មន្ត្រីកសិកម្ម ៖ កិច្ចអន្តរាគមផ្នែកបច្ចេកទេស ជាអាទិភាពដើម្បីរកដំណោះស្រាយជូនប្រជាកសិករដែលជួបបញ្ហាពីការផ្ទុះឡើងករណីដង្កូវហ្វូង

ភ្នំពេញ ៖ ថ្មីៗនេះ ករណី«ផ្ទុះដង្កូវហ្វូង» តាមមូលដ្ឋាននានានៅទូទាំងប្រទេស ដែលបានបំផ្លាញផលដំណាំ​ រួមមាន ស្រូវ​ ពោត ដំឡូង និងបន្លែផ្សេងទៀត បើទោះបីជាមាន ឬមិនទាន់មានករណីរីករាលដាលធ្ងន់ធ្ងរក៏ដោយ ក៏គេមិនអាចធ្វេសប្រហែសបានឡើយ ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងករណីចាំបាច់ កសិករអាចសាកសួរព័ត៌មានបន្ថែម ឬស្នើសុំអន្តរាគមន៍តាមរយៈមន្ត្រីកសិកម្មឃុំ មន្ទីរកសិកម្មខេត្ត ឬទំនាក់ទំនងដោយផ្ទាល់មក Hotline​«1289» របស់ក្រសួងកសិកម្មបាន។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានថ្លែងឱ្យដឹងថា ការងារអន្តរាគមន៍ខាងផ្នែកបច្ចេកទេស ជាអាទិភាពចាំបាច់នៅក្នុងកាលៈទេសៈនេះ ដើម្បីស្វែងរកដំណោះស្រាយជូនពុកម៉ែបងប្អូនប្រជាកសិករនៅតាមមូលដ្ឋានដែលកំពុងជួបបញ្ហាប្រឈមពីការផ្ទុះឡើងនៃករណីដង្កូវហ្វូង។

រហូតមកដល់ពេលនេះ ក្រុមការងារមន្ត្រីជំនាញគ្រប់កម្រិតនៃក្រសួងកសិកម្មបាន និងកំពុងចុះពិនិត្យ ផ្សព្វផ្សាយ នៅគ្រប់ខេត្តក្រុងតាមមូលដ្ឋានរួចជាស្រេចហើយ និងអន្តរាគមន៍ករណីផ្ទុះដង្កូវហ្វូងនេះ និងបានអំពាវនាវដល់បងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន។

ឯកឧត្តម ងិន ឆាយ បានលើកឡើងថា តាមរយៈការសិក្សាពីដំណាក់កាលវិវត្តន៍របស់សត្វដង្កូវហ្វូង និងការវាយតម្លៃពីស្ថានភាពនៃ«ករណីផ្ទុះដង្កូវហ្វូង»វិធានការគីមីទើបមានប្រសិទ្ធភាពខ្ពស់ក្នុងកាលៈទេសៈនេះ ដោយសារដង្កូវភាគច្រើនបានរីករាលដាលច្រើនដំណាក់កាលរួចទៅហើយ។ បានន័យថា ត្រូវប្រើថ្នាំបាញ់សម្លាប់ បើឃើញវត្តមានដង្កូវហ្វូងនេះដោយមិនត្រូវបង្អង់រង់ចាំឡើយ ។

ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា ៖

«ការបាញ់ថ្នាំ យើងត្រូវណែនាំកសិករដោយគិតទៅលើទិដ្ឋភាពបច្ចេកទេស និងសុវត្ថិភាព ។ ពោលគឺទី១-ទិដ្ឋភាពបច្ចេកទេស ​គឺជ្រើសរើសថ្នាំណាដែលកម្រិតជាតិពុលទាប មិនសូវប៉ះពាល់ដល់សុខភាព និងមិនប៉ះពាល់ខ្លាំងទៅដល់ប្រព័ន្ធអេកូឡូស៊ីចម្ការដំណាំ។ ទី២- ការជ្រើសរើសប្រភេទថ្នាំសម្លាប់ដង្កូវ ត្រូវតែតម្លៃសមរម្យ ។ ទី៣-ណែនាំ បងប្អូនកសិករអំពីសុវត្ថិភាពអ្នកប្រើប្រាស់ ក្រោយការបាញ់ថ្នាំត្រូវដាក់ស្លាកសញ្ញាត្រឹមត្រូវ​ដោយមិនត្រូវឱ្យសត្វ មនុស្សចូលទៅប៉ះពាល់ដើម្បីធានាពីសុវត្ថិភាព»។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ! តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១-២% នៃដំណាំកំពុងដាំដុះភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា សូមរៀនសង្កេត និងប្រុងប្រយ័ត្ន «ពងមេអំបៅដង្កូវហ្វូង» ជាពិសេសចំពោះមេអំបៅដង្កូវហ្វូងដែលជាប្រភេទមេអំបៅរាត្រីចរ ច្រើនធ្វើដំណើរនៅពេលយប់។ ពងរបស់វាមានពណ៌សក្នុងដំណាកកាលដំបូង និងប្រែទៅជាពណ៌លឿងនៅពេលជិតញាស់។ មេអំបៅប្រភេទនេះពងជាកញ្ចុំៗ មានចំនួនពី ១០០ ទៅ ២០០ពង នៅលើផ្ទៃស្លឹក ដោយមានរោមសំឡីពាសការពារពីលើ។

លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាសហគមន៍សំបូរមានជ័យបានឱ្យដឹងថា វិធានការកម្ចាត់ដង្កូវហ្វូងដែលជាវិធានការសាមញ្ញ គឺការព្រលែងទាចូលទៅក្នុងស្រែ ដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ។ ការកម្ចាត់មួយបែបទៀតគឺបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញ ហើយយកស្បៃមុង ឬថ្នងដងត្រី​ ត្រងយកដង្កូវហ្វូងកម្ទេចចោល។

លោក ឆេង ថុង បានបញ្ជាក់ថា ​ដង្កូវហ្វូងនេះកើតមកពីមេអំបៅ ដែលមកកត្តាបម្រែបម្រួលអាកាសធាតុ ហើយសម្រាប់សហគមន៍របស់លោក ដង្កូវហ្វូងបានយាយីលើដំណាំស្រូវ និងដំឡូងមី ។

គួរកត់សម្គាល់ថា បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ដោយបង្ហាញការជឿជាក់ថា ជាទូទៅ ប្រសិនបើយើងទាំងអស់គ្នាមានការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ដង្កូវហ្វូងដូចពេលបច្ចុប្បន្ននេះ ការបំផ្លាញស្ថិតក្នុងកម្រិតមួយដែលអាចស្តារឡើងមកវិញបាននៅឡើយ ព្រោះមិនទាន់មានការខូចខាតធ្ងន់ធ្ងរនោះទេ។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ស្ថានភាពពេលនេះស្ថិតនៅក្នុងដំណាក់កាលអាចគ្រប់គ្រងបាននៅឡើយ ដោយហេតុថាមានកិច្ចសហការពីសំណាក់បងប្អូនប្រជាកសិករជាមួយនឹងមន្ត្រីជំនាញដែលពាក់ព័ន្ធទាន់ពេលវេលា។ អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងស្លាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់។ ទោះជាយ៉ាងណា សូមបងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ