មុននឹងចង់បើកអាជីវកម្មក្នុងសម័យកូវីដ គួរពិចារណាលើចំណុចទាំងអស់នេះសិន

មុននឹងចង់បើកអាជីវកម្មក្នុងសម័យកូវីដ គួរពិចារណាលើចំណុចទាំងអស់នេះសិន
keyboard_arrow_down

អាជីវកម្មថ្មី
៖តាមពិតទៅការចាប់ផ្តើមអាជីវកម្មថ្មីក្នុងពេលដែលពិភពលោកកំពុងរងវិបត្តិនៃវិរុសរាតត្បាតកូវីដ19 គឺជាការជំនះដ៏លំបាកបំផុត ប៉ុន្តែនេះមិនមានមានន័យថាមិនអាចទៅរួចនោះដែរ។ តោះអានប៉ុន្មាន ចំណុចខាងក្រោមនេះជាមុនសិនមុនពេលអ្នកសម្រេចចិត្តចង់បន្តឬក៏ផ្អាកគម្រោងអាជីវកម្មមួយរយៈសិន !

មិនថាវិស័យ ឬឧស្សាហកម្មប្រភេទណានោះទេ ទាំងតូចទាំងធំនៅពេលនេះត្រូវតែសម្របខ្លួនជាចាំបាច់ទៅនឹងគោលការណ៍រក្សាចំងាយសុវត្ថិភាពទាំងបុគ្គលិកខាងក្នុង និងជាមួយនឹងអតិថិជនខាងក្រៅ ដូចនេះវាមិនមែនជារឿងងាយស្រួលនោះទេទោះបីជាអាជីវកម្មកំពុងដំណើរការស្រាប់ក្តី ចុះទម្រាំតែអាជីវកម្មថ្មី ប៉ុន្តែអ្នកត្រូវចាំថា ដរាបណាតម្រូវការនៅតែមាននោះការផ្គត់ផ្គង់គឺនៅតែចាំបាច់។

ជាក់ស្តែង កូវីដ19ដែលបាន មកដល់ពេលនេះគ្រាន់តែបានធ្វើឲ្យមនុស្សលោកចាប់ផ្តើមផ្លាស់ប្តូររបបរស់នៅ
របស់គេតែប៉ុណ្ណោះ ប៉ុន្តែលំហូរនៃហិរញ្ញវត្ថុគឺកំពុងតែស្ទះរកច្រកចេញចូលដូចគ្នា
ដូចនេះបើអ្នករកឃើញចំណុចនេះ នោះអ្នកនឹងអាច ប្រមូលយកប្រាក់ចំណេញបានយ៉ាងងាយៗជាមិនខាន។

សាកគិតពិចារណាទៅលើអាជីវកម្មប៉ុន្មានខាងក្រោមនេះទាំងអស់គ្នា ដូចជា សេវាកម្មបោសសំអាត សេវាកម្មបោកអ៊ុត លក់ឧបករណ៍ហាត់ប្រាណអនឡាញនិង បើកបង្រៀនវគ្គហាត់ប្រាណអនឡាញ ឬផលិតម៉ាសជាដើម។ អាជីវកម្មទាំងនេះសុទ្ធតែមានតម្រូវការទាំងអស់ ប៉ុន្តែវាអាស្រ័យទៅនឹងតំបន់ឬមជ្ឈដ្ឋានរបស់អ្នកដែរថា តើគួរអាចចាប់យកមួយណាបាន។

ដូចនេះអ្វីដែលអ្នកអាចគួរចាប់ផ្តើមធ្វើនៅពេលនេះ ប្រសិនបើអ្នកនៅតែចង់ចាប់ផ្តើមធ្វើវានោះអាចមានទៅតាមដំណាក់កាលដូចខាងក្រោម៖

.គិតទៅលើអ្វីដែលជាតម្រូវការរបស់អតិថិជន
ឬមនុស្សគ្រប់គ្នានៅពេលនេះ

អភិវឌ្ឍន៍ទៅលើយុទ្ធសាស្រ្តម៉ាឃីតធីងតាមបែបឌីជីថល

ភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនឲ្យបានច្រើនតាមរយៈបណ្ដាញសង្គម

ផែនការអាជីវកម្មរបស់អ្នកដែលមានត្រូវតែជាប្រភេទអាជីវកម្មក្នុងរយៈពេលវែង

រៀបចំខ្លួនឲ្យបានរួចរាល់សម្រាប់ការបត់បែន និងចាប់យកគំនិតវិជ្ជមានជានិច្ចពេលជួបឧបសគ្គ

អ្នកទាំងអស់គ្នាត្រូវចងចាំថា ជាធម្មតាអាជីវកម្មថ្មី គឺមានភាគរយបរាជ័យច្រើនជាងជោគជ័យ ដូចនេះអ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេចួទៅលើផលប៉ះពាល់និង
លទ្ធផលដែលនឹងទទួលបាន។បើអ្នកជោគជ័យអ្នកអាចឈានទៅមួយដំណាក់ទៀត
ប៉ុន្តែបើអ្នកដួលនៅគ្រានេះ សាកគិតទៅមើលថា តើអ្នកអាចងើបវិញបានដែរ ឬទេ?
ហើយតស៊ូបានដល់កម្រិតណាបន្តទៀត?
រចនាដោយ

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon