ព្រែកជីកហ្វូណនតេជោ ៖ កន្លែងផ្សារភ្ជាប់ប្រវត្តិសាស្ត្រ​អតីតកាល បង្កើតចរន្តសេដ្ឋកិច្ចសម័យបច្ចុប្បន្ន

ព្រែកជីកហ្វូណនតេជោ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចទទួលយកគម្រោងវិនិយោគកាលពីថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ តាមរយៈកិច្ចប្រជុំពេញអង្គ។ នេះជាគម្រោងវិនិយោគផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលនឹងសម្រួលដល់ការដឹក​ជញ្ជូន​តាម​​ផ្លូវទឹក​ពីភ្នំពេញ តាមទន្លេបាសាក់ ឆ្ពោះទៅកាន់សមុទ្រនាខេត្តកែប​ ខណៈដែលសម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតគណៈកម្មការ​អន្តរក្រសួងមួយកាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅ ដើម្បីទទួលបន្ទុកលើការងារនេះក្រោមការប៉ានស្មានចំណាយថវិកាប្រមាណ ១,៧ពាន់ លាន​ដុល្លារអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ព្រែកជីកហ្វូណនតេជោនេះមាន​ប្រវត្តិសាស្ត្រ​តាំង​ពីអាណាចក្រហ្វូណន ខណៈដែលគម្រោងមួយនេះនឹងតភ្ជាប់សម័យអតីតកាល មកសម័យបច្ចុប្បន្ន ដើម្បីបម្រើផលប្រយោជន៍ក្នុងវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញទៅដល់ខេត្តកែបតែម្ដង និង​ចេញពីកែបទៅកំពត ឬទៅផែព្រះសីហនុតែម្ដង។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖

“យើងបានសិក្សាលំអិតណាស់ ២៦ខែពី​ប្រព័ន្ធនេះ ដោយប្រើបច្ចេកវិទ្យាទំនើប ប្រើដ្រូន ប្រើ​ផ្កាយរណប ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ សម្រាប់ផ្នែកបច្ចេកទេស គឺយើងធ្វើបាន ដោយសារយើងសិក្សាលម្អិតណាស់ ព្រោះ​យើងបារម្ភថាបើយើងធ្វើព្រែក​ជីកនេះ ទឹកប្រៃពីសមុទ្រនឹងហូរចូលទឹកសាប ទឹកសាបពីមេគង្គ​នឹងហូរចូលទៅសមុទ្រ។ ប៉ុន្តែជា​ដំណោះ​ស្រាយ យើងមានទ្វារទឹក៣ ទ្វារទឹកមួយទប់ទឹក​នៅព្រែក​តាកែវ ដែលតភ្ជាប់ជាមួយនឹងទន្លេមេគង្គ មួយទៀតនៅតាកែវដើម្បីគ្រប់គ្រងទឹក និងមួយ​ទៀត​នៅ​កែប​ដើម្បីទប់កុំឱ្យទឹកប្រៃហូរចូលមកទឹកសាប។”

ដោយឡែកពាក់ព័ន្ធទៅនឹងផ្នែកច្បាប់វិញ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា មិនមានអ្វីចោទជាបញ្ហានោះដែរ ដោយយោងតាម​កិច្ចព្រម​ព្រៀង​ទន្លេមេគង្គឆ្នាំ១៩៩៥ គឺកម្ពុជា ក៏ដូចជាប្រទេសតាមដងទន្លេមេគង្គមានសិទ្ធិប្រើប្រាស់ដៃទន្លេរបស់ខ្លួន ដោយគ្រាន់តែជូនដំណឹង ឬ​ពិគ្រោះ​យោបល់ជាមួយគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រែកជីកមួយនេះមិនត្រឹមតែជាកន្លែងតភ្ជាប់ប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែក៏ជាកន្លែងជួយរំដោះទឹក ដែល​អាច​ជោរជន់នៅខែវស្សា។ រីឯខែប្រាំង កសិករក៏មានទឹកប្រើប្រាស់គ្រប់គ្រាន់តាមរយៈ ការទប់ទឹកកុំឱ្យហូរចេញ។ ព្រែកជីកហ្វូណននេះដែរ នឹងក្លាយជាកាតាលីករជួយជំរុញការធ្វើពាណិជ្ជកម្មក្នុងស្រុកជាមួយនឹងតម្លៃដឹកជញ្ជូនទាប ជាពិសេសនឹងរុញឱ្យខេត្តកែប ក្លាយជាគោលដៅ​ពាណិជ្ជកម្មថ្មីមួយទៀតសម្រាប់កម្ពុជា។

គួរបញ្ជាក់ថា ការសាងសង់​គម្រោងផ្លូវទឹកថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគប្រមាណ ១ ៧០០លានដុល្លារអាម៉េរិក និងប្រើ​រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ តាមការសិក្សាអស់រយៈពេលសរុប ២៦ខែកន្លងមកបានបង្ហាញថា ផ្លូវទឹកថ្មីនេះមានប្រវែង ១៨០​គីឡូ​ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែក​តាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ត​រហូត​ដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន ៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជន​សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង​ផ្លូវទឹកនេះ។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែក​ខាងក្រោមប្រមាណ ៨០ម៉ែត្រ មានជម្រៅទឹក​ប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នា​បាន​ដោយសុវត្ថិភាព​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ