អាមេរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានរាយការណ៍ពីកំណត់ត្រាខាតបង់ប្រាក់ប្រចាំឆ្នាំរហូតដល់១១.៩ពាន់លានដុល្លារ ស្របពេលដែលក្រុមហ៊ុននេះក៏បានខាតបង់ប្រាក់ចំនួន៦.៥ពាន់លានដុល្លារពីការពន្យារពេលចេញលក់យន្ដហោះថ្មី 777X របស់ខ្លួន ។
ការពន្យារពេលលក់យន្តហោះថ្មី 777X បានរួមចំណែកធ្វើឱ្យខាតបង់នៅត្រីមាសទី ៤ របស់ក្រុមហ៊ុនរហូតដល់៨.៤ពាន់លានដុល្លារ ដោយនាំឱ្យមានការខាតបង់សរុបសម្រាប់ឆ្នាំ ២០២០កន្លងទៅនេះ កើនឡើងដល់១១.៩ពាន់លានដុល្លារ ដែលជាការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មាន ។
ប្រភពបានអោយដឹងថា ក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាមេរិកមួយនេះ បានមើលឃើញពីប្រាក់ចំណូលរបស់ខ្លួនត្រូវបំផ្លាញ ដោយសារការបដិសេធការបញ្ជាទិញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងការផ្អាកយន្តហោះម៉ូឌែល 737 MAX របស់ខ្លួនរយៈពេល២០ខែ ដែលឥឡូវរំពឹងចែកចាយដំបូងនូវយន្តហោះ 777X ដែលមានតួខ្លួនធំទូលាយនៅចុងឆ្នាំ២០២៣ខាងមុខ មិនមែននៅចុងឆ្នាំ២០២២ដូចការគ្រោងទុកនោះទេ ៕ ប្រភព៖ Business insider


ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ស្របទៅនឹងផែនការនៃការបើប្រទេស ក៏ដូចជាសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍បានគាំទ្រ និងមានជំនឿចិត្តថា សេដ្ឋកិច្ចនឹងល្អប្រសើរ
ជំនួញ, ព្រឹត្តិការណ៍
ផលិតផលមើមខ្ទឹមបានក្លាយជាផលិតដែលមានទីផ្សារខ្ពស់ ខណៈដែលមានការព្យាករណ៍ថា អត្រាកើនឡើងនៃតម្រូវការទីផ្សារ និងតម្លៃអាចនឹងកើនឡើងខ្ពស់ខ្លាំងនៅត្រឹមរយៈពេល៤ឆ្នាំ
ជំនួញ, ព្រឹត្តិការណ៍
សិប្បកម្មខ្មែរភាគច្រើនត្រូវបានគេមើលឃើញថាជាប្រភេទសិប្បកម្មខ្នាតតូចៗ ឬជាលក្ខណៈគ្រួសារនៅឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ក្នុងពេលដែលស្ថានភាពនៃការផ្គត់ផ្គង់ផលិតផលបន្ទះឈីបរបស់សកលលោកនៅតែមិនទាន់គ្រប់គ្រាន់ ខណៈតម្រូវការទីផ្សារបន្តកើនឡើងនោះ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានព្រមានថា…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម
បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុន KrisEnergy នឹងនាំយកដំណក់ប្រេងឆៅលើកដំបូង និងចាប្រវត្តិសាស្ត្ររបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងជំហានបឋម…
ជំនួញ, ព្រឹត្តិការណ៍
ស្ត្រីវ័យចំណាស់ម្នាក់មានវ័យ៦៨ឆ្នាំ កំពុងតស៊ូជាមួយមុខរបរវេចនំអន្សមលក់ ដើម្បីទទួលបានកម្រៃគ្រាន់ចិញ្ចឹមជីវិត និងត្រូវចិញ្ចឹមចៅកំព្រារហូតដល់៤នាក់ទៀត
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០ លានដុល្លារបន្ថែម បន្ទាប់ពីបានបញ្ចេញប្រាក់ដុល្លារចំនួន ១០០លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច
ប្រទេសឡាវដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេស្គាល់ថា ជាដែនដីបិទជិតតែមួយគត់ដែលមិនមានព្រំដែនជាប់ទៅនឹងសមុទ្រឡើយ ហើយជាលទ្ធផលកិច្ចការងារ…
ព្រឹត្តិការណ៍, អចលនទ្រព្យ
ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយកំណត់ទីតាំងចេញពីម្តុំផ្សាររាត្រីឆ្លង…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
ផ្អែកតាមលទ្ធផលជំរឿននៅឆ្នាំ២០២១នេះបានបង្ហាញថា ប្រទេសកម្ពុជាមានវត្តមានសត្វត្រយងចង្កំកសច្រើនជាងគេនៅទូទាំងពិភពលោក ខណៈដែលសត្វត្រ…