លោ​ក​បណ្ឌិត ​គី សេរីវឌ្ឍន៍ ៖ វិបត្តិ​អចលនទ្រព្យ​នៅ​កម្ពុជា​កើតមានឡើង​តាំងពីមុនវិបត្តិកូវីដ១៩

ភ្នំពេញ ៖ ថ្លែង​នៅក្នុងវេទិកា​ស្ដីពីស្ថានភាពសេដ្ឋកិច្ច​ និងអចលនទ្រព្យ​កម្ពុជា ឆ្នាំ២០២៤​ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត​ គី សេរីវឌ្ឍន៍​ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជា​អ្នកជំ​នាញ​សេដ្ឋ​កិច្ច បាន​លើកឡើងថា តាមពិត​ទៅ​វិស័យ​អចលនទ្រព្យ​កម្ពុជា​បានជួបប្រទះ​នឹង​បញ្ហាតាំងពី​មុនជំងឺកូវីដ១៩ចូលមកដល់ម្ល៉េះ ប៉ុន្តែមនុស្សភាគច្រើនបានដាក់​បន្ទុក​ទៅលើ​កូវីដ១៩​ជាដើមចម។

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ​នៅក្នុងឆ្នាំ២០១៩ សន្ទុះ​នៃសេដ្ឋកិច្ចកម្ពុជា​មាន​សន្ទុះកើនឡើង​ខ្លាំង​ ដោយ​សារតែវិស័យ​អចលនទ្រព្យ ​និង​រំហូរ​ហិរញ្ញវត្ថុ​ចូលមក​ក្នុង​ប្រទេសច្រើន ជាពិសេសនៅខេត្តព្រះសីហនុ​។ រំហូរ​នេះ​បាន​បង្កើនប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​បានយ៉ាង​ច្រើន​ដូចគ្នា​ ខណៈអ្នកដែល​ចាប់​យក​ឱកាស​វិនិយោគក្នុងទីផ្សារអចលនទ្រព្យក៏មានច្រើន​ដែរ ប៉ុន្តែ​អ្វីដែល​ជាបញ្ហារារាំង​ឱ្យ​ជាប់គាំង​នៃទីផ្សារមួយ​នោះគឺដោយសារការកើនឡើងនូវតម្លៃអចលនទ្រព្យខ្ពស់ និងឈានដល់ចំណុចទុំចោរ គួបផ្សំនឹងការ​ចាកចេញរបស់ជនជាតិចិនមុនចូលឆ្នាំចិនយ៉ាងគំហុកមុនពេលជំងឺកូវីដ១៩ចូលលុកលុយ ។​

លោក​បណ្ឌិត​បន្តថា នៅក្នុង​ពេល​ស្ថាន​ភាព​នៃការ​រីក​ចម្រើន ​និង​រំហូរហិរញ្ញវត្ថុ​ចូលមកក្នុង​ខេត្តព្រះសីហនុ​កាន់​តែច្រើន ធ្វើឱ្យមានពលរដ្ឋជាច្រើន​លូក​ដៃចូលក្នុងវិស័យ​អចលន​ទ្រព្យ​កាន់​តែច្រើន និងមានវិសាលភាព​កាន់តែធំ ដូច្នេះ​ហើយនៅពេល​ដែលមានការចាកចេញរបស់ជនជាតិ​ចិន​​ ក៏ធ្វើឱ្យវិស័យ​អចលនទ្រព្យ​​នៅក្នុងខេត្តមួយនេះជួប​បញ្ហា​ប្រឈម​កាន់​តែ​ខ្លាំង​​ដូចគ្នា។

លោកបណ្ឌិត​បន្តទៀតថា ៖

«ការចាប់ផ្ដើម​មានបញ្ហា​ប្រឈម​ដែលកើតឡើងតាំងពី​អំឡុងឆ្នាំ២០១៩​ ក្រោយពេល​ទីផ្សារអចលនទ្រព្យកើនឡើងខ្ពស់ពេក ឈានដល់ដំណាក់កាលទុំចោរ គួបផ្សំនឹងដំណើរចាក​ចេញ​របស់ជនជាតិចិនដែរផង ហើយមិនយូរប៉ុន្មានក៏ចូលមក​ដល់​វិបត្តិកូវីដ​១៩ទៀត។ ក្នុងពេលភ្លាមៗ យើងមើលឃើញថា​ វិស័យ​អច​លនទ្រព្យនៅល្អ  ប៉ុន្តែវា​បានជួបបញ្ហា​តាំងពីឆ្នាំ​២០១៩មកម្ល៉េះ ក្រោយមក ម្នាក់ៗរ​ង់​ចាំ​ឱ្យ​ស្ថា​ន​ភាពកូវីដ១៩​បានប្រសើរឡើងវិញ​ ទើបបន្ត​​ចាប់​ផ្ដើម​សកម្មភាពវិនិយោគឡើងវិញ»។​

លោកបន្តទៀតថា ៖

«ក្នុង​ពេលកំពុង​រង់ចាំ​នោះ​ដែរ ម្នាក់​ក៏ចាប់ផ្ដើម​យកលុយសន្សំដែលរក​បាន​កាលពីមុន​កូវីដ​១៩​មកចាយ ហើយរហូតដល់​ឆ្នាំ២០២២ កូវីដ​១៩​ក៏​បាន​ចប់ តែម្នាក់​ៗ ក៏អស់លុយបង្កើត​អាជីវកម្ម​ឡើងវិញ ពីព្រោះតែ​នៅពេលដែល​ស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ​ ម្នាក់ៗបាន​យកលុយ​ទៅ​បណ្ដាក់ទុនវិនិយោគ​លើ​អចលនទ្រព្យ​អស់​​ទៅហើយ សូ​ម្បី​តែអ្នក​ប្រកប​របរ​ក្នុងវិស័យ SME ក៏បាន​ងាកទៅបណ្ដាក់ទុន​​ក្នុងវិស័យ​អចលនទ្រព្យ​ដែរ ទើប​ធ្វើឱ្យ​ពួក​គេ​មិនអាច​មក​បង្កើត​អាជីវកម្ម​ថ្មី​បាន​ ហើយរង់ចាំ​បន្ត​ឱ្យ​ស្ថានភាពអចលនទ្រព្យប្រសើរ​ដើម្បីបាន​ចំណូលមក​បង្កើតអាជីវកម្មផ្សេង»​ ។​

យ៉ាងណាក៏ដោយ បើតាម​លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០២៤​ នេះ ស្ថានភាព​អចលនទ្រព្យ​នៅតែមើលឃើញថា​មិនទាន់មានភាពប្រសើរឡើង​វិញនោះទេ ពីព្រោះថា​ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក​​នៅមិនទាន់មានភាព​ច្បាស់លាស់​នៅឡើយ។

ដោយឡែក លោក សន សៀប ប្រធានសមាគមអ្នក​វាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា (CVEA) បាន​ឱ្យដឹងថា ​ភាពរីក​ចម្រើននៃវិស័យ​អចលនទ្រព្យ​គឺ​អាស្រ័យ​លើ​​ការ​រី​ក​ចម្រើន​នៃ​សេដ្ឋ​កិច្ច ហើយនៅពេលស្ថានភាព​សេដ្ឋ​កិច្ច​​ធ្លាក់ចុះ ឬថមថយ វិស័យនេះក៏មិនថមថយភ្លាមៗដែរ គឺត្រូវការ​ពេល​មួយរយៈ។ ជាក់ស្ដែង​​ គ្រា​សេដ្ឋ​កិច្ច​កម្ពុជា​មានបញ្ហា​ដោយ​សារ​តែ​កូវីដ​១៩ វិស័យ​អចលនទ្រព្យ​ចាប់ផ្ដើម​មានបញ្ហា​នៅរយៈពេល ៦​ខែ​ក្រោយ​ពេល​សេដ្ឋកិច្ច​មាន​បញ្ហា​ ។ ដូច្នេះ​នៅពេលសេដ្ឋកិច្ច​កម្ពុជា​ចាប់ផ្ដើមប្រសើរ ឬកើនឡើងវិញ​ក៏វិស័យ​អច​ល​ន​ទ្រព្យ​មិន​ទាន់​រើប​ឡើងវិញ​ភ្លាមៗដែរ ពោល​គឺត្រូវការ​ពេលវេលា​ដូចគ្នា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន