តម្លៃមាសអាចនឹងឡើងថ្លៃជាង ២ ២០០ ដុល្លារនៅក្នុងឆ្នាំ​២០២៣​នេះ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Kitco News បានរាយការណ៍ថា ទីផ្សារមាសនៅតែបន្តនៅក្រោមតម្លៃ ១ ៩០០ ដុល្លារក្នុងមួយអោន ប៉ុន្តែវាអាចនឹងឡើងថ្លៃជាង ២ ២០០ ដុល្លារនៅពេលខាងមុខ ដោយសារភាពមិនច្បាស់លាស់នៃធនាគារកណ្តាល។

ប្រធានសេដ្ឋវិទូនៅ Degussa លោក Thorsten Polleit បាននិយាយថា មាសនឹងបន្តទទួលបានការចាប់អារម្មណ៍ពេញមួយឆ្នាំ២០២៣នេះ ដោយសារអ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើវា ដើម្បីការពារអំណាចរបស់ពួកគេ និងការពារពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច។ នៅក្នុងការព្យាករណ៍តម្លៃមាសផ្លូវការរបស់គាត់ លោកបានបន្ថែមទៀតថា តម្លៃមាសនឹងឡើងដល់កម្រិតកំពូលប្រហែល ២ ២០០ ដុល្លារក្នុងមួយអោនជាមួយនឹងតម្លៃជាមធ្យម ២ ០០០ ក្នុងមួយអោន (១ អោន ស្មើរនឹង ២៨,៣៤ ក្រាម)។ ចំពោះប្រាក់អាចនឹងឡើងថ្លៃដល់កំពូលប្រហែល ២៩ ដុល្លារក្នុងមួយអោននៅឆ្នាំនេះជាមួយនឹងតម្លៃជាមធ្យម ២៦ ដុល្លារ។

មនុស្សជាច្រើននៅតែមានគំនិតវិជ្ជមានយ៉ាងខ្លាំងចំពោះមាស ខណៈដែលអតិផរណានៅតែជាការគំរាមគំហែងយ៉ាងសំខាន់ចំពោះអ្នកប្រើប្រាស់ និងសេដ្ឋកិច្ចពិភពលោក។ ជាមួយនឹងការធ្លាក់ចុះពីកម្រិតខ្ពស់តម្លៃទំនិញប្រើប្រាស់ ធនាគារកណ្តាលបានកាត់បន្ថយការផ្គត់ផ្គង់លុយ និងសាច់ប្រាក់ងាយស្រួលក្នុងសេដ្ឋកិច្ចពិភពលោក។

ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុមាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​ដូច​គ្នា​ទៅនឹងបញ្ហា​ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់ ​ដោយសារ​ការ​ផ្គត់ផ្គង់​ប្រាក់​បាន​ធ្លាក់​ចុះ ដែលនាំឲ្យអត្រាអ្នក​ទិញ​មានតិច​ជាង​កាលពី​ឆ្នាំ​មុន។ បន្ទាប់ពីបញ្ចេញសាច់ប្រាក់យ៉ាងច្រើននៅឆ្នាំ ២០២០ ដើម្បីទប់ទល់ទៅនឹងការរាតត្បាតសកលកូវីដ-១៩ ធនាគារកណ្តាលទូទាំងពិភពលោកកំពុងព្យាយាមកាត់បន្ថយការបញ្ជេញប្រាក់។​ ចាប់តាំងពីចុងឆ្នាំ ២០១៩ មក ការផ្គត់ផ្គង់ប្រាក់របស់ធនាគារកណ្តាលអាមេរិក Federal Reserve បានកើនឡើង ៤០ ភាគរយ ខណៈដែលខាងធនាគារកណ្តាលអឺរ៉ុបបានកើនឡើង ២៥ ភាគរយ។​

ស្របពេលដែលកំពុងមានវិបត្តិសេដ្ឋកិច្ចសកល ​និងការកំណត់កម្រិត​អត្រា​ការ​ប្រាក់របស់ធនាគារកណ្តាលកំពុងតែមិនមានភាពច្បាស់លាស់ គឺវាអាចនឹងប៉ះពាល់ដល់តម្លៃមាស។ បើសិនជាមាសអាចនឹងឡើងថ្លៃនាពេលខាងមុខ ប៉ុន្តែវា​នៅ​តែ​ជា​ទ្រព្យ​មានតម្លៃដ៏​ទាក់ទាញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ