញពីក្នុងស្រុក) វិស័យអចលនទ្រព្យ ភាពល្អប្រសើរនៃការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងតាមបណ្តាប្រទេសដៃគូសំខាន់ផ្សេងៗទៀត ហើយវិស័យដែលមានអាទិភាពជាងគេ គឺវិស័យកសិកម្ម ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទីផ្សារនៃប្រទេសចិនបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចាប់អនុវត្ត។
យ៉ាងណាក៏ដោយ AMRO បានបញ្ជាក់ថា កាលពីឆ្នាំ2020 កម្ពុជាបានទទួលរងគ្រោះដោយសារបញ្ហានៃជំងឺកូវីដ-19 ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យសំខាន់ៗរបស់ខ្លួន រួមមានដូចជា វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម វិស័យសំណង់ជាដើម។ ដោយឡែកនៅដើមឆ្នាំ2021នេះ ដោយសារតែព្រឹត្តិការណ៍20កុម្ភៈដែលបង្ករឲ្យមានការរីករាលដាលនៃជំងឺឆ្លងក្នុងសហគមន៍ចាប់តាំងពីខែកុម្ភៈរហូតមក បានធ្វើឲ្យសេដ្ឋកិច្ចកាន់តែធ្លាក់ក្នុងភាពប្រឈមនឹងហានិភ័យកាន់តែខ្ពស់។
បន្ថែមពីនេះ អ្វីដែលជាចលករសំខាន់ក្នុងចំណោមវិស័យដទៃដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានកំណើនឡើងវិញបាន នោះគឺការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ជូនប្រជាពករដ្ឋនៅទូទាំងប្រទេសឲ្យបានលឿនដើម្បីធានាបាននូវសុខមាលភាព និងសុវត្ថិភាពសង្គម បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ ក្រៅពីនេះ នៃការអនុវត្តនូវគោលនយោបាយសារពើពន្ធកាន់តែមានភាពល្អប្រសើរដែលបានដាក់ចេញរបស់រដ្ឋាភិបាលកម្ពុជា ក៏ជាកត្តាសំខាន់ក្នុងកិច្ចគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិផងដែរ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content