អង្ករ«ពូជសែនក្រអូប០១ និងអង្ករក្រអូប ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល កាន់តែទទួលបានភាពល្បីល្បាញលើសកលលោក

ភ្នំពេញ៖ យោងតាមឯកឧត្តម ឃឹម ហ្វីណង់ បានបង្ហោះលើបណ្តាញហ្វេសប៊ុកកាលពីថ្មីៗនេះបានឱ្យដឹងថា អង្ករក្រអូបកម្ពុជា«ពូជសែនក្រអូប០១»បានឈ្នះពានរង្វាន់មាសប្រចាំឆ្នាំ២០២៤ ពីប្រទេសចិន ស្របពេលដែលអង្ករក្រអូបប្រណិតកម្ពុជាម៉ាក « ម្លិះអង្គរ » «ពូជផ្ការំដួល» ទើបតែទទួលបានពានរង្វាន់«អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក» ជាលើកទី៦ ក្នុងកម្មវិធី « សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ » ( World Best Rice ) នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ឃឹម ហ្វីណង់ បានអបអរសាទរអង្ករក្រអូបកម្ពុជា«ពូជសែនក្រអូប០១»បានឈ្នះពានរង្វាន់មាសប្រចាំឆ្នាំ២០២៤ពីប្រទេសចិន ដោយឯកឧត្តមបានលើកឡើងពីអង្ករក្រអូប«ពូជសែនក្រអូប០១»ធ្លាប់បានឈ្នះពានរង្វាន់មាសនេះម្តងរួចមកហើយកាលពីឆ្នាំ២០២៣ ពីកម្មវិធី«វាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន» រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មនៅក្នុងប្រទេសចិន។

សូមជម្រាបថា អង្ករម៉ាកស​មូហភាព SKO ពូជសែនក្រអូប ០១ បានឈ្នះពានរង្វាន់មាសនៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងកសិកម្ម បានអបអរសាទរដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃនៃអង្ករក្រអូបកម្ពុជា សម្រាប់លទ្ធផលដ៏គួរឱ្យរីករាយផ្ទួនៗគ្នានេះ! ដោយសង្ឃឹមថាការទទួលស្គាល់ពីពានរង្វាន់កម្រិតអន្តរជាតិដ៏ល្បីល្បាញទាំងនេះ នឹងបង្កើនកិត្តិស័ព្ទរបស់អង្ករក្រអូបកម្ពុជាកាន់តែខ្លាំង ជួយពង្រីកទីផ្សារអង្ករក្រអូបឱ្យកាន់តែទូលំទូលាយ ទទួលបានតម្លៃកាន់តែប្រសើរ ព្រមទាំងលើកទឹកចិត្តឱ្យកសិករខ្មែរឱ្យងាកមកដាំពូជយុទ្ធសាស្ត្រមួយនេះកាន់តែច្រើន។

ជាក់ស្តែងទីផ្សារ និងតម្លៃសម្រាប់ស្រូវផ្ការំដួល ដែលបានផ្តើមប្រមូលផលជាបណ្តើរៗទទួលបានតម្លៃល្អ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការ បានទៅជួបកសិករប្រើប្រាស់ពូជសុទ្ធផ្ការំដួល តាមរយៈការសម្របសម្រួលដោយមន្រ្តីកសិកម្មឃុំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងច្រូតកាត់ស្រូវដោយទទួលបានផលល្អ និងមានទីផ្សារល្អដោយមានអ្នកត្រូវការទិញច្រើន និងហ៊ានឱ្យតម្លៃខ្ពស់គឺជាង១៣០០ រៀលក្នុងមួយគីឡូក្រាម តម្លៃនៅតាមវាលស្រែ ហើយតម្លៃនេះអាចនឹងកើនថែមទៀតដោយសារបរិមាណស្រូវផ្ការំដួលពូជសុទ្ធមានតិច ប៉ុន្តែតម្រូវការមានច្រើន។

ឯកឧត្តម យ៉ង សាំងកុមារ បញ្ជាក់ថា៖ «នៅទូទាំងស្រុកជើងព្រៃ ឆ្នាំនេះមានកសិករចំនួន៦១៨ គ្រួសារបានប្រើគ្រាប់ពូជសុទ្ធផ្ការំដួល ហើយចំនួននេះនឹងកើនឡើងកាន់តែច្រើនថែមទៀតនៅឆ្នាំខាងមុខ ដោយកសិករកាន់តែយល់ពីផលចំណេញពីការប្រើពូជសុទ្ធ។

ជាមួយគ្នានេះដែរ ឯកឧត្តម យ៉ង សាំងកុមារ បានឱ្យដឹងពីតម្លៃស្រូវផ្ការំដួលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះគឺ តម្លៃស្រូវនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប តម្លៃនៅរោងម៉ាស៊ីន- ស្រូវផ្ការំដួល ១៣០០រៀល – ស្រូវនាងអំតម្លៃ៩៤០៛ និង តម្លៃតាមវាល – ស្រូវផ្ការំដួល តម្លៃ១២៨០រៀល- ស្រូវនាងអំ ៩០០រៀល និងស្រូវនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង តម្លៃឈ្មួញទិញដល់ស្រែ-ផ្ការំដួល ១២៥២៛/គ.ក-ស្រង៉ែស្រាល ១១២​៣៛​/គីឡូក្រាម។

ចំណែកនៅតាមបណ្តាខេត្តផ្សេងទៀត គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖ស្រូវនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង – ស្រូវផ្ការំដួល ១២៥០រៀល/គីឡូក្រាម តម្លៃស្រូវនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ – ស្រូវផ្ការំដួល ១៣០០រៀល/គីឡូក្រាម តម្លៃស្រូវ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត-ស្រូវផ្ការំដួលតម្លៃទីវាល ១២៥០៛ទៅ១៣០០រៀល ។ តម្លៃស្រូវនៅឃុំព្រៃក្មេងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ តម្លៃមុខរោងម៉ាស៊ីន- ស្រូវផ្ការំដួល/ម្លិះ​ ១៣៨០រៀល តម្លៃឈ្មួញកណ្តាលទិញ- ស្រូវផ្ការំដួល/ម្លិះ​ ១៣១០រៀល។ តម្លៃស្រូវនៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តម្លៃនៅទីវាល-ផ្ការំដួល ១១៥០៛-១២០០៛-OM​54​51: ១០២០៛​-១០​៤០រៀល។

ឯកឧត្តម យ៉ង សាំងកុមារ ក៏បានបញ្ជាក់ថា ស្រូវមានទីផ្សារ និងមានតម្លៃល្អអាស្រ័យលើកត្តាសំខាន់ៗដូចខាងក្រោមនេះ៖១- ប្រភេទពូជ ២-គុណភាពស្រូវ (កំរិតនៃភាពសុទ្ធ សំណើម និងកំរិតនៃភាពទុំ)៣- បរិមា​ណស្រូវប្រមូលបានក្នុងមួយថ្ងៃ ៤- ទីតាំង ដែលប្រមូលផ្តុំស្រូវ ៥- ពេលវេលា ដែលដឹងមុន ឬប្រាប់អំពីការមានស្រូវលក់ (បាន៥ ថ្ងៃមុនល្អ) ដែលនេះជាកត្តា និងគោលការណ័ដែលមន្រ្តីកសិកម្មឃុំ យកចិត្តទុកដាក់ក្នុងការធ្វើការជាមួយកសិករ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ