រដ្ឋមន្ត្រីកសិកម្មជំរុញការគិតគូរលើគុណភាពសាច់ និងសុវត្ថិភាពអ្នកបរិភោគ ខណៈតម្លៃលើទីផ្សារ​មានការកើនឡើង

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទកិច្ច​ប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ បានលើកឡើងថា ផលិតកម្ម និងសុខភាព​ត្រូវមានការផ្សារភ្ជាប់គ្នាដែលទាមទារឱ្យមានការគិតគូរ​លើ​ការធានាគុណភាពសាច់ និងសុវត្ថិភាព​សម្រាប់អ្នកបរិភោគ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំប្រឹងប្រែងអនុវត្តការងារ និងសម្រេចជោគជ័យតាំងពីថ្នាក់ដឹកនាំរហូតថ្នាក់ក្រោម និងបានគូស​បញ្ជាក់អំពីគោលនយោបាយដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង រក្សានិរន្តរភាពសេដ្ឋកិច្ច​ បរិស្ថាន ដោយផលិតកម្ម និងសុខភាពត្រូវមានការផ្សារភ្ជាប់គ្នា ដែលទាមទារឱ្យមានការគិតគូរ​លើការធានា​គុណភាពសាច់ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា៖

«គោលនយោបាយអាទិភាពទី៥ និងទី៦ គឺជាត្រីវិស័យ​ក្នុងជំរុញ​គោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាស្ថិរភាពតម្លៃ តាមរយៈការជំរុញ​សហគមន៍​កសិកម្មទំនើប ដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមជា​មួយយន្តការដាក់ពង្រាយ​មន្ត្រីផ្សព្វផ្សាយកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋានដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យយកចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការ​សិក្សា​ និងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត ត្រូវមានផែនការជាក់លាក់ ស្របតាមយន្តការគោលនយោបាយ និងការពិនិត្យតាមដានទៀងទាត់ ការកាត់បន្ថយថ្លៃដើមផលិត សំដៅផ្តល់ផលចំណេញដល់កសិករ និងមិនមានបង្កើតបញ្ហាថ្មី ឬផល​ប៉ះពាល់ផ្សេងៗដល់សុខភាពអ្នកបរិភោគ និងសន្តិសុខស្បៀងទាំងក្នុងស្រុក និងការនាំចេញ។

កាលពីពេលថ្មីៗនេះ ក្នុងឱកាសសិក្ខាសាលាស្តីពី សុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពពលរដ្ឋ (៣០-១១-២៣) ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភាព និងជា​សហប្រធានក្រុមការងារ “ក” ផ្នែកកសិ​កម្ម កសិ-ឧស្សា​ហកម្ម បានថ្លែងកត់សម្គាល់ថា អ្នកចិញ្ចឹមសត្វនៅកម្ពុជា តែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំងតាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ចំណី ចាក់វ៉ាក់សាំង និងអនាម័យជីវសុវត្ថិភាពជាដើម ដើម្បីរក្សាសុវត្ថិ​ភាព​សត្វ​ចិញ្ចឹមរបស់ខ្លួនផង ហើយក៏ដើម្បីរក្សាសុវត្ថិភាពចំណីអាហារ មិនឱ្យប៉ះពាល់ដល់​សុខភា​ព​អ្នកបរិភោគឡើយ។

ដោយឡែក ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់AMSថា បន្ទាប់​ពីមានកិច្ចប្រជុំជាបន្ត​បន្ទាប់ សាច់បង្កក ដែលបាននឹងកំពុងក្លាយជា​បញ្ហាប្រឈម​នៅក្នុង​ទីផ្សារកម្ពុជានោះ ត្រូវបានក្រសួងកសិ​កម្ម និងក្រសួងពាណិជ្ជកម្ម ពុំមានអនុញ្ញាតឱ្យ​នាំចូលថ្មី​ទៀតទេ ប៉ុន្តែយ៉ាងណាសាច់បង្កកដែលនៅសល់ក្នុងស្តុក ត្រូវតែបញ្ចេញទៅវិញ។

លោក ស្រ៊ុន ពៅ បានឱ្យដឹងទៀតថា បច្ចុប្បន្នគេសង្កេតឃើញតម្លៃជ្រូករស់នៅលើទីផ្សារ បានកើនឡើងបន្តិចមកវិញ សម្រាប់ប្រជាកសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដោយកន្លងមក​ក្នុង១គីឡូក្រាម តម្លៃ៦០០០រៀល ពេលនេះបានឡើងមក​តម្លៃ៨០០០រៀល ក្នុង១គីឡូក្រាម។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ទៀតថា​៖ «ចំពោះតម្លៃជ្រូកចូលកុងស៊ីហើយ (ជ្រូក១ចំហៀង) បានឡើងពី​តម្លៃ​៩០០០រៀល ដល់១ម៉ឺនរៀល សម្រាប់ជ្រូកចិញ្ចឹម។»

ទន្ទឹមនឹងនេះ​ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានឱ្យដឹងថា លោកសង្កេតឃើញថា ការ​ដែលសាច់ជ្រូក​ឡើងថ្លៃដល់១ម៉ឺនរៀល នៅលើទីផ្សារនេះ បើទោះជាមានការប្រែប្រួលខ្លះ តែក៏ ពុំទាន់ដល់ថ្លៃដើមដែល​អ្នកចិញ្ចឹមជ្រូក​ក្នុងស្រុ​ក​ទទួលបាននៅឡើយទេ ព្រោះក្រោយពីមានកិច្ច​ប្រជុំដោះស្រាយ ទាល់តែ​តម្លៃ១១ ៨០០រៀល ទើបរួចថ្លៃដើមផលិតបានចំណេញ។

ជាចុងក្រោយ លោក ស៊្រុន ពៅ បានគូសបញ្ជាក់ផងដែរថា ដោយមានការគិតគូរលើការ​ធានាគុណភាព សាច់ និងសុវត្ថិភាព​សម្រាប់អ្នកបរិភោគ របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងសន្និបាត​របស់ក្រសួង សមាគមរបស់លោក​សូមគាំទ្រ និងរំពឹងថា ទោះបី តម្លៃជ្រូករស់នៅលើទីផ្សារ កំពុងស្ថិតតម្លៃ១ម៉ឺនរៀល ដោយតម្រូវការ​របស់ទីផ្សារនៅមានកម្រិត តែថ្ងៃមុខតទៅសង្ឃឹមថាអាច​ងើបឡើងខ្ពស់ជាងនេះទៅទៀត​សម្រាប់​វិស័យចិញ្ចឹមជ្រូករបស់កសិករយើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *