ផលិតកម្មកសិកម្មនៅតែត្រូវបានជំរុញតាមរយៈពិព័រណ៍​ផលិតផល​កម្ពុជា ​​និងការផ្សព្វផ្សាយ​សម្រាប់តម្រូវការទីផ្សារ

ភ្នំពេញ៖ ផលិតផលក្នុងស្រុក ក៏ដូចជាកសិផលនានា នៅតែត្រូវបានជំរុញស្វែងរកទីផ្សារតាមរយៈព្រឹត្តិការណ៍នានា ដូចជាការតាំងពិព័រណ៍ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ក៏ដូចជាបណ្តាញផ្សេងទៀត ដើម្បីធ្វើយ៉ាងណាអាចឱ្យសាធារណៈជនទូទៅបានស្គាល់ច្បាស់ ជាមួយនឹងការចូលរួមគាំទ្រផលិតផលខ្មែរទាំងនោះ។ ជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផល កសិផលក្នុងស្រុកត្រូវបានរៀបចំនៅក្នុងផ្សារទំនើបអ៊ីអន ទាំង៣ ក្នុងរាជធានីភ្នំពេញ និងបានបញ្ចប់ទៅយ៉ាងជោគជ័យ ក្រោមការចូលរួមពីសំណាក់សហគ្រាសធុនតូច និងមធ្យម សរុបប្រមាណ ៦០ ជាមួយការតាំងបង្ហាញផលិតផលចម្រុះយ៉ាងច្រើន។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមជាច្រើនដែលគាំទ្រដោយសហគ្រិនខ្មែរតាំងពីឆ្នាំ២០២០ បានចូលរួមក្នុងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកកាលពីពេលកន្លងទៅនេះ។

ឯកឧត្តមបណ្ឌិតបាន​បញ្ជាក់​ថា ​៖

«​ការ​គាំទ្រ​ដែល​ផ្តល់​ដោយ​រាជ​រដ្ឋាភិបាល​តាម​រយៈ​សហគ្រិនខ្មែរ​ បាន​ជួយ​លើក​កម្ពស់​គុណភាព​ផលិតផល​ក្នុង​ស្រុក ​ដែល​អាច​ឱ្យ​ផលិតផល​ទាំង​នោះ​ទទួលបាន​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ និងចំណាប់អារម្មណ៍ពីសាធារណជន ហើយព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏បានលើកទឹកចិត្ត និងបង្កើនទំនុកចិត្តដល់សហគ្រាសធុនតូច និងមធ្យមផងដែរ»។

លោក ​អេង ថុង ប្រធានសហគមន៍កសិកម្ម សំបូរមានជ័យ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ AMS ថា ជាការកត់សម្គាល់ ក្រោយការតាំងពិព័រណ៍នៅផ្សារទំនើបបានបញ្ចប់ ឃើញមានសន្ទុះចូលរួមពីប្រជាពលរដ្ឋច្រើនជាងព្រឹត្តិការណ៍ផ្សព្វផ្សាយមុនៗ ហើយសហគមន៍កសិកម្ម សំបូរមានជ័យ ខេត្តកំពង់ចាម ក៏មានផលិតផលមួយចំនួនដាក់លក់នៅក្នុងផ្សារទំនើ​បដែរ។

លោក​បាន​បញ្ជាក់ថា ៖

« ការដាក់លក់ផលិតផលកសិកម្ម និងធ្វើការផ្សព្វផ្សាយតាមរយៈពិព័រណ៌នេះ ធ្វើឱ្យប្រជាពលរដ្ឋស្គាល់ពីផលិតផលខ្មែរ ធ្វើឱ្យគាត់មានចិត្តចង់ជួយខ្មែរ ដែលធ្វើឱ្យការលក់មានកំណើនឡើងជាងមុន ជំរុញឱ្យអ្នកផលិតមានទឹកចិត្ត និងព្យាយាមបង្កើនការផលិតឱ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ»។

លោក ទួត សេងហ័ង អ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៃគម្រោងស៊ីស្មាត អង្គការ អាយ ឌី អ៊ី IDE បានកត់សម្គាល់ថា ការតាំងពិព័រណ៍កសិផលខ្មែរផ្ទាល់ គឺជាការជួយផ្សព្វផ្សាយឲ្យអ្នកប្រើប្រាស់បានដឹង និងស្គាល់ផលិតផលខ្មែរកាន់តែច្រើន។

លោក ទួត សេងហ័ង បានបញ្ជាក់ថា៖

« ខ្ញុំគិតថាជាផលប្រយោជន៍សំខាន់ទីមួយ អ្នកបង្កើតកម្មវិធីនេះ អាចឱ្យអ្នកផលិតជួបផ្ទាល់ជាមួយអ្នកប្រើប្រាស់។ ពោលបង្កើតកម្មវិធីនេះអាចឱ្យអ្នកដាំ ឬអ្នកផលិត បង្ហាញផលិតផល មានន័យថាអ្នកប្រើប្រាស់ គាត់ជួបផ្ទាល់ជាមួយអ្នកដាំ ព្រោះថាស្រុកយើងមិនទាន់មានទំនុកចិត្តចំពោះការដាំរបស់អ្នកស្រុកជាកសិករនៅឡើយ»។

លោកបានបន្តថា សម្រាប់អ្នកផលិតអាចដឹងបានច្បាស់ពីទីផ្សាររួម និងការភ្ជាប់ទីផ្សារ​ ខណៈដែលភាគច្រើននៃអ្នកដាំមានផលិតផល ឬកសិផលថ្មី ប៉ុន្តែមិនដឹងយកទៅលក់នៅទីណា ប៉ុន្តែនៅពេលមានពិធីពិព័រណ៍ អ្នកផលិត ឬជាអ្នកដាំ អាចផ្សារភ្ជាប់ទៅកាន់ទីផ្សារបាន។

សូមជម្រាបថា ស្របនឹងភាពជោគជ័យនៃពិព័រណ៍នេះ សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន មានគម្រោងបង្កើនចំនួនអ្នកចូលរួម រួមជាមួយនឹងការផ្តោតជាពិសេសលើការផ្សព្វផ្សាយផលិតផលជាតិទៅកាន់សាធារណៈជនឱ្យកាន់តែទូលំទូលាយ ស្របក្រោមពាក្យស្លោក “គាំទ្រផលិតផលខ្មែរ” និង “ថែសេដ្ឋកិច្ចជាតិ” ហើយចំពោះ ព្រឹត្តិការណ៍បន្ទាប់នឹងត្រូវរៀបចំឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០​២៥ ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *