ឯកឧត្តម ហ៊ុន ម៉ានី ៖ រឿងសំរាមមិនមែនជារឿងសាមញ្ញពេកទេ វាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាតបានលើកឡើងថា រឿងសំរាម មិនមែនជារឿងសាមញ្ញពេកទេ វាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលមានី(KAMPUS)នៅល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដែលមាន​ការចូលរួមពីតំណាង​ក្រសួង​ស្ថាប័ន ក្រុមហ៊ុនឯកជន សមាគមអង្គការសង្គមស៊ីវិល យុវជនសុច្ឆន្ទៈស្អាតជាច្រើនរូប។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ផងដែរថា៖

«យុទ្ធនាការភ្នំពេញស្អាត បានកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ»។

សហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងឱ្យដឹងថា ​គម្រោងស្អាតត្រូវបានបង្កើតឡើងក្នុងគោលបំណង​ប្រមូលផ្តុំតួរអង្គពាក់ព័ន្ធបង្កើត​ឱ្យមានសំឡេងតែមួយពី​សំណាក់ស្ថាប័ន​អង្គភាពគ្រប់​លំដាប់ថ្នាក់​ដើម្បីសម្រេចបាន​នូវចក្ខុវិស័យរួមគ្នា​ក្នុងការចូលរួម​ចំណែក​លើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមស្តីពី ការទប់ស្កាត់សំរាមឱ្យបានត្រឹមត្រូវទៅដល់សាធារណជនគ្រប់ស្រទាប់ ក៏ដូចជាការបំផុសស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់​សោភ័ណភាព​ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។

ឯកឧត្តម បានឱ្យដឹងថា យុទ្ធនាការភ្នំពេញស្អាត បានផ្ដោតលើសកម្មភាពធំៗចំនួន៤ រួមមាន៖ ទី១៖ ចិត្តខ្ញុំស្អាត ខ្មែរស្អាត, ទី២៖ ការងារខ្ញុំស្អាត ខ្មែរស្អាត,ទី៣៖ ខ្ញុំទំពាំងស្អាត ខ្មែរស្អាត និងទី៤៖ ធុរកិច្ចយើងស្អាត ខ្មែរស្អាត។ នៅឆ្នាំ២០២៣ «យុទ្ធនាការភ្នំពេញស្អាត» មានការដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួនបួនធំៗក្រោមទិសស្លោក «សីលធម៌យើង ប្រពៃណីខ្មែរយើងថ្លាថ្លៃ» ផ្ដោតសំខាន់លើការបជ្រោបសារអប់រំ ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សមរម្យ។

គម្រោងស្អាតបានក្លាយទៅជាយុទ្ធនាការថ្មីបន្ថែមសម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិទាំងសោភ័ណភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចេះមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ ជាពិសេស យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ បាននាំមកនូវបេសកកម្មថ្មីដល់យុវជន ទាំងការបញ្ជ្រាបសារអប់រំការលើកតម្ដើងវប្បធម៌ និងសីលធម៌សង្គម សកម្មភាពទាំងនេះ បានផ្ដល់ផលវិជ្ជមានដោយផ្ទាល់ដល់អ្នកចូលរួម ផ្ដល់ផលប្រយោជន៍ដល់ប្រយោលដល់អ្នកចូលរួម ដោយមានយុវជនប្រកដដោយសមត្ថភាព មានសីលធម៍ល្អប្រពៃ។

លោកជំទាវ ទេព កូឡាប សហស្ថាបនិកគម្រោងស្អាត បានឱ្យដឹងថា យុទ្ធនាការភ្នំពេញបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៧ ជាមួយសហស្ថាបនិកដែលមានវត្តមាននៅទីនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់បរិស្ថានស្អាត និង​ជំរុញ​ការផ្សព្វ​ផ្សាយ​បញ្ជ្រាបសារអប់រំអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជាការរួមចំណែកជំរុញការអនុវត្តគោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ និងអនុវត្តនាពេលកន្លងមក។

ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ គម្រោងស្អាត តាមរយៈយុទ្ធនាការភ្នំពេញស្អាត បានបន្តរៀបចំផែនការសកម្មភាពក្រោមទិសស្លោក«សីលធម៌យើងប្រពៃ ខ្មែរយើងថ្លាថ្លៃ» ដែលបាន​ដាក់ចេញនូវសកម្មភាពធំៗ ចំនួន ៤ រួមមាន៖ផែនការ​សកម្មភាព​ទី១) “ចិត្តខ្ញុំស្អាត ខ្មែរស្អាត – ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាផ្នែកមួយក្នុងការជំរុញ និងលើកកម្ពស់​ការអប់រំ​ផ្លូវចិត្ត​ឱ្យ​មានការ គិតល្អ ចិត្តគំនិតស្អាត អាកប្បកិរិយាក្នុងការរស់នៅស្អាត ជូនដល់សិស្ស និស្សិត យុវជន និងសាធារណជនទូទៅ ក្នុងការបញ្ជ្រាបសារនិងការអប់រំយល់ដឹងអំពី បរិស្ថានស្អាត។ តាមរយៈគម្រោងនេះ ក្រុមការងារប្រតិបត្តិ បានរៀបចំកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ដែលមានការ​អញ្ជើញចូលរួមសម្ដែងបទទេសនាដោយ ព្រះគ្រូ វជិរប្បញ្ញោ គូ សុភាព និងការចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយស លោក អ៊ឹម ឈុន្នី។ ក្នុងគម្រោងនេះ មានការចូលរួមដោយយុវជនស្អាតសុច្ឆន្ទៈ ចំនួន៣០ នាក់ និង​សិស្សនិស្សិតដែលអញ្ជើញមកពី ៧គ្រឹះស្ថានអប់រំ ប្រមាណ ចំនួន ៥០០ នាក់។

ផែនការសកម្មភាពទី២) «ការងារខ្ញុំស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងក្នុង គោលបំណងចុះជួបផ្ទាល់ជាមួយកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រ និង សហគ្រាសចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បីធ្វើការបញ្ជ្រាបសារអប់រំ និងចំណេះ ដឹងបរិស្ថានបន្ថែមទៀត ក្នុងគោលដៅប្រកបការងារដោយមានប្រសិទ្ធភាព គុណភាព និងមានផាសុកភាពល្អ ប្រកប​ដោយ​បរិស្ថានស្អាត។ ជាក់ស្ដែង តាមរយៈគម្រោង នេះ ក្រុមការងារប្រតិបត្តិ និងយុវជនសុច្ឆន្ទៈស្អាត បានចុះទៅរោងចក្រចំនួន ៣ រោងចក្រ សរុបជាលទ្ធផលនៃការជួបកម្មករ កម្មការិនី ចំនួន ៣៦០នាក់ ដែលក្នុង នោះរោងចក្រទី១ បានជួបកម្មករ កម្មការិនីចំនួន ៤០នាក់, រោងចក្រទី២ បានជួប កម្មករ កម្មការិនីចំនួន ១៦០នាក់ និងរោងចក្រទី៣ បានជួបកម្មករ កម្មការិនីចំនួន ១៦០នាក់ ។

ផែនការសកម្មភាពទី៣ «ខ្ញុំទំពាំងស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងក្នុង គោលបំណងចុះទៅតាមបណ្តាគ្រឹះស្ថានអប់រំសិក្សា ក្នុងគោលដៅបញ្ជ្រាបសារអប់រំ ជូនដល់សិស្ស​អំពី​ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ​ការប្រកាន់យកសីលធម៌ល្អក្នុងការរស់នៅនៅក្នុងសង្គម។ តាមរយៈគម្រោងនេះផងដែរ ក្រុមការងារប្រតិបត្តិ និងយុវជនសុច្ឆន្ទៈស្អាត បានចុះទៅតាម បណ្តាគ្រឹះស្ថានអប់រំសិក្សា ចំនួន ១០ សាលារៀន ដែលមានសិស្សអញ្ជើញចូលរួម សរុប ចំនួន ១១៥៣នាក់ ។

ផែនការសកម្មភាពទី៤ «ធុរកិច្ចយើងស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើជាវេទិកាមួយសម្រាប់ម្ចាស់សហគ្រាសនិងសហគ្រិន​ធ្វើជជែកពិភាក្សាដើម្បី​រិះរក​មធ្យោបាយសមស្របនានាក្នុងគោលបំណងលើកកម្ពស់ការចូលរទមថែរក្សាអនាម័យតាមរយៈការកាត់បន្ថយសំនល់ប្លាស្ទិកការនៅក្នុងអាជីវកម្មពញរមទាំងជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាពអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងបទដ្ឋានគតិយុត្តិជាធរមាន។វេទិកានេះ ត្រូវបានរៀបចំឡើងឱ្យមានកិច្ចពិភាក្សាយ៉ាងផុស ផុលលើ​ប្រធានបទចំនួន ២ ដែលប្រធានបទទី១ ស្តីពី «ធុរកិច្ចស្អាត៖ការប្រតិបត្តិ អាជីវកម្មល្អ» និងប្រធានបទទី២ ស្តីពី«ការប្រតិបត្តិធុរកិច្ចស្អាត ក្នុងបរិបទសដ្ឋ កិច្ចលំបាក» ។

លោកជំទាវបានបញ្ជាក់បន្ថែមថា បន្ថែមពីលើផែនការសកម្មភាពទាំងអស់ខាងលើនេះ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ ក៏បានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីអប់រំ និងបញ្ជ្រាបសារស្តីពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជូនដល់សាធារណជន និងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ដនៅក្នុងព្រះរាជពិធី បុណ្យ​ដ៏មានភាពអធិកអធម និងសប្បាយរីករាយ។ ជាងនេះទៅទៀតគម្រោងស្អាត ក៏បានទៅចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើងនៅខេត្តសៀមរាប កាលពី ខែមេសា ឆ្នាំ២០២៣ នេះ ដើម្បីផ្សព្វផ្សាយការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា៖ជាផ្នែកមួយនៃយុទ្ធនាការស្អាត ក៏មាន“កម្មវិធី ធុរកិច្ចស្អាត” ដែលជាគម្រោងធំ និងចុងក្រោយបង្អស់នៃ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ ផ្តោតសំខាន់ទៅលើការលើកកម្ពស់និង លើកទឹកចិត្តការប្រតិបត្តិស្អាតនៅក្នុងការធ្វើធុរកិច្ចរបស់សហគ្រិន និងម្ចាស់អាជីវកម្មគ្រប់កម្រិតរួមបញ្ចូលទាំងអាជីវកម្មធុនតូច ធុនមធ្យម និងធុនធំ ដើម្បីធ្វើយ៉ាងណារក្សាបាន ទាំងនិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាគុណភាពនៃរិស្ថានជាមួយគ្នាផងដែរ។ ធុរកិច្ចស្អាត មានកិច្ចពិភាក្សាចំនួនពីរ ដែលកិច្ចពិភាក្សាទី ១ នឹងធ្វើឡើងក្រោមប្រធានបទ “ធុរកិច្ចស្អាត៖ ការប្រតិបត្តិអាជីវកម្មល្អ” ដោយមានការចូលរូមពីវាគ្មិនកិត្តិយសដ៏មានបទពិសោធន៍។

ចំណែកឯ កិច្ចពិភាក្សាទី២ បានធ្វើឡើងក្រោមប្រធានបទ “ការប្រតិបត្តិធុរកិច្ចស្អាត ក្នុងបរិបទសេដ្ឋកិច្ចលំបាក” ដោយមានការចូលរួមពីវាគ្មិនកិត្តិយសដ៏មានបទពិសោធន៍ចំនួន៣រូបទៀត ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទោះបីជារងសម្ពាធពន្ធគយពីអាម៉េរិកក៏ដោយ រយៈពេល ១១ ខែ ពាណិជ្ជកម្មរបស់ចិនកើនឡើង ៣,៦%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/12/2025

យោងតាមទិន្នន័យពីរដ្ឋបាលគយរបស់ចិន បានចេញផ្សាយថា ការនាំចូល និងការនាំចេញទំនិញសរុបបានឈានដល់ ៤១,២១ ទ្រីលានយ័ន (៥,៨៣ ទ្រីលានដុល្លារ) កើនឡើង ៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤

មន្រ្តីជំនាញបង្ហាញពីយុទ្ធសាស្ត្រនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២៥ ដែលទទួលបានជោគជ័យមិនធ្លាប់មាន

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/12/2025

មន្រ្តីជំនាញបង្ហាញពីយុទ្ធសាស្ត្រនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២៥ ដែលទទួលបានជោគជ័យមិនធ្លាប់មាន និងកើនដល់ចំនួន១១២ក្បាល

ក្រសួង​ដែនដី ​រំលឹកអតិថិជន​នៃគម្រោងភូមិ​មរតក​នៅ​ខេត្តស្វាយរៀង​ ប្រុង​ប្រយ័ត្នចំពោះជន​ក្លែង​បន្លំ​​ជា​ថ្នាក់ដឹកនាំក្រសួងមួយក្រុម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/12/2025

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋដែលជាអតិថិជននៃគម្រោងភូមិមរតក ខេត្តស្វាយរៀង ត្រូវ​​ប្រុង​ប្រយ័ត្នខ្ពស់ចំពោះជនក្លែង​បន្លំជាថ្នាក់ដឹកនាំក្រសួងចុះដោះស្រាយបញ្ហាវិវាទ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង កម្ពុជា – វៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/12/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង កម្ពុជា - វៀតណាម

សេដ្ឋកិច្ចជប៉ុន ដាំក្បាលចុះក្នុងត្រីមាសទី៣ លឿនជាងការស្មាន ខណៈធនាគារកណ្តាលទំនងនឹងដំឡើងអត្រាការប្រាក់បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/12/2025

ទិន្នន័យបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីបីបានធ្លាក់ចុះ ២,៣% ប្រចាំឆ្នាំ ដែលជាអត្រាធ្លាក់ចុះលឿនបំផុត បើធៀបនឹងអត្រា ១,៨% នៃត្រីមាសទីបីក្នុងឆ្នាំ ២០២៣

ក្រុមហ៊ុនផលិតអាវុធសរុបជាង១០០០ចូលរួមកម្មវិធីផលិត Golden Dome តម្លៃ១៥១ ពាន់លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/12/2025

ក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាវុធសរុបជាង១០០០ បានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ និងផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើបមួយដែលត្រូវបានគេឲ្យឈ្មោះថា Golden Dome ក្រោមការរៀបចំដោយសហរដ្ឋអាម៉េរិក

អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ក្រោមទឹកប្រាក់វិនិ​យោគប្រមាណ ៣៦០០លានដុល្លារជាសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2025

សម្តេចបវរធិបតី បានបន្តថា សារៈសំខាន់នៃវិស័យអាកាសចរណ៍ស៊ីវិល មិនគ្រាន់តែចូលរួមចំណែកក្នុងការ រក្សាបាន និងលើកកម្ពស់នូវសុវត្ថិភាព និងសន្តិសុខដល់បងប្អូនជនរួមជាតិ ក្នុងការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះទេ វិស័យនេះថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យគន្លឹះសំខាន់មួយនៃ សេដ្ឋកិច្ចជាតិ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language