ខេត្តបាត់ដំបង​ នឹង​បញ្ចប់ការ​វាស់វែង​ដីធ្លីជាស្ថាពរ​នៅ​ដំណាច់​ឆមាស​ទី១ ឆ្នាំ២០២៥នេះ​

បាត់ដំបង ៖ ចាប់តាំងពីអំឡុងខែ​មេសា ឆ្នាំ២០២៥​ រហូតមក រាជរដ្ឋាភិបាល​ដែលមាន​​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ជា​សេនាធិការ ឃើញមាន​បណ្ដាខេត្ត​មួយចំនួន​​ចាប់ផ្ដើម​ប្រកាស​បញ្ចប់​ការ​វាស់វែង​ដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធជា​បន្ត​បន្ទាប់ ហើយក្នុងនោះដែរ ខេត្ត​បាត់ដំបង​ ក៏ជាខេត្ត​ដែលមាន​សក្ដានុពល​ និងចំនួន​ពលរដ្ឋ​ច្រើន​​ ក៏ត្រៀមខ្លួនក្នុងកា​រ​ប្រកាស​ជា​ខេត្ត​បញ្ចប់ការ​វាស់វែង​ដីធ្លី​ជាស្ថាពរផងដែរ ។​

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា ខេត្ត​បាត់ដំបង នឹង​បញ្ចប់ការវាស់វែងជាស្ថាពរ​​នៅ​ដំណាច់ខែមិថុនា ឆ្នាំ២០២៥​ខាងមុខនេះ ដែល​អាចនឹង​បញ្ច​ប់​នៅ​មុ​ន​​​ផែ​នការ​ដែល​បានគ្រោងទុក ។ គោ​លន​​យោ​បាយ​ការ​​ចុះ​​ប​ញ្ជី​ដី​ប​ង្ហើ​យ​ គឺដើម្បីផ្ដល់​កម្មសិ​ទ្ធិ​ស្រ​ប​ច្បាប់​ក្នុ​​ងកា​រកាន់កាប់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ និង​ប​ញ្ច​ប់​ភា​ព​ច​ម្រូ​ង​ច​ម្រា​ស់​នា​នាក្នុ​​ង​ស​ង្គ​មជា​តិ​ដែ​ល​កើ​តចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំងការធា​នា​បា​ន​នូ​វ​កា​រផ្ដ​ល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹកខេត្ត​បាត់ដំបង​ កាលពីថ្ងៃចុងសប្ដាហ៍មុននេះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី ន​គរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀ​ប​ចំ​ក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់ ដើម្បីជួយជំ​រុ​ញប​ង្ហើ​យ​ក្បា​លដី​ដែ​ល​នៅ​សេ​ស​​សល់ចំនួន២៦៧ ០៥១ក្បាលដីនៅទូទាំងខេត្ត។

លោកបន្តថា ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គិត​មកដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ២៤០ ៨​៥​៤​ក្បា​ល​ដី,​ប្រមូ​ល​ទិ​ន្ន​ន័យ​វិនិច្ឆ័យបានចំនួន ១២១ ១៧៥ក្បាលដី,ធ្វើការបិទផ្សាយជាសាធារណៈបានចំនួន៣១ ៥៥០ក្បា​ល​ដី​,ចេ​​ញ​បណ្ណបានចំនួន ២៥២៥ ក្បាលដី,ចែកបណ្ណបានចំនួន១ ៣៣៣​ក្បាល​ដី​។​ ដោ​យ​ឡែ​ក​ចំ​ពោះ​​កា​រចែ​​ក​វិ​ញ្ញា​ប​នបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ពឺ ឃុំបួរ ស្រុកភ្នំព្រឹក នាថ្ងៃនោះ សរុបមានចំនួន ១ ១៩២បណ្ណ ស្មើនឹង៧២១គ្រួសារ។

នៅក្នុងឱកាស​នោះដែរ ឯក​ឧ​ត្តម សុខ លូ ​អ​ភិបាលខេត្ត​បាត់ដំបង បាន​ណែ​នាំដ​ល់​ប​ងប្អូ​ន​ប្រ​ជាព​ល​រ​ដ្ឋ​ដែល​ទ​ទួ​ល​បា​ន​វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់​ដូរ​ឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំណង់​​ ក៏បានថ្លែង​ឱ្យ​ដឹ​ងថា​ ខេត្ត​​បាត់​ដំ​បង ជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូល​​សេ​ដ្ឋ​កិច្ច​ទី​៤​នៅ​​ក​ម្ពុ​ជា ។ ឯកឧត្តម ​ស្នើ​ដ​ល់ប្រជាពលរដ្ឋ​ដែ​ល​ទទួ​ល​បា​ន​វិ​ញ្ញា​ប​នប​ត្រ​ស​ម្គា​ល់​​ម្ចា​ស់​អ​ច​ល​ន​វ​ត្ថុ​​ត្រូ​វ​យក​ចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និ​ង​ដាំ​ដំ​​ណាំ​ផ្សេ​ង​ៗ​ដើ​ម្បី​ផ្គ​ត់​ផ្គ​ង់​​ជីវភា​ព​រស់​នៅប្រចាំថ្ងៃ ។

គួរ​រម្លឹកថា​ ការ​បញ្ចប់​ការ​វាស់​វែង​ដីធ្លីនៅទូទាំង​ប្រទេស​ គឺជាការ​ងារអាទិភាពរបស់​ក្រសួង​រៀបចំដែន​ នគរូប​នីយកម្ម និងសំណង់​ ក្នុងអាណត្តិទី៧​នេះ ដោយរាជរដ្ឋាភិបាល​បាន​ចំណាយថវិកា​ជាច្រើន​ដើម្បីឱ្យ​ការងារ​នេះ​បាន​បញ្ចប់ទៅលឿន ​ដោយមិនចង់ឃើញ​វិវាទ​ដីធ្លី​កើតឡើង​បន្តទៀត​នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​ចង់ឱ្យពលរដ្ឋ​រស់នៅប្រកបដោយសុខុដុមរមនាជាមួយគ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *