មន្ត្រីកសិកម្មលើកទឹកចិត្តឱ្យកសិករដាំស្វាយចន្ទី ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីដំណើរការអាជីវកម្មទទួលបានផលចំណេញ

ភ្នំពេញ៖ ខណៈពេលនេះកសិករដាំស្វាយចន្ទីកំពុងប្រយុទ្ធនឹងភាពប្រឈមក្នុងការថែទាំស្វាយចន្ទីឱ្យទទួលបានផលល្អ ដែលបង្កមកពីការទទួលរងនូវឥទ្ធិពលបម្រែបម្រួលអាកាសធាតុតិចតួច (បញ្ហាបាតុភូតអែលនីណូ) ។

ចំពោះកសិផលស្វាយចន្ទី ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​ កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ និងរួមចំណែក​ជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែដូចគ្នាទៅនឹងដំណាំផ្សេងៗទៀតដែរ តម្លៃរបស់ស្វាយ​ចន្ទីអាចប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ ហើយតម្លៃគ្រាប់ស្វាយចន្ទីក៏លក់បានថ្លៃខុសគ្នាដែរ ទៅតាមទំហំ គុណភាព​ សំណើម និងប្រភេទពូជស្វាយចន្ទីដែរ។​​

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកយកបញ្ហា និងដំណោះស្រាយពាក់ព័ន្ធនឹងគ្រាប់ស្វាយចន្ទី មកសាកល្បងវិភាគលើចំណុចមួយចំនួន មុននឹងស្វែងរកដំណោះស្រាយជូនអ្នកដាំស្វាយចន្ទី តាមរយៈការចងក្រងគ្នាជាសហគមន៍។

ឯកឧត្តម បានលើកឡើងថា នៅដើមរដូវនៃការប្រមូលផលស្វាយចន្ទីនាឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ចុះជាងឆ្នាំមុន ធ្វើឱ្យកសិករខ្នាតតូចខាតបង់ ខណៈដែលពួកគាត់គ្មានលទ្ធភាពក្នុងការហាលគ្រាប់ចន្ទីស្តុករង់ចាំលក់ពេលឡើងថ្លៃវិញ។

ឯកឧត្តម ឃឹម ហ្វីណង់ បានព្យល់ថា អ្នកដាំស្វាយចន្ទីមួយចំនួន ដែលមានដីតូចៗជាលក្ខណៈគ្រួសារ អាចប្រឈមមុខនឹងការខាតបង់ ដោយពួកគាត់ខ្សោយបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលទិន្នផលទាប និងខ្វះខាតទុន(គ្មានទុនបង្វិល) ទើបបង្ខំចិត្តទទួលកម្ចីមានការប្រាក់ខ្ពស់ ។

ឯកឧត្តម បានបន្ថែមថា ៖ 

«បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា ប្រាកដណាស់ដែលថាពួកគាត់ពិតជាកំពុងស្ថិតនៅកៀកនឹងបន្ទាត់ចំណេញខាត នៅក្នុងបន្ទាត់តម្លៃបច្ចុប្បន្ន៤៥០០រៀលក្នុងមួយគីឡូក្រាម​ ហើយកត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ។​ តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញក៏មាន»។

ទាក់ទងនឹងការធ្លាក់ចុះនៃតម្លៃស្វាយចន្ទីនៅដើមរដូវនេះដែរ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទីឱ្យហាលគ្រាប់ទុកសិន រង់ចាំលក់ពេលតម្លៃប្រសើរឡើងនៅខែកក្កដា ឬខែកញ្ញាខាងមុខនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទី បច្ចុប្បន្នបានធ្លាក់ពី ១០%ទៅ ១៥% ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថានឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ២០២៣។

ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានលើកឡើងពីបញ្ហានេះថា គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផលនាដើមរដូវ និងចំណេញតិចនៅពេលដែលការប្រមូលផលធ្វើឡើងព្រមៗគ្នា ទាំងនៅកម្ពុជា និងនៅប្រទេស ដែលបានទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ ផលចំណេញតិច ឬច្រើនរបស់កសិករដាំស្វាយចន្ទី ក៏ខុសគ្នាដែរ អាស្រ័យលើបច្ចេកទេសនៃការដាំដុះ ការបាញ់ថ្នាំ ការដាក់ជី កម្លាំងពលកម្មថែទាំស្វាយចន្ទី របៀបប្រមូលផល សុទ្ធសឹងតែជាការចំណាយ ដែលជះឥទ្ធិពលទៅលើផលចំណេញ​របស់បងប្អូនប្រជាកសិករ។ នេះគេនៅមិនទាន់និយាយដល់ការយល់ដឹងអំពីទីផ្សារ និងផែនការយុទ្ធសាស្ត្រនៃការលក់ដើម្បីទទួលបានថ្លៃខ្ពស់ផងនោះទេ។

ជំទាវ អ៊ឹម រចនា ក៏បានគូសបញ្ជាក់ថា ដោយកំណត់បានពីកត្តាប្រឈមរបស់បងប្អូនប្រជាកសិករដែលដាំដុះដំណាំស្វាយចន្ទី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដើម្បីជួយប្រជាកសិករ ទាំងបញ្ហាបច្ចេកទេស ការផ្ដល់ឥណទានតាមករណីចាំបាច់ ដោះស្រាយមធ្យោ​បាយផលិត ការពារថ្លៃកសិផល និងជួយរកទីផ្សារលក់ជូនកសិករ។ ដោយឡែក ការចងក្រងជាសហគមន៍កសិកម្មទំនើប ជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងក្នុងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត។ ចំណែក ប្រជាកសិករដែលមានចំណេះជំនាញ ក្រសួងនៅតែផ្ដល់ការគាំទ្រតាមរយៈមន្ដ្រីកសិកម្មឃុំដែលនឹងដាក់ពង្រាយនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥។

 

ក្នុងករណី ដែលប្រជាកសិករគិតថា ធ្វើខ្លួនឯងចំណេញ អាចបន្តធ្វើដាច់ដោយឡែកមិនបាច់ចូលរួមនៅក្នុងសហគមន៍កសិកម្មទំនើបក៏បាន ប៉ុន្តែក្រសួងតាមរយៈ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងនោះការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅតែបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការផ្សារភ្ជាប់ទីផ្សារទៅដល់កសិករដដែល ដើម្បីឱ្យកសិករអាចយកជម្រើសណាមួយស្របទៅតាមការវិនិច្ឆ័យផ្ទាល់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ